ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​បង្កើត​ដោយ​ម៉ាស៊ីនបោះពុម្ព 3D ដំបូង​បង្អស់​លើ​លោក លេច​រូបរាង​នៅ​អា​មេ​រិ​ក

2 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ El Cosmico គឺជា​សណ្ឋាគារ និង​កន្លែង​បោះ​តង់ ដែល​កំពុង​ដំណើរការ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ចូល​ចិត្តការ​ផ្សងព្រេង ដែល​មា​នទី​តាំងនៅ​ភាគ​ខាងលិច​ទីក្រុង​ម៉ា​ហ្វា (Marfa) រដ្ឋ​តិច​សាស់…

សហរដ្ឋអាមេរិក ៖ El Cosmico គឺជា​សណ្ឋាគារ និង​កន្លែង​បោះ​តង់ ដែល​កំពុង​ដំណើរការ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ចូល​ចិត្តការ​ផ្សងព្រេង ដែល​មា​នទី​តាំងនៅ​ភាគ​ខាងលិច​ទីក្រុង​ម៉ា​ហ្វា (Marfa) រដ្ឋ​តិច​សាស់ (Texas) សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី El Cosmico កំពុង​បន្ត​សាងសង់​បន្ទប់​ស្នាក់​នៅ​ថ្មី ៤៣​បន្ទប់​បន្ថែម​ទៀត រួម​នឹង​ផ្ទះ​លំហែ ១៨​ខ្នង​ផ្សេង​ទៀត ដែល​បង្កើត​ឡើង​ដោយ​ម៉ាស៊ីនបោះពុម្ព 3D ឬ 3D Printer នៅ​លើ​ផ្ទៃដី​ចំនួន​៤០​ហិច​តា​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា លោក លី​ស ឡាំ​ប៊ឺ​ត (Liz Lambert) ម្ចាស់​សណ្ឋាគារ​ខាងលើ រួម​នឹង​ដៃគូ​រកស៊ី​របស់​លោក ដែល​នៅ​ពីក្រោយ​គម្រោង​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​ថ្លែង​ថា El Cosmico គឺជា​សណ្ឋាគារ​បង្កើត​ឡើង​ដោយ​ម៉ាស៊ីនបោះពុម្ព 3D ដំបូង​បង្អស់​លើ​ពិភពលោក ដោយ​ប្រើ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន ICON និង Architects Bjarke Ingels Group ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អូ​ស្ទី​ន (Austin) រដ្ឋ​តិច​សាស់​។

លោក​បន្ត​ថា «​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ អនុញ្ញាត​ឱ្យ​មានការ​ច្នៃប្រឌិត​មិន​ធ្លាប់​មាន​ពី​មុន​។ បន្ទប់​ស្នាក់​នៅ​ភាគច្រើន​ជា​ធម្មតា​ត្រូវ​សាងសង់​ឡើង​ដោយ​ជញ្ជាំង​បិទ​ជិត ហើយ​ត្រូវ​ចំណាយពេល​យូរ​សម្រាប់​ការ​សាងសង់​។ ប៉ុន្តែ​ការ​បង្កើត​ឡើង​ដោយ​ម៉ាស៊ីនបោះពុម្ព 3D ខ្ញុំ​នឹក​មិន​ដល់​ថា​អាច​សាងសង់​បន្ទប់​ស្នាក់​នៅ ដោយ​ជួប​ឧបសគ្គ​តូចតាច​បំផុត និង​ដោយ​រលូន​បែប​នេះ​ទេ​។ វា​គឺជា​វិធី​ដ៏​ឆ្កួត​មួយ​ក្នុង​ការ​សាងសង់​»​។

លោក​បាន​បន្ថែម​ថា តាម​រយៈ​ការ​ប្រើ​ម៉ាស៊ីនបោះពុម្ព 3D បន្ទប់​ស្នាក់​នៅ​អាច​រួម​បញ្ចូល​លក្ខណៈ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ និង​គ្រប់​ទម្រង់ ដែល​ជា​ធម្មតា​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់ សម្រាប់​ការ​ចំណាយ​លើ​ការ​សាងសង់ ពិសេស​ការ​ចម្លង​ទ្រង់ទ្រាយ​តាម​រចនាបថ​សំណង់​បុរាណ​។ ការ​ពង្រីក​បន្ទប់​របស់​សណ្ឋាគារ និង​កន្លែង​បោះ​តង់ El Cosmico គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៦​។ ហើយ​បន្ទប់​ស្នាក់​នឹង​មាន​តម្លៃ​ចន្លោះ​ពី ២០០ ទៅ ៤៥០​ដុល្លារ​ក្នុង​១​យប់​។

នៅ​ក្នុង​ដំណើរការ​សាងសង់ បន្ទាប់​ពី​ចេញ​ម៉ូ​ដ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​រួច​ហើយ ការ​បោះពុម្ព 3D នឹង​ធ្វើ​ឡើង​ដោយ​ត្រូវការ​អ្នកបច្ចេកទេស​តែ​ម្នាក់​ប៉ុណ្ណោះ ដើម្បី​ពិនិត្យ​ម៉ាស៊ីន​ថា តើ​បោះពុម្ព​តាម​ម៉ូ​ដដែល​អតិថិជន​ចង់បាន​ដែរ​ឬទេ0x017d7 នៅ​ពេល​ដែល​ដៃ​មនុស្ស​យន្ត និង​ក្បាលម៉ាស៊ីន​បោះពុម្ព​កំពុង​ដំណើរការ​។ ទឹក​ថ្នាំ​នៃ​ម៉ាស៊ីនបោះពុម្ព 3D គឺជា​សម្ភារៈ​ដ៏​សំខាន់​ដោយ​ផ្សារ​ភ្ជាប់​ជា​មូលដ្ឋាន​លើ​ស៊ីម៉ងត៍​ដ៏​ពិសេស​ហៅ​ថា Lavacrete គឺជា​ល្បាយ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ភាពរឹងមាំ មាត្រដ្ឋាន​តម្លៃ​សមរម្យ និង​លទ្ធភាព​បោះពុម្ព​។

លោក ជេ​សុ​ន បា​ឡា​ដ (Jason Ballard) ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ICON បាន​ថ្លែង​ថា បុគ្គលិក​ជំនាញ​បាន​ធ្វើការ​កែសម្រួល និង​លាយ​សារធាតុ​សម្រាប់​ការ​បោះពុម្ព​ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​អាកាសធាតុ​ជាក់ស្តែង​។ វេទមន្ត​កើតឡើង​នៅ​ក្នុង​សារធាតុ​ផ្សំ​ដែល​អនុញ្ញាត​ឱ្យ​យើង​បន្ត​ការ​បោះពុម្ព ដោយ​លោក​បន្ថែម​ថា សំណើម សីតុណ្ហភាព និង​ចំណាំងផ្លាត​នៃ​ពន្លឺព្រះអាទិត្យ គឺ​ប៉ះពាល់​ដល់​ដំណើរការ​បោះពុម្ព និង​សូ​ម្បី​តែ​ការ​ចាក់​ពណ៌​ចុង​ក្រោយ​។

លោក មី​ឡា​ដ បាស​លី (Milad Bazli) សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សាកលវិទ្យាល័យ Charles Darwin ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ថា «​នៅ​ក្នុង​រយៈពេល​វែង​ទៅ​មុខ​ទៀត សំណង់​បោះពុម្ព 3D អាច​ផ្លាស់​ប្តូរ​ការងារ​ជំនាញ​មួយ​ចំនួន​។ ហើយ​ខ្ញុំ​គិត​ថា តាម​ទស្សនៈ​សង្គម និង​ឥទ្ធិពល​សេដ្ឋកិច្ច ទាក់ទង​ការងារ​ក្នុងស្រុក ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល នោះ​នឹង​ក្លាយជា​បញ្ហា​ប្រឈម​មួយ ដែល​យើង​ត្រូវ​តែ​ពិចារណា​នៅ​ពេល​យើង​ប្រើ​វិធីសាស្ត្រ​បោះពុម្ព 3D»៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ