ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​បច្ចេកវិទ្យា​គី​រី​រម្យ​ ប្រារព្ធ​ខួប​ ១០​ឆ្នាំជាមួយ​អាហារូបករណ៍​ ១២០​កន្លែង និង​កម្មវិធីសិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ ៣០​កន្លែង សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤-២០២៥ (English below)

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ២៦ កញ្ញា ២០២៤ ៖ ដើម្បី​អបអរ​គម្រប់​ខួប ​១០​ឆ្នាំ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ (KIT)…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ២៦ កញ្ញា ២០២៤ ៖ ដើម្បី​អបអរ​គម្រប់​ខួប ​១០​ឆ្នាំ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ (KIT) ដែល​ជា​គ្រឹះស្ថានឧត្តមសិក្សា​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រកាស​ផ្ដល់​អាហារូបករណ៍ និង​កម្មវិធីសិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​សរុប​ចំនួន​ ១៥០​កន្លែង​ជូន​ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​ទើបនឹង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ ​២០២៤ ​នេះ ​។ ក្នុង​នោះ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​នឹង​ផ្តល់​ជូន អាហារូបករណ៍​តាម​និទ្ទេស​ចំនួន ១២០​កន្លែង និង​កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ចំនួន​៣០​កន្លែង ​។

លោក បណ្ឌិត Masamu Kamaga នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ មាន​ប្រសាសន៍​ថា ​៖ «​យើង​មាន សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី ១០ នៃ​ការ​បង្កើត​វិទ្យាស្ថាន​របស់​យើង ជាមួយនឹង​ការ​ផ្តល់​ជូន អាហារូបករណ៍ និង​កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ជា​ច្រើន​កន្លែង​ជូន​ដល់​សិស្ស​និស្សិត​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ទេព​កោសល្យ សមត្ថភាព និង​ភាព​វៃឆ្លាត​ ។ ការ​ផ្ដល់​ជូន​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​សម្រេច​បាន​នូវ​ក្តី​សុ​បិ​ន​ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​»​ ។

លោកនាយក​បាន​បន្ត​ថា ៖ «​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​តែងតែ​ស្វែងរក​គំនិត​ផ្ដួចផ្តើម​ថ្មី​ៗ​ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​សិក្សា​របស់​សិស្ស​និស្សិត​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ។ យើង​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ផ្ដល់​ជូន​សិស្ស​និស្សិត​របស់​យើង​នូវ​ការ​សិក្សា​ប្រកបដោយ​គុណភាព និង​មានការ​ទទួលស្គាល់​ជាស​កល ជាមួយនឹង​កម្មវិធី​សិក្សា​ដែល​ផ្ដោត​លើ​គម្រោង​ស្រាវជ្រាវ​ទំនើប និង​ការ​ហាត់​ការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​រទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក» ​។​

អាហារូបករណ៍​ ១២០​កន្លែងក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២៤ – ២០២៥ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​នឹង​ផ្តល់​ជូន​អាហារូបករណ៍​តាម​និទ្ទេស​បាក់​ឌុ​ប ចំនួន​ ១២០​កន្លែង​សម្រាប់​សិស្សានុសិស្ស​ដែល​ទទួល​បាន​និទ្ទេស​សរុប A, B, C និង D ជាមួយ​ការ​បញ្ចុះតម្លៃ សិក្សា​ក្នុង​ឆ្នាំ​ទី​ ១ ដូច​ខាងក្រោម ៖
●​ ​និទ្ទេស A ៖ អាហារូបករណ៍ ១០០% (៣០ កន្លែង​)
●​ ​និទ្ទេស B ៖ អាហារូបករណ៍ ៧០% (៣០ កន្លែង​)
●​ ​និទ្ទេស C ៖ អាហារូបករណ៍ ៥០% (៣០ កន្លែង​)
●​ ​និទ្ទេស D ៖ អាហារូបករណ៍ ២០% (៣០ កន្លែង​)

លើស​ពី​នេះ វិទ្យាស្ថាន​ក៏​ផ្តល់​ជូន​អាហារូបករណ៍​តាម​និទ្ទេស​ផង​ដែរ គិត​ចាប់ពី​ឆ្នាំ​ទី​២​ឡើង​ទៅ ដោយ​ផ្អែក​លើ លទ្ធផល​សិក្សា​នៅ​ក្នុង​ឆ្នាំ​មុន​ៗ ជាមួយនឹង​ការ​បញ្ចុះតម្លៃ​សិក្សា​ដូច​ខាងក្រោម ៖
●​ ​និទ្ទេស A+ ៖ អាហារូបករណ៍ ១០០%
●​ ​និទ្ទេស A ៖ អាហារូបករណ៍ ៧០%
●​ ​និទ្ទេស B+ ៖ អាហារូបករណ៍ ៥០%
●​ ​និទ្ទេស B ៖ អាហារូបករណ៍ ៣០%

កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧ​ប​ត្ថ​ម្ត​ ៣០​កន្លែង ក្រៅពី​អាហារូបករណ៍ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​ផ្ដល់​ជូន​ផង​ដែរ​នូវ​កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ចំនួន​៣០​កន្លែង​ជូន​ដល់​សិស្ស​និស្សិត​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​លក្ខ​ណ្ឌ​ដូច​ខាងក្រោម ​៖
●​ ​និស្សិត​ដែល​ស្ថិត​ក្នុង​សហគមន៍​ក្រីក្រ
●​ ​និស្សិត​ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ
●​ ​និស្សិត​ដែល​រស់នៅ​ទី​ជនបទ​ដាច់​ស្រយាល

កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​នេះ​រួម​បញ្ចូល​ថ្លៃ​សិក្សា ស្នាក់​នៅ និង​អាហារ​ក្នុង​រយៈពេល ​៤​ឆ្នាំ ​។ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​និស្សិត​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា ជាមួយនឹង​ការ​បង្កើត​កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​នេះ​ឡើង​ដើម្បី​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ខិត្តខំ​រៀនសូត្រ និង​តស៊ូ​ក្នុង​ជីវិត​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ហើយ​ក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​សង្គម​ជាតិ​នៅ​ថ្ងៃ​អនាគត ​។

សិស្ស​និស្សិត​ដែល​មាន​ចំណាប់អារម្មណ៍ អាច​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍ និង​កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​តាម​រយៈ​ទម្រង់​ស្នើ​សុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​នឹង​ត្រូវ​ផុតកំណត់​ដូច​ខាងក្រោម ​៖
●​ ​កម្មវិធី​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ​២០២៤
●​ ​អាហារូបករណ៍​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ​ ២០២៤
●​ ​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ចូល​រៀន​ទូទៅ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី ​២៤ ខែមករា ឆ្នាំ ​២០២៤
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​សិក្សា សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.kit.edu.kh/academics

អំពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ
វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​គឺជា​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ​២០១៤ មាន​ទីតាំង​ស្ថិត​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ខេត្តកំពង់ស្ពឺ​ ។ វិទ្យាស្ថាន​មានមុខ​វិទ្យា​សំខាន់​ៗ​ចំនួន​បី ​៖ វិស្វកម្ម​កុំព្យូទ័រ ស្ថាបត្យកម្ម និង​គ្រប់គ្រង​ទេសចរណ៍ ជាមួយនឹង​កម្មវិធី​សិក្សា​ពិសេស​ផ្ដោត​លើ​ការ​ស្រាវជ្រាវ ការ​អនុវត្តន៍​ជាក់ស្ដែង និង​ការ​ហាត់​ការ​ជាមួយ​ក្រុមហ៊ុន​ដៃគូរ​ក្នុងស្រុក និង​ក្រៅ​ស្រុក ​៕ អត្ថបទសហការ

Kirirom Institute of Technology Celebrates 10th Anniversary with 120 Scholarships and 30 Full Sponsorships

Phnom Penh September 26, 2024 ៖ Kirirom Institute of Technology (KIT), a leading institution of higher education in Cambodia, is thrilled to announce the launch of its scholarship and sponsorship programs for the upcoming academic year, 2024-2025. To commemorate its 10th anniversary, KIT is offering a generous total of 120 Academic Excellence scholarships and 30 full sponsorships to all Grade 12th students who passed the national exam this year.

Dr. Masuma Kamaga, President of KIT, said: “We are excited to celebrate our 10th anniversary by offering these generous scholarships and sponsorships to deserving students. Our goal is to provide opportunities for talented individuals to pursue their academic dreams and contribute to the development of Cambodia.”

“KIT is constantly exploring new initiatives and programs to enhance students’ learning experience. From cutting-edge research projects to industry-led internships, KIT is committed to providing all students with the tools they need to succeed in the 21st century,” added the President.

Scholarship Opportunities

KIT is offering Academic Excellence Scholarships to academically outstanding students. Students who achieve national grades A, B, C, and D are eligible for tuition fee promotions ranging from 20% to 100% in their first academic year at KIT. The scholarships cover tuition fees and are available to students who meet the following criteria:

●        Grade A: 100% Scholarship (30 seats)

●        Grade B: 70% Scholarship (30 seats)

●        Grade C: 50% Scholarship (30 seats)

●        Grade D: 20% Scholarship (30 seats)

Additionally, KIT is providing Academic Merit Scholarships to high-achieving Cambodian students from their second year onwards. These scholarships are awarded based on exceptional academic performance in the previous year and cover a portion of the tuition fees up to 100%.

●        Grade A+ = 100%

●        Grade A = 70%

●        Grade B+ = 50%

●        Grade B = 30%

Full Sponsorships

KIT’s sponsorship program underscores our commitment to making education accessible to all, regardless of financial constraints. This program provides deserving students with financial aid to support their pursuit of higher education at KIT. The sponsorship program is available for 30 seats for academically outstanding students who:

●        Come from underprivileged communities, including members of the LGBT community, disabled students, minorities, and those from disadvantaged backgrounds.

●        Face financial difficulties, including those struggling to afford the costs of higher education.

●        Live in remote locations (students from rural or underserved areas)

Female students are highly encouraged to apply.

The sponsorship program covers tuition, housing, food, and other costs. This sponsorship is our way of recognizing the hard work, resilience, and outstanding academic performance of underprivileged students. By empowering these students, we aim to foster social responsibility and contribute to the broader community.

Application Process and Deadlines

Interested students can apply for scholarships and sponsorships via an online application form with specific deadline as below:

●        Sponsorship Applications deadline expires on November 15, 2024

●        Academic Excellence Scholarship deadline expires on December 15, 2024

●        General Admissions deadline expires on January 24, 2025.

Learn more about our Undergraduate Program: www.kit.edu.kh/academics

About Kirirom Institute of Technology

Kirirom Institute of Technology is a private, Japanese-owned educational institution located in Kirirom National Park, Cambodia. Established in 2014, KIT offers a unique learning experience in a natural setting, combined with a rigorous academic curriculum and strong industry connections.

Students can choose from three exciting bachelor’s degree programs:

●        Software Engineering: Prepare for a career in software development and technology.

●        Planning and Design (Architecture): Learn the principles of sustainable architecture and urban planning.

●        Tourism Management: Develop skills in sustainable tourism, event management, business operations, and digital skills.

For more information

Website: www.kit.edu.kh

Telegram: 016 575 011 / 010 575 011

Tel: 078 777 344 / 095 777 841

Email: admin@kit.edu.kh