ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ធនាគារ​ធំ​ៗ​ភាគច្រើន​រំពឹង​ថា តម្លៃ​មាស​នឹង​បន្ត​កើនឡើង​រហូត​ដល់​ឆ្នាំ​២០២៥

1 ថ្ងៃ មុន

អន្តរជាតិ ៖ ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា បានឱ្យ​ដឹង​ថា បណ្តា​ធនាគារ​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក​បាន​រំពឹង​ថា តម្លៃ​មាស​នឹង​បន្ត​កើនឡើង​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​រហូត​ដល់​ឆ្នាំ…

អន្តរជាតិ ៖ ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា បានឱ្យ​ដឹង​ថា បណ្តា​ធនាគារ​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក​បាន​រំពឹង​ថា តម្លៃ​មាស​នឹង​បន្ត​កើនឡើង​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​រហូត​ដល់​ឆ្នាំ ២០២៥ ដោយសារ​តែ​ការ​រស់​ឡើង​វិញ​នៃ​លំហូរ​សាច់ប្រាក់​ទៅ​កាន់​មូលនិធិ​ជួញដូរ​ប្រាក់ (ETFs) និង​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​ពី​បណ្តា​ធនាគារកណ្តាល​ដ៏​លេចធ្លោ​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​រួម​ទាំង​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា បណ្តា​អ្នកវិភាគ​លើក​ឡើង​ថា តម្រូវការ​រូប​វន្ត​ដ៏​រឹង​មាំ​ពី​ប្រទេស​ចិន និង​ធនាគារកណ្តាល​របស់​ខ្លួន បាន​គាំទ្រ​តម្លៃ​មាស​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​លំហូរ​វិនិយោគិន និង​មូលនិធិ​ជួញដូរ​ប្រាក់ ដែល​ផ្តោត​លើ​ការ​លក់រាយ​ជា​ពិសេស នៅ​តែ​បន្ត​រក្សា​គន្លឹះ​នៃ​ការ​កើន​ឡើងជា​និរន្តរភាព​បន្ថែម​ទៀត​។

តម្លៃ​មាស​សម្រាប់​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ នៅ​តែ​បន្ដ​ហក់​ឡើង​ខ្ពស់​ខ្លាំង ពោល​នៅ​ក្នុង​តម្លៃ​៣២២​ដុល្លារ​ក្នុង​១​ជី សម្រាប់​តម្លៃ​លក់​ចេញ និង​ទិញ​ចូល ៣១២​ដុល្លារ​ក្នុង​១​ជី បើ​ធៀប​នឹង​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​កន្លង​ទៅ ដែល​មាន​តម្លៃ​ត្រឹម​៣១៩​ដុល្លារ​ក្នុង​១​ជី សម្រាប់​តម្លៃ​លក់​ចេញ និង​តម្លៃ​ទិញ​ចូល ៣០៩​ដុល្លារ​។

បណ្តា​អ្នកវិភាគ​របស់​ធនាគារ​វិនិយោគ UBS បាន​បញ្ជាក់​នៅ​ក្នុង​កំណត់​ត្រា​មួយ កាលពី​ខែ​មុន​ថា ទោះបីជា​ឈាន​ដល់​កម្រិត​ខ្ពស់​ជា​ច្រើន​ដង​ក្នុងឆ្នាំនេះ និង​ដំណើរការ​លើស​ពី​ស​ន្ទ​ស្សន៍​ភាគហ៊ុន​សំខាន់​ៗ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកវិភាគ​ជឿ​ថា តម្លៃ​មាស​នៅ​តែ​មានការ​កើនឡើង​បន្ថែម​ទៀត សម្រាប់​រយៈពេល​៦​ទៅ​១២​ខែ​បន្ទាប់​។ ដោយ​បន្ថែម​ថា កត្តា​សំខាន់​ៗ​ក្នុង​ទស្សនៈ​របស់​អ្នកវិភាគ​រួម​មាន ការ​រស់​ឡើង​វិញ​នៃ​លំហូរ​ចូល​សាច់ប្រាក់​កម្រិត​ខ្ពស់ ដើម្បី​ផ្លាស់​ប្តូរ​មូលនិធិ​មូលនិធិ​ជួញដូរ​ប្រាក់ ដែល​បាន​បាត់បង់​ចាប់តាំងពី​ខែមេសា ឆ្នាំ ២០២២​។

ជាមួយ​គ្នា​នោះ​ផង​ដែរ បណ្តា​ធនាគារកណ្តាល​សំខាន់​ៗ បាន​ចាប់ផ្តើម​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ខ្លួន កាលពី​ស​ប្តា​ហ៍​មុន ហើយ​ការ​ព្យាករណ៍​ពី​ការ​កាត់​បន្ថយ​នឹង​មាន​ចំនួន​៥០​លើក​ផ្សេង​ទៀត នៅ​ចុងឆ្នាំ​នេះ និង​ភាគរយ​ពេញលេញ​នៃ​ការ​កាត់​បន្ថយ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

FILE PHOTO: A trader works on the trading floor at The New York Stock Exchange (NYSE) following the Federal Reserve rate announcement, in New York City, U.S., September 18, 2024. REUTERS/Andrew Kelly/File Photo

មាស​គឺជា​លោហៈធាតុ​ដ៏​មាន​តម្លៃ និង​ការ​វិនិយោគ​ដ៏​មាន​សុវត្ថិភាព​បំផុត​ក្នុង​បរិយាកាស​អត្រា​ការ​ប្រាក់​ទាប និង​អំឡុង​ពេល​មាន​ភាព​ចលាចល​ភូមិសាស្ត្រ​នយោបាយ​។ បណ្តា​អ្នកវិភាគ​បាន​អះអាង​ថា ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ខាង​មុខ​នេះ ក៏​អាច​ជំរុញ​តម្លៃ​មាស​បន្ថែម​ទៀត​ផង​ដែរ ដោយសារ​តែ​ការ​ប្រែប្រួល​ទីផ្សារ អាច​ជំរុញ​អ្នក​វិនិយោគ​ឆ្ពោះទៅ​រក​ការ​វិនិយោគ​លើ​មាស​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ