ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបញ្ជូនរថយន្តគ្រឿងចក្រ និងសម្ភារៈបំពាក់២២គ្រឿងបន្ថែមទៅកាន់អាហ្វ្រិកកណ្តាល

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ និង​ក្រសួងការពារជាតិ​បាន​ចាត់​បញ្ជូន​សម្ភារៈ​មធ្យោបាយ​គ្រឿង​បំពាក់​២២​គ្រឿង​វិស្វកម្ម​ធន់​ធ្ងន់​ទៅ​កាន់​សាធារណរដ្ឋ អាហ្វ្រិក​កណ្តាល តាម​ការ​ស្នើរ​សុំ​បន្ថែម​ពី​អង្គការសហប្រជាជាតិ​ក្នុង​បេសកកម្ម​MINUSCA ។ យោង​តាម​បណ្តាញ​សង្គម​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ និង​ក្រសួងការពារជាតិ​បាន​ចាត់​បញ្ជូន​សម្ភារៈ​មធ្យោបាយ​គ្រឿង​បំពាក់​២២​គ្រឿង​វិស្វកម្ម​ធន់​ធ្ងន់​ទៅ​កាន់​សាធារណរដ្ឋ អាហ្វ្រិក​កណ្តាល តាម​ការ​ស្នើរ​សុំ​បន្ថែម​ពី​អង្គការសហប្រជាជាតិ​ក្នុង​បេសកកម្ម​MINUSCA ។

យោង​តាម​បណ្តាញ​សង្គម​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ជា​អធិបតី នៃ​ការ​បញ្ជូន​រថយន្ត​គ្រឿងចក្រ និង​សម្ភារៈ​គ្រឿង​បំពាក់​ចំនួន​២២​គ្រឿង​ទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​សម្រាប់​កងកម្លាំង​បន្ថែមចំនួន​២៥ លើ​ជំនាញ​វិស្វកម្ម ដែល​បាន​បញ្ជូន​រួច​ហើយ ។

ឯកឧត្តម សែ​ម សុវណ្ណ​នី បាន​លើក​ឡើង​ថា ការ​ដែល​បញ្ជូន​រថយន្ត គ្រឿងចក្រ និង​សម្ភារៈ​ដាក់​ក្នុង​ទូ​កុង​ទឺ​ន័​រ​ទៅ​កាន់​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ដឹក​តាម​នាវា​ទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដោយ​មានការ​អនុញ្ញាត​យល់ព្រម​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីក្រសួង ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ។

រថយន្ត​គ្រឿងចក្រ និង​សម្ភារៈ រួម​មាន​រថយន្ត​ប្រភេទ​រថយន្ត​រថពាសដែក (MPV) រថយន្ត​សាំង​រថយន្ត​ទឹក គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វឺ​ទ័​រ គ្រឿងចក្រ​ប្រភេទ​សា​សឺ និង​គ្រឿងចក្រ​នី​វ៉ា​ល័​រ រថយន្ត​តូច និង​សម្ភារៈ​បំពាក់​ចំនួន​៤​កុង​ទឺ​ន័​រ ទាំងអស់​២២ គ្រឿង​នឹង​ចេញ​ទៅ​សាធារណរដ្ឋ​អា​ហ្វ្រិ ក​កណ្តាល តាម​នាវា នៅ​ដើមខែ​តុលា ឆ្នាំ​២០២៤​ខាង​មុខ​នេះ ដោយ​ប្រើ​រយៈពេល​៩០​ថ្ងៃ នឹង​ទៅ​ដល់​គោលដៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ