ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី៣ប្រភេទនេះ​ ថ្វីដ្បិតតែឆ្ងាញ់ តែ​មាន​ផ្ទុក​ជាតិ​បារត​ច្រើន​ជាងគេ

23 ម៉ោង មុន

ការ​ជ្រើសរើស​ត្រី​ដែល​មាន​សុវត្ថិភាព​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ខាងក្រោម​នេះ​គឺជា​ត្រី​បី​ប្រភេទ​ដែល​មាន​សារធាតុ​បារត​ខ្ពស់​។ នៅ​ក្នុង​បរិបទ​ដែល​អាហារ​កខ្វក់ គឺជា​កង្វល់​ចម្បង​សម្រាប់​អ្នក​ប្រើប្រាស់ ការ​ជ្រើសរើស​អាហារ​ដែល​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ក្នុង​ចំណោម​អាហារ ត្រី​ជា​ប្រភព​សម្បូរ​សារធាតុចិញ្ចឹម ប៉ុន្តែ​ក៏​មាន​ហានិភ័យ​ជា​ច្រើន​ផង​ដែរ​។ ជា​ពិសេស…

ការ​ជ្រើសរើស​ត្រី​ដែល​មាន​សុវត្ថិភាព​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ខាងក្រោម​នេះ​គឺជា​ត្រី​បី​ប្រភេទ​ដែល​មាន​សារធាតុ​បារត​ខ្ពស់​។

នៅ​ក្នុង​បរិបទ​ដែល​អាហារ​កខ្វក់ គឺជា​កង្វល់​ចម្បង​សម្រាប់​អ្នក​ប្រើប្រាស់ ការ​ជ្រើសរើស​អាហារ​ដែល​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ក្នុង​ចំណោម​អាហារ ត្រី​ជា​ប្រភព​សម្បូរ​សារធាតុចិញ្ចឹម ប៉ុន្តែ​ក៏​មាន​ហានិភ័យ​ជា​ច្រើន​ផង​ដែរ​។ ជា​ពិសេស មាន​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​មាន​ជាតិ​បារត​ខ្ពស់ ដែល​អ្នក​ប្រើប្រាស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ទិញ​។ ត្រី​ទាំងនេះ គឺ​ត្រី​ស្បៃ​កា ត្រី​ប្រា និង​ត្រី​អណ្តែង​។

របៀប​កំណត់ និង​ជ្រើសរើស​ត្រី​ដែល​មាន​សុវត្ថិភាព

សង្កេត​មើល​ពណ៌​៖ ជា​ធម្មតា ត្រី​ស្បៃ​កា មាន​ពណ៌​ភ្លឺ​ចាំង ស្រកា​ដ៏​ស្រស់​ស្អាត និង​គ្មាន​សញ្ញា​នៃ​ការ​ខូចខាត​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ពណ៌​មិនមែន​ជា​កត្តា​សម្រេចចិត្ត​តែ​មួយ​គត់​នោះ​ទេ​។

សួរ​ប្រភព​ដើម​៖ មុន​នឹង​ទិញ ត្រូវ​សួរ​អ្នកលក់​អំពី​ប្រភព​ដើម​នៃ​ត្រី​។ ប្រសិនបើ​ត្រី​ស្បៃ​កា​ចាប់​បាន​ពី​ទឹក​ដែល​បំពុល វា​ទំនងជា​មាន​ផ្ទុក​ជាតិ​បារត​។

ជ្រើសរើស​ត្រី​ស្រស់​៖ ត្រី​ស្រស់​ជា​ធម្មតា​មាន​សុវត្ថិភាព​ជាង​។ ជៀសវាង​ការ​ទិញ​ត្រី​ដែល​ទុក​ចោល​យូរ ព្រោះ​វា​មិន​ត្រឹមតែ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជាតិ​បារត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​កខ្វក់​ផង​ដែរ​។

អាន​ស្លាក​៖ ប្រសិនបើ​ទិញ​ត្រី​វេច​ខ្ចប់ សូម​ពិនិត្យ​មើល​ព័ត៌មាន​ស្លាក ជ្រើសរើស​ផលិតផល​ដែល​មាន​ប្រភព​ច្បាស់លាស់ និង​លិខិតបញ្ជាក់​សុវត្ថិភាព​ចំណីអាហារ​។

ត្រី​ស្បៃ​កា

ត្រី​ស្បៃ​កា គឺជា​ត្រី​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រមូលផ្តុំ​បារត​នៅ​ក្នុង​ខ្លួន​។ ការ​ទទួលទាន​ត្រី​ស្បៃ​កា​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​ពុល​បារត ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ សរសៃឈាម​បេះដូង និង​តម្រងនោម​។ ដូច្នេះ អ្នកជំនាញ​ណែនាំ​ឱ្យ​កំណត់​ការ​ទទួលទាន​ត្រី​ស្បៃ​កា ជា​ពិសេស​ចំពោះ​ក្រុម​ដែល​ងាយ​រង​គ្រោះ ដូច​ជា​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​។ អ្នក​ក៏​គួរ​ញ៉ាំ​ត្រី​ស្បៃ​កា​មិន​លើស​ពី ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​ដែរ​។

ត្រី​ប្រា

ហេតុ​អ្វី​ត្រូវ​ជៀសវាង?

ពពួក​ត្រី​ប្រា ពោ កែ ជា​ប្រភេទ​ត្រី​ដ៏​ពេញ​និយម ដែល​តែងតែ​ចិញ្ចឹម​តាម​ស្រះ និង​បឹង​។ ថ្វី​ត្បិត​តែ​សវា​មាន​រសជាតិ​ឆ្ងាញ់​ក៏​ដោយ ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ត្រី​ប្រា ដែល​ចិញ្ចឹម​ក្នុង​បរិយាកាស​បំពុល​អាច​កកកុញ​បារត និង​សារធាតុពុល​ផ្សេង​ៗ​។

គ្រោះថ្នាក់

ការ​ទទួលទាន​ត្រី​ប្រា ដែល​មាន​មេរោគ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កុមារ និង​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​។

របៀប​រើស​ត្រី

នៅ​ពេល​ទិញ​ត្រី​ប្រា ជ្រើសរើស​ផលិតផល​ដែល​មាន​ប្រភព​ដើម​ច្បាស់លាស់ និង​ជៀសវាង​ត្រី​ដែល​មាន​ពណ៌​ខុស​ពី​ធម្មតា ឬ​សញ្ញា​នៃ​ការ​ខូចខាត​។

ត្រី​អណ្តែង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រមូលផ្តុំ​ជាតិ​បារត

យោង​តាម​ការ​សិក្សា និង​របាយការណ៍​មួយ​ចំនួន ត្រី​អណ្តែង​ស្ថិត​ក្នុង​បញ្ជី​ត្រី​ដែល​ទំនងជា​មាន​ផ្ទុក​ជាតិ​បារត​ខ្ពស់​ជាង​ប្រភេទ​ត្រី​ដទៃ​ទៀត​។ ទោះជា​យ៉ាងណា​ក៏​ដោយ កម្រិត​បារត​នៅ​ក្នុង​ត្រី​អណ្តែង​អាច​ប្រែប្រួល​អាស្រ័យ​លើ​ប្រភព​ដើម ទំហំ និង​ជម្រក​របស់​ត្រី​។

ដើម្បី​ធានា​សុវត្ថិភាព អ្នក​មិន​គួរ​បរិភោគ​ត្រី​អណ្តែង​លើស​ពី​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​ជ្រើសរើស​ទិញ​ត្រី​ពី​អ្នក​ផ្គត់ផ្គង់​ដែល​ទុកចិត្ត មានគុណ​ភាព និង​ប្រភព​ច្បាស់លាស់​។ អ្នក​ក៏​គួរ​ជ្រើសរើស​ត្រី​អណ្តែង​តូច​ៗ​ដែរ ព្រោះ​ជា​ធម្មតា​ពួក​វា​មាន​ជាតិ​បារត​តិច​ជាង​ត្រី​ធំ​។

ត្រី​ស្បែ​កា ត្រី​អណ្តែង និង​ត្រី​ប្រា គឺជា​ត្រី​បី​ប្រភេទ​ដែល​មាន​ជាតិ​បារត​ខ្ពស់ ដែល​អ្នក​ប្រើប្រាស់​គួរតែ​នៅ​ឱ្យ​ឆ្ងាយ​។ ដើម្បី​ការពារ​សុខភាព​ខ្លួន​អ្នក និង​ក្រុម​គ្រួសារ សូម​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នៅ​ពេល​ជ្រើសរើស​អាហារ សួរ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ប្រភព​ដើម និង​ផ្តល់​អាទិភាព​ដល់​ត្រី​ដែល​មាន​សុវត្ថិភាព​។

ការ​យល់​ដឹង​នឹង​ជួយ​អ្នកធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ប្រាជ្ញា​ក្នុង​ការ​ជ្រើសរើស​អាហារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ