ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យបិណ្ឌបាតដីវត្តមកវិញ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​នានា មិន​ទាន់​មាន​វិធានការ ឬ​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ណាមួយ​ចុះ​ស្រាវជ្រាវ​ជុំវិញ​ការ​ចោទ​រំលោភ​យក​ដី​វត្ត​នៅឡើយ​ទេ បន្ទាប់​ពី​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ ប្រមាណ​ជាង​៣០០​អង្គ​/​នាក់…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​នានា មិន​ទាន់​មាន​វិធានការ ឬ​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ណាមួយ​ចុះ​ស្រាវជ្រាវ​ជុំវិញ​ការ​ចោទ​រំលោភ​យក​ដី​វត្ត​នៅឡើយ​ទេ បន្ទាប់​ពី​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ ប្រមាណ​ជាង​៣០០​អង្គ​/​នាក់ បាន​ជួប​ប្រមូលផ្តុំ​ទ​ទួ​ច​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិ បាល និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​នានា ទាក់ទិន​នឹង​ការ​រស់នៅ​លើ​ដី​វត្ត ហើយ ទីបំផុត​ខាង​វត្ត​បែរជា​ចាញ់ក្ដី​អ្នក​រំលោភ​យក​ដី​វត្ត​ទៅ​វិញ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ មុន​ថ្ងៃ​កាន់បិណ្ឌ​ចូល​មក​ដល់ ព្រះ​ចៅអធិការ​វត្ត គ្រូសូត្រឆ្វេង ស្តាំ ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ដូនជី តាជី សិស្ស និស្សិត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ ដែល​ស្ថិត​នៅ​ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ចំនួន​៣៦៨​អង្គ​/​នាក់ បាន​ជួប​ប្រមូលផ្តុំ​នៅ​ក្នុង​បរិវេណ​វត្ត​ដើម្បី​តវ៉ា ទាមទារ ដោយ​ទទូច​ស្នើ​សុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ករណី​ក្រុម​គ្រួសារ​លោក ហុ​ក អៀង បាន​និង​កំពុង​រត់ការ​ឯកសារ​ធ្វើ​ប្លង់​រំលោភ​យក​ដី​វត្ត​អស់​មួយ​ជ្រុង​ធំ ដែល​មាន​ទំហំ​២៨​ម៉ែត្រ​គុណ​នឹង​៤៤,៥​ម៉ែត្រ ដែល​ជា​ដី​របស់​គរុភណ្ឌ​វត្ត​តាំងពី​យូរ​មក​ហើយ ។

ការ​តវ៉ា​នេះ បន្ទាប់​ពី​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ បាន​ទទួល​ដំណឹង​ពី​អាជ្ញាធរ​ថា ក្រុម​គ្រួសារ​លោក ហុ​ក អៀង បាន​រត់ការ​ធ្វើ​ប្លង់​យក​ដី​វត្ត​ដោយ​សំអាង​ថា មាន​សាលដីកា​សម្រេច​របស់​តុលាការ​កំពូល និង​ជា​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​ប្រគល់​ដី​វត្ត​ទៅ​ឱ្យឈ្មោះ ហុ​ក អៀង ។

តាម​ព្រះ​វរ​បញ្ញាញាណ ថៃ ប៊ុ​ន​ធឿ​ន ព្រះ​ចៅអធិការ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ បាន​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ សិស្ស និស្សិត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​ជួបជុំ​គ្នា​ធ្វើ​ញត្តិ​ចូល​ទៅ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​ កម្ពុជា ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ករណី​ក្រុម​គ្រួសារ​លោក ហុ​ក អៀង រត់ការ​ឯក សារ​ធ្វើ​ប្លង់​យក​ដី​វត្ត ដែល​មាន​ទំហំ​២៨​ម៉ែត្រ​គុណ​៤៤,៥​ម៉ែត្រ ដែល​ជា​ដី​គរុភណ្ឌ​វត្ត រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ពុំ​ទាន់​មាន​អន្តរា​គន៍​ពី​ថ្នាក់ដឹកនាំ ឱ្យ​មន្ត្រី​ជំនាញ​ចុះ​មក​ស្រាវជ្រាវ​សួរនាំ​ឡើយ ។

ព្រះ​ចៅអធិការ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ បាន​មាន​ថេរ​ដីកា​ប្រាប់​កោះសន្តិភាព​ថា កាលពី​កំឡុង​ឆ្នាំ​១៩៨២ លោក ហុ​ក អៀង បាន​មក​ស្នាក់​នៅ​ធ្វើ​រោង​លក់​ទឹកកក​នៅ​ក្នុង​របង​វត្ត ហើយ​ក្រោយមក​ក៍បាន​វាយ​របង​ធ្វើ​ជា​ផ្ទះ​ធំ និង​រស់នៅ​លើ​ដី​វត្ត ។ លុះ​ក្រោយមក​នៅ​ឆ្នាំ​២០១៣ ព្រះ​អង្គ​បាន​ទទួល​លិខិត​របស់​គណៈ​គម្ម​ការ​សូ​រិ​យោល​ដី​ថ្នាក់​រាជធានី ដោយ​កាត់​ដី​នោះ​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​លោក ហុ​ក អៀង ហើយ​ទុក​រយៈពេល​៣០​ថ្ងៃ​ឱ្យ​ព្រះ​អង្គ​តវ៉ា​ទៅ​ថ្នាក់​ជាតិ និង​សាលា ឧទ្ធរណ៍ ហើយក៍​បាត់​ដំណឹង​រហូត​មក​។ ស្រាប់តែ​នៅ​ឆ្នាំ​២០២៣ ព្រះ​អង្គ​ទទួល​បាន​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ក្រុម​គ្រួសារ​លោក ហុ​ក អៀង ធ្វើ​លិខិតស្នើ​សុំ​ធ្វើ​ប្លង់​កាន់កាប់​ដី​វត្ត​នេះ ដោយ​យោង​លើ​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​ប្រគល់​ដី​វត្ត​ទៅ​ឱ្យ​ក្រុម​គ្រួសារ​លោក ហុ​ក អៀង តែ​ព្រះ​អង្គ​ពុំ​ទទួល​បាន​សាលដីកា​នោះ​នៅឡើយ​ទេ ។

ចាប់តាំងពី​ពេល​នោះ​មក ព្រះសង្ឃ គណៈកម្មការ​អាចារ្យ សិស្ស និស្សិត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​នាំ​គ្នា​ផ្តិត​មេដៃ​ចំនួន​៣៦៨​អង្គ​/​នាក់ ដើម្បី​ធ្វើ​ញត្តិ​ចូល​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម​បណ្ឌិត សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​, ឯកឧត្តម​បណ្ឌិត កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​ប្រគល់​ដី​នោះ​មក​វត្ត ដើម្បី​ទុកជា​គរុភណ្ឌ​របស់​វត្ត ជា​របស់​ជាតិ និង​សាសនា ។

តាម​កំណត់ហេតុ​អង្កេត​ដី​របស់​គណៈកម្មការ​ចុះ​វាស់វែង​ដី​វត្ត កាលពី​ឆ្នាំ​២០០០ បានឱ្យ​ដឹង​ថា ដី​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ មាន​ទំហំ​៤​ហិ​កតា​៧១​អា និង​១១​សង់​ទី​អា ដែល​មាន​ព្រំប្រទល់​ខាងជើង​ទល់​នឹង​ផ្លូវ ខាងត្បូង​ទល់​នឹង​ផ្លូវ ខាងកើត​ទល់​នឹង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ខាងលិច​ទល់​នឹង​ផ្លូវ ។ នៅ​ក្នុង​កំណត់ហេតុ លោក សេង សាញ់ អតីត​ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ក៏​បាន​បញ្ជាក់​ថា ដី​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹង​មាន​ជ័យ មាន​របង​រឹង​មាំ​ព័ទ្ធ​ជុំវិញ​តាំងពី​ជំនាន់​មុន​រហូត​មក​ដល់​បច្ចុប្បន្ន ។ តាម​យោបល់​របស់​គណៈកម្មការ​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​វត្ត​ស្ទឹង​មាន​ជ័យ​ឃើញ​ថា មាន​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ឈ្មោះ ហុ​ក អៀង បាន​មក​សាងសង់​លំនៅ​ឋាន​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​ផ្នែក​ខាងកើត​ឆៀង​ខាងត្បូង ដោយ​វាយ​របង​វត្ត​ធ្វើ​ផ្លូវ​ចេញចូល និង​បាន​ធ្វើ​របង​បន្លា​លួស​ព័ទ្ធ​ដី​ក្នុងវត្ត​គ្រប់គ្រង​ផ្ទាល់ខ្លួន​ថែម​ទៀត ។

ទាក់ទិន​ការ​ចោទប្រកាន់​នេះ កោះសន្តិភាព​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​លោក ហុ​ក អៀង ដោយ​បាន​ជួប​អ្នកស្រី​ម្នាក់​ដើម្បី​សុំ​ការ​បំភ្លឺ ហើយ​គាត់​បាន​ប្រាប់​ថា ចាំ​សួ​របង​របស់​គាត់​សិន តែ​ក្រោយមក​គាត់​ក៍បាន​ផ្តល់​ដំណឹង​ថា ឱ្យទៅ​សាកសួរ​រក​ឯកសារ​នៅ​តុលាការ​មាន​ទាំងអស់ ។
គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ដី​នេះ ត្រូវ​បាន​កាត់​ជា​កង់​ៗ សង់​ជា​តូប​ជួល​ទៅ​ឱ្យ​ឯកជន​លក់​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ