ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​គំ.រាម​បា.ញ់​នុយ​ក្លេអ៊ែរ​ដាក់​ប្រ​ទេស​ដែលពូកែ​ញុះ​ញ.ង់​អ៊ុយ​ក្រែន

2 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​​​រុស្ស៊ី​កែ​ប្រែ​នយោបាយ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ទុក​ជា​ការ​​​ព្រមាន​​ទៅ​បស្ចិម​ប្រទេស​ថា​ពួកគេ​កុំចង់​ធ្វើ​ខ្លាំង​ដាក់​រុស្ស៊ី​។ មុន​ដំបូង​ រុស្ស៊ី​ត្រឹម​រក្សា​សិទ្ធិ​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ករណី​ដែល​ប្រទេស​ដទៃ​វាយ​ប្រហារ​ដោយ​នុយ​ក្លេអ៊ែរ​មក​លើ​ខ្លួន​មុន ឬ​ក្នុង​ករណី​ដែល​ប្រទេស​ដទៃ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ដែល​អាច​​ប៉ះ​ពាល់​ជោគ​វាសនា​-អនាគត​របស់​ជាតិ​ខ្លួនតែ​ប៉ុណ្ណោះ​​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់​​រុស្ស៊ី​សូម​​រក្សា​សិទ្ធិ​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​ដើម្បី​ការ​ពារ​ជាតិ​មាតុភូមិ​របស់​ខ្លួន​ឱ្យ​នៅ​គង់​វង្ស​។ ប៉ុន្តែ​ឥឡូវ​នេះ មិន​ចាំ​បាច់​ដល់​ថ្នាក់​គេ​វាយ​ប្រហារ​មុន​ទេ​។ លោក​ពូទីន​ទើប​តែ​ប្រកាស​ថ្មី​ៗ​នេះ​ថា​បើ​ពួក​ប្រទេស​មហា​អំណាច​ហ៊ាន​បណ្ដោយ​ឱ្យ​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ចូល​ទឹក​រុស្ស៊ី​ ពេល​នោះ​រុស្ស៊ី​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ​វាយ​អ៊ុយ​ក្រែន​ទេ​…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​​​រុស្ស៊ី​កែ​ប្រែ​នយោបាយ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ទុក​ជា​ការ​​​ព្រមាន​​ទៅ​បស្ចិម​ប្រទេស​ថា​ពួកគេ​កុំចង់​ធ្វើ​ខ្លាំង​ដាក់​រុស្ស៊ី​។ មុន​ដំបូង​ រុស្ស៊ី​ត្រឹម​រក្សា​សិទ្ធិ​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ករណី​ដែល​ប្រទេស​ដទៃ​វាយ​ប្រហារ​ដោយ​នុយ​ក្លេអ៊ែរ​មក​លើ​ខ្លួន​មុន ឬ​ក្នុង​ករណី​ដែល​ប្រទេស​ដទៃ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ដែល​អាច​​ប៉ះ​ពាល់​ជោគ​វាសនា​-អនាគត​របស់​ជាតិ​ខ្លួនតែ​ប៉ុណ្ណោះ​​។

និយាយ​ឱ្យ​ស្រួល​ស្ដាប់​​រុស្ស៊ី​សូម​​រក្សា​សិទ្ធិ​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​ដើម្បី​ការ​ពារ​ជាតិ​មាតុភូមិ​របស់​ខ្លួន​ឱ្យ​នៅ​គង់​វង្ស​។ ប៉ុន្តែ​ឥឡូវ​នេះ មិន​ចាំ​បាច់​ដល់​ថ្នាក់​គេ​វាយ​ប្រហារ​មុន​ទេ​។ លោក​ពូទីន​ទើប​តែ​ប្រកាស​ថ្មី​ៗ​នេះ​ថា​បើ​ពួក​ប្រទេស​មហា​អំណាច​ហ៊ាន​បណ្ដោយ​ឱ្យ​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ចូល​ទឹក​រុស្ស៊ី​ ពេល​នោះ​រុស្ស៊ី​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ​វាយ​អ៊ុយ​ក្រែន​ទេ​ ប៉ុន្តែ​វាយ​ទាំង​ប្រទេស​​ដែល​ពូកែ​​​ញោះ​អ៊ុយក្រែន​​​​។

​​រុស្ស៊ី​ក៏​ព្រមាន​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​ផង​ដែរ​បើ​ប្រទេស​ដទៃ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ដោយ​យន្ត​ហោះ​ក្ដី មីស៊ីល​ក្ដី ឬ​យន្ត​ហោះ​ដ្រូន​ក្ដី​។ សូម្បី​តែ​ប្រទេស​បេឡារូស​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​ក៏​ដោយ​។ បើ​បេឡា​រូស​ទទួល​រង​ការ​គំរាម​កំហែង​ពី​​ប្រទេស​ដទៃ រុស្ស៊ី​នឹង​ចេញ​ធ្វើ​អន្តរា​គមន៍​ដោយ​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​ដើម្បី​ការ​ពារ​បេឡារូស​។​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស (Peskov) ថ្លែង​ថា​ការ​កែ​សម្រួល​នយោបាយ​នុយ​ក្លេអ៊ែរ​លើក​ចុង​ក្រោយ​ជា​​ការ​ផ្ញើ​សារ​ព្រមាន​ច្បាស់​ៗ​តែ​ម្ដង​។​

នេះ​ជា​សារដាស់​តឿនប្រទេស​ទាំង​នោះ​ថា​​​ពួក​គេ​នឹង​ទទួល​​រង​ផល​វិបាក​បើ​នៅ​តែ​​ជួយ​​បន្ទរ​ពី​ក្រោយ​ខ្នង​​អ៊ុយ​ក្រែន​​ដើម្បី​ឱ្យ​អ៊ុយ​ក្រែន​​​មាន​ចិត្ត​ជ្រើម​ជ្រួល​​​។ បើ​អ្នក​ឯង​ហ៊ាន​ចាក់​រុក​អ៊ុយ​ក្រែន​ឱ្យ​លោត​ទៅ​តាម​ខ្សែ​ញាក់​របស់​អ្នក​ឯង​ អ្នក​ឯង​ក៏​ត្រូវ​តែ​ទទួល​រង​ប្រតិ​កម្ម​ពី​រុស្ស៊ី​ដូច​អ៊ុយ​ក្រែន​​ដែរ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​សូម​ផ្ដាំ​ប្រទេស​ដែល​នៅ​ពី​ក្រោយ​ខ្នង​អ៊ុយ​ក្រែន​ថា​បើ​ពួក​គេ​ជួយ​សា​ទរ​ឱ្យ​អ៊ុយ​ក្រែន​វាយ​ប្រហារ​ប្រទេស​រុស្ស៊ី​មិន​ចាំ​បាច់​ដោយ​ប្រើ​នុយ​ក្លេអ៊ែរ​ទេ ប្រើ​តែ​អាវុធ​ធម្ម​តា​ៗ​ក៏​ដោយ​ក៏​រុស្ស៊ី​ប្រើ​នុយ​ក្លេអ៊ែរ​តប​ទៅ​វិញ​ដែរ​។

ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​គេ​ឮ​សូរ​ល្ហៀង​ៗ​ថា​ប្រទេស​មហា​អំណាច​អាមេរិក និង​អង់គ្លេស​កំពុង​ពិគ្រោះ​គ្នា​ថា​តើ​ត្រូវ​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​ខ្លួន​ដើម្បី​វាយ​ប្រហារ​​រុស្ស៊ី​ឬ​យ៉ាង​ណា​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​អ៊ុយ​ក្រែន​ទេ​។ ប៉ុន្តែ​លោក​ថ្លែង​ថា​នយោ​បាយ​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​​ត្រូវ​កែ​សម្រួល​ដោយ​សារ​សភាព​ការណ៍​​​តាន​តឹង​នៅ​តាម​ព្រំ​ដែន​។ ដូច្នេះ ​គេ​មិន​ចាំ​បាច់​ឆ្ងល់​ថា​ហេតុ​អ្វី​រុស្ស៊ី​​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ឃ្លាំង​​​នោះ​ទេ​។

ការ​កែ​សម្រួល​នយោបាយ​នុយ​ក្លេអ៊ែរ​នេះ​ក៏​កើត​ឡើង​ស្រប​ពេល​ដែល​អ៊ុយ​ក្រែន​កំពុង​និយាយ​ដុក​ក្រុម​បស្ចិម​ប្រទេស​ឱ្យ​ផ្ដល់​សិទ្ធិ​ឱ្យ​ខ្លួន​បាញ់​មីស៊ីល​ចូល​ជ្រៅ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រុម​បស្ចិម​ប្រទេស​បាន​ត្រឹម​តែ​និយាយ​តែ​មាត់​ទទេ​តែ​ប៉ុណ្ណោះ​ មិន​ទាន់​​អនុញ្ញាត​ជា​លាយ​លក្ខណ៍​អក្ស​រ​នៅ​ឡើយ​ទេ​។

​ថ្មី​ៗ​នេះ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​ដើម្បី​​បញ្ចប់​សង្គ្រាម​នេះ​បាន​គេ​មិន​អាច​​​ប្រើ​ប្រាស់​តែ​នយោបាយ​ការ​ទូត​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ​។ លោក​យល់​​ថា​ប្រទេស​មហា​អំណាច​ត្រូវ​តែ​បង្ខំ​ឱ្យ​រុស្ស៊ី​ទទួល​យក​សន្តិ​ភាព​។ តាម​ចិត្ត​របស់​លោក​ហ្សេឡិន​ស្គី លោក​ចង់​វាយ​ប្រហារ​​មូល​ដ្ឋាន​ទ័ព​អាកាស​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ដែល​រុស្ស៊ី​វាយ​ប្រហារ​ចេញ​ពី​ទី​តាំង​ទាំង​នោះ​។ ប៉ុន្តែ​សេត​វិមាន​មិន​​ចង់​ធ្វើ​​ដល់​ថ្នាក់​ហ្នឹង​ទេ​ព្រោះ​ខ្លាច​សង្គ្រាម​ផ្ទុះឡើង​កាន់​តែ​ខ្លាំង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ