ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ដែល​រួម​មាន​ស្ទឹង​ត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ ព្រៃវែង ជាដើម សូម​ត្រៀមខ្លួន ពីព្រោះ​កម្រិត​កម្ពស់​ទឹក នៅ​តាម​ស្ថានីយ​វាស់កម្ពស់​ទឹកបាន​រាយការណ៍​ថា កម្ពស់​ទឹកបាន​ឡើងជា​បន្តបន្ទាប់…

បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ដែល​រួម​មាន​ស្ទឹង​ត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ ព្រៃវែង ជាដើម សូម​ត្រៀមខ្លួន ពីព្រោះ​កម្រិត​កម្ពស់​ទឹក នៅ​តាម​ស្ថានីយ​វាស់កម្ពស់​ទឹកបាន​រាយការណ៍​ថា កម្ពស់​ទឹកបាន​ឡើងជា​បន្តបន្ទាប់ ដល់​កម្រិត​ជិត​ប្រកាស​អាសន្ន​ហើយ​ស្រប​ពេល​ដែល​មាន​សេចក្តីរាយការណ៍​ខ្លះ​ៗ​ថា កន្លែង​ទំនាប​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេ គឺ​ស្ទឹង​ដែល​មាន​ប្រភព​ពី​ទន្លេ គឺ​លិច​បណ្តើរ​ៗ ។

ព្រឹត្តិបត្រ​ព័ត៌មាន កម្ពស់​ទឹក​ដែល​ប្រកាស​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា នៅ​ត្រឹម​ថ្ងៃ​ទី​២៤ ខែកញ្ញា កម្រិត​កម្ពស់​ទឹក​នៅ​តាម​ស្ថានីយ​ជល​សាស្ត្រ ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាន និង​កំពុង​ឡើងជា​បន្តបន្ទាប់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ទន្លេបាសាក់​-​កោះ​ខែល អាច​នឹង​ឡើង​ដល់​កម្ពស់​ប្រុង​ប្រយ័ត្ន អាស្រ័យ​ហេតុនេះ សូម​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​ដង​ទន្លេមេគង្គ និង​ទន្លេបាសាក់ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

នៅ​ស្ទឹង​ត្រែង​កម្ពស់​ទឹក​អាច​ឡើង​ដល់​១០,៦៨​ម នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ហើយ​អាច​ឡើង​ដល់​១០,៦៨​ម នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា មុន​នឹង​ស្រក​ចុះ​វិញ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន គឺ​១០,៧០​ម ពោល គឺ​វា​គៀក​នឹង​កម្រិត​ប្រកាស​អាសន្ន​មែនទែន ។

ស្ថានភាព​ទឹក នៅ​ក្រចេះ នៅ​ថ្ងៃ​ទី​២៥ វា​នឹង​ឡើង​ដល់​២១,៧៨​ម ហើយ​បន្ត​ឡើង​ដល់ ២១,៩០​ម​នៅ​ថ្ងៃ​ទី​២៦ និង​ដល់​២១,៩៥ ម នៅ​ថ្ងៃ​ទី​២៧ ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន គឺ​២២​ម ។ ទឹក​នៅ​ស្ថានីយ​ក្រុង​កំពង់ចាម អាច​ឡើង​ដល់​១៤,១១​ម នៅ​ថ្ងៃ​ទី​២៥ ហើយ​ឡើង​ដល់​១៤,៣២ ម នៅ​ថ្ងៃ​ទី​២៦ និង​ឡើង​ដល់​១៤,៤៣ នៅ​ថ្ងៃ​ទី​២៧ ស្រប​ពេល​ដែល​កម្រិត​ប្រកាស​អាសន្ន គឺ​១៥,២០​ម ។

ទឹក​នៅ​ស្ថានីយ​ចតុមុខ​នឹង​ឡើង​ដល់​៨,៩៧​ម នៅ​ថ្ងៃ​ទី​២៥ ហើយ​អាច​ឡើង​ដល់​៩,០៩​ម នៅ​ថ្ងៃ​ទី​២៦ ហើយ​អាច​ឡើង​ដល់​៩,១៩​ម នៅ​ថ្ងៃ​ទី​២៧ ហើយ​កម្រិត​ត្រូវ​ប្រកាស​អាសន្ន គឺ​១០,៥០​ដូច្នេះ​ទាប​នៅឡើយ ។

ចំពោះ​ស្ថានីយ​វាស់កម្ពស់​ទឹក​នៅ​អ្នក​លឿង​ទឹក​អាច​ឡើង​ដល់​៦,៣៩​ម នៅ​ថ្ងៃ​ទី​២៥ ហើយ​អាច​ឡើង​ដល់​៦,៤៧ នៅ​ថ្ងៃ​ទី​២៦ ហើយ​ឡើង​ដល់​៦,៥៥ ម នៅ​ថ្ងៃ​ទី​២៧ ស្រប​ពេល​ដែល​កម្រិត​ប្រកាស​អាសន្ន គឺ​៧,៥០ ក៏​នៅ​មិន​ទាន់​ដល់​កម្រិត​បារម្ភ​នៅឡើយ ។ នៅ​ស្ថានីយ​ទន្លេបាសាក់​-​កោះ​ខែល​ទឹក អាច​ឡើង​ដល់​៧,៥៨​ម នៅ​ថ្ងៃ​ទី​២៥ ហើយ​អាច​នឹង​ឡើង​ដល់​៧,៦៣​ម នៅ​ថ្ងៃ​ទី​២៦ ហើយ​ឡើង​ដល់ ៧,៦៧​ម ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន​គឺ ៧,៩០​ម ពោល គឺ​គៀក​នឹង​ហានិភ័យ​ដែរ​ហើយ ។

ក្រៅពី​នោះ​នៅ​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​ទឹក​អាច​ឡើង​ដល់​៧,៦៥​ម នៅ​ថ្ងៃ​ទី​២៥ ហើយ​ឡើង​ដល់​៧,៧៦​ម នៅ​ថ្ងៃ​ទី​២៦ និង​បន្ត​ឡើង​ដល់​៧,៨៦ មក ខណៈ​កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន គឺ​៩,៥០​ម ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ​បងប្អូន​ដែល​មាន​ទីលំនៅ តាម​បណ្តោយ​ទន្លេ​សូម​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ទឹកជំនន់ ទន្លេមេគង្គ​ឆ្នាំ​នេះ អាច​កាច​ពីព្រោះ​វា​បាន​ពន្លិច​ខេត្ត​ឈៀង​រ៉ៃ មី​យ៉ា​ន់​ម៉ា និង ឡាវ​ធ្ងន់ធ្ងរ​គួ​សម ខណៈ​ដែល​កម្ពុជា​នៅ​មិន​ទាន់​ទទួល​នៅឡើយ​ទេ គឺ​កំពុង​តែ​ប៉ឹម​ៗ ស្រប​ពេល​ដែល​តំបន់​ដែនដី​សណ្តរ​ទន្លេ មេ​គ្គ មិន​ទាន់​អី​ទេ គ្រាន់តែ​ទន្លេ​ក្រហម​បំផ្លាញ​វៀតណាម ធ្ងន់ធ្ងរ​នៅ​មុន​នេះ​ថ្មី​ៗ ។

ស្ថានភាព​ទឹកទន្លេ​អាច​នឹង​បន្ត​ឡើង​បន្ថែម​ទៀត ពីព្រោះ​គណកម្មាធិការ​ទន្លេមេគង្គ​បាន​ព្រមាន​ថា ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​នៅ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ទន្លេមេគង្គ​នៅ​ឡាវ និង​ថៃ គួរសម​បន្ថែម​ទៀត ។

ក្រៅពី​ទឹកជំនន់ បងប្អូន​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​រឿង​បំណាក់​ច្រាំង​ទន្លេ​ដែល​អាច​គ្រោះថ្នាក់ ប្រសិនបើ​វា​កើតឡើង​នៅ​ពេល​ខាង​មុខ​នេះ ។ បងប្អូន​សូម​តាមដាន​ព័ត៌មាន អំពី​កម្រិត​កម្ពស់​ទឹក និង​ការ​ព្យាករណ៍​អាកាសធាតុ​ឲ្យ​បាន​ទៀត​ទាត់ ហើយ​ក្រៅពី​នោះ​អ្នក​ដែល​មាន​លំនៅ​ស្ថាន​ជាប់​នឹង​ទន្លេ​នានា សូម​ទទួលទានដំណេក​ដោយរ​វាស ឧស្សាហ៍​តាមដាន​ជាក់ស្តែង​ពីព្រោះ​តារាង​កម្ពស់​ទឹក​អាច​ត្រូវ​គេ​ធ្វើ​បច្ចុប្បន្នភាព មិន​ទាន់ ទឹក​មក​ដល់​មុន ។

បងប្អូន​សូម​សម្លឹង​រក​ទីតាំង​ឈរជើង​ដែល​ត្រូវ​ភៀសខ្លួន នៅ​ក្នុង​ករណី​ទឹកជំនន់​មក​ដល់ ដើម្បី​ងាយស្រួល​ពេល​អាសន្ន គឺ​នាំ​គ្នា​សំដៅ​ទៅ​ទីនោះ មិនមែន​ពេល​អាសន្ន​មក​ដល់​មិនដឹង​ទៅ​ណា​ទៅ​ណី​នោះ ។ ក្រៅពី​នោះ​អាជ្ញាធរ​តាម​បណ្តា​ភូមិសាស្ត្រ​តាម​ដង​ទន្លេ​ក៏​ត្រូវ​តែ​ត្រៀម​តាម​សារ​របស់​ប្រមុខ​រដ្ឋាភិបាល ហើយ​ចាត់​ចែក​សម្រប​សម្រប​ប្រកបដោយ​ភាព​វ័យឆ្លាត​ធ្វើ​យ៉ាងណា​រក្សា និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​ឲ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ