ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាធម្មនុញ្ញ​ ៖ ​សាងសង់​វិមាន​រដ្ឋ​ធម្ម​នុញ្ញ​​បង្ហាញ​ថា​កម្ពុជា​បាន​និង​កំពុង​បោះ​ជំហាន ទៅមុខ​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ល្អ​ប្រសើរ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់​ថា​ការ​សាងសង់​វិមាន​រដ្ឋធម្មនុញ្ញ​បាន​បង្ហាញ​ថា​កម្ពុជា​បាន​និង​កំពុង បោះ​ជំហាន​ទៅ​មុខ សម្រេច​បាន​សមិទ្ធផល ធម្មនុញ្ញ គួរ​កត់ ស ម្គា​ល់​គឺ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ពេញ​បរិបូណ៌ មាន​ឯកភាព​ជាតិ ឯកភាព​ទឹកដី…

រាជធានី​ភ្នំពេញ​៖​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់​ថា​ការ​សាងសង់​វិមាន​រដ្ឋធម្មនុញ្ញ​បាន​បង្ហាញ​ថា​កម្ពុជា​បាន​និង​កំពុង បោះ​ជំហាន​ទៅ​មុខ សម្រេច​បាន​សមិទ្ធផល ធម្មនុញ្ញ គួរ​កត់ ស ម្គា​ល់​គឺ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ពេញ​បរិបូណ៌ មាន​ឯកភាព​ជាតិ ឯកភាព​ទឹកដី ក្រោម​រដ្ឋ​ធម្មនុញ្ញ​តែ​មួយ​ព្រះមហាក្សត្រ​តែ​មួយ​ព្រះ​អង្គ រាជរដ្ឋាភិបាល​តែ​មួយ លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​សេរី ពហុបក្ស​បាន​និង​កំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​សង្គម​- នយោបាយ​។

ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អុ​ឹ​ម ឈុ​ន​លឹ​ម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​មាន ឲ្យ ដឹង​ថា​ក្នុង​ព្រះរាជ​ពិធី​សម្ភោ​ធ​វិមាន​រដ្ឋធម្មនុញ្ញ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤​ថា​ដើម ហេតុ​នៃ​ការ​កសាង​វិមាន​រដ្ឋធម្មនុញ្ញ​ដោយ​យល់​ឃើញ​ថា រដ្ឋធម្មនុញ្ញ​ដែល ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ ទ្រង់​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ មាន​អាយុកាល ៣០​ឆ្នាំ​គត់ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ជា​រដ្ឋធម្មនុញ្ញ ដែល​មាន អត្ថិភាព និង​ស្ថិរភាព យូរ អង្វែង​ជាងគេ ក្នុង​ប្រវត្តិ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ហើយ​ក្នុង​អំឡុង ពេល នេះ​ព្រះរាជាណាចក្រ កម្ពុជា​បាន​និង​កំពុង បោះ​ជំហាន​ទៅ​មុខ សម្រេច​បាន​សមិទ្ធផល ធម្ម​នុ ញ្ញ​គួរ​កត់សម្គាល់​គឺ​៖ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ពេញ​បរិបូណ៌ មាន​ឯកភាព​ជាតិ​ឯកភាព ទឹកដី ក្រោម​រដ្ឋធម្មនុញ្ញ​តែ​មួយ​ព្រះមហាក្សត្រ​តែ​មួយ​ព្រះ​អង្គ រាជរដ្ឋាភិបាល​តែ​មួយ លទ្ធិ ប្រជាធិបតេយ្យ​សេរី ពហុបក្ស បាន​និង​កំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​សង្គម​- នយោបាយ​រប ស់ក ម្ពុ​ជា ពិសេស​ក្នុង ស្រទាប់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប្រកបដោយ​វឌ្ឍនភាព និង ភាព​ទន់ភ្លន់ ស្រប​តាម​បរិបទ​នៃ​សង្គម​ខ្មែរ ដែល​មាន​ខឿន​អារ្យធម៌​និង​ប្រពៃណី​ទំនៀមទម្លាប់​ល្អ តាំងពី បុ រា​ណ​កាល​មក​។​

ម្យ៉ាងទៀត ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​នៃ​ការ​ចាប់​កំ ណើ​ត​រដ្ឋធម្មនុញ្ញ​និ យម​នៅ កម្ពុជា បើ​គិត​ពី រយៈពេល​នៃ​ការ​ទទួលយក​រដ្ឋធម្មនុញ្ញ​ទំនើប​ដំបូង​នៅ​ឆ្នាំ​១៩៤៧ មក​ទល់​ពេល នេះ គឺ​មានរ យៈ​ពេល​ជិត ០៨​ទសវត្សរ៍​ហើយ ដែល​កម្ពុជា​ពុំ​ធ្លាប់​បាន កសាង​វិ​មា ន​អនុស្សាវរីយ៍ ដើម្បី​ជា និមិត្តរូប និង​ជាទី សម្រាប់​ប្រារព្ធ​ពិធី​អបអរសាទរ​រដ្ឋធម្មនុញ្ញ​នៅឡើយ​។

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​លើក​ឡើង​ថា​ដោយ​យល់​ឃើញ​ថា ស្រប​ពេល នៃ​ការ​ប្រារព្ធ​ពិធី​អបអរ​សា ទរ​រំលឹក​ខួប​៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា នេះ​គឺជា​សម័យ កាល​ដ៏​សមគួរ សម្រាប់​ការ​កសាង​វិមាន រដ្ឋធម្មនុញ្ញ ទុកជា​គោល ចារឹក ជា​មរតក​ដ៏​វិសេសវិសាល និង​ជា​នីតិ​បូជនីយដ្ឋាន​ជា​និរន្តរ៍​តទៅ​។

អនុវត្ត​នូវ គោល គំនិត​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល យក​ទីតាំង​សួនច្បារ រាង​ត្រីកោណ ស្ថិត នៅ​ប៉ែក​ខាងលិច​នៃ​វិមាន​ឯករាជ្យ ដើម្បី​ស្ថាបនា​សំណង់​វិមាន​រដ្ឋធម្មនុញ្ញ អាស្រ័យ​ដោយ ទី​សូន​នេះ ប្រកបដោយ​អត្ថន័យ​ជ័យ​ភូមិ ដ្បិត​មាន​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ស្ថិត​នៅ ទិស​ខាង ត្បូង ជា​និមិត្តរូប​នៃ​សីលធម៌ និង​មាន​វិទ្យាស្ថាន​ជាតិ​អប់រំ ស្ថិត​នៅ​ទិស​ខាងជើង ជា​និមិត្តរូប នៃ​ចំណេះវិជ្ជា​។

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ក៏​បាន​លើក​ឡើង​ថា​ក្រោយ​ពេល​ដែល​វិមាន​នេះ​បាន​សាងសង់​រួច ទីតាំង​នេះ​និង​តំបន់​ជុំវិញ​បាន​ក្លាយជា ទីតាំង​ដ៏​ពិសិដ្ឋ​មួយ របស់​ព្រះ រាជា​ណា ចក្រ​កម្ពុជា នៅ​ក្នុង​រាជធានី​ភ្នំពេញ អាស្រ័យ ដោយ​មាន សំណង់​បេតិកភណ្ឌ​ជាតិ ចំនួន​បី តាំងនៅ​ជា ជួរ​លើ​អ័ក្ស​តែ​មួយ គឺ វិមាន​ឯករាជ្យ ជា​និមិត្តរូប ជាតិ​; វិមាន​រដ្ឋធម្មនុញ្ញ ជា​និមិត្តរូប សាសនា ច្បាប់​; មណ្ឌប​ព្រះ​បរម​រូប ជា​និមិត្តរូប ព្រះមហាក្សត្រ ដែល សំណង់​ទាំង​បី​ប្រៀប​បាន តាម​ទស្សនៈ​ដ៏​សំខាន់​នៃ​ជំនឿ វប្បធម៌ សាសនា ក្នុង​ទ្រឹស្តី​ត្រី​មូរ​តិ ស្រប​នឹង ទស្សនាទាន​ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដែល​ជា​ព្រលឹង​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អំពី​ទស្សនា ទាន​ស្ថាបត្យកម្ម​នៃ​ការ​កសាង​វិមាន​រដ្ឋធម្មនុញ្ញ ការ​បង្កើត​ទស្សនាទាន ដើម្បី​សាងសង់ វិមាន​រដ្ឋធម្មនុញ្ញ គឺ​ផ្តើម​ចេញពី​មូលដ្ឋាន​គ្រឹះ​នៃ​ខ្លឹមសារ គុណ​តម្លៃ​ទំនើប​និង​បុរាណ ដែល​មា ន​សរសេរ​ចារឹក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។

ឯកឧត្តម​ក៏​បន្ថែម​ថា​ជាក់ស្តែង រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ជា​រដ្ឋធម្មនុញ្ញ​មាន​ល ក្ខ​ណៈ​ប្រ ជា​ធិ​ប តេ​យ្យ​ជឿន លឿន ដោយ​ផ្អែក​លើ​គុណ​តម្លៃ​ធម្មនុញ្ញ ទំនើប ជា​មូលដ្ឋាន​គ្រឹះ នៃ​កា​រក សាង​រចនាសម្ព័ន្ធ​សង្គម គឺ “​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស នីតិរដ្ឋ​”​។ ទន្ទឹម​នេះ រដ្ឋធម្មនុញ្ញ​ក៏ មាន​ចែង​លម្អិត​នូវ​គុណ​តម្លៃ វប្បធម៌ សាសនា ប្រពៃណី​ខ្មែរ គឺ ជាតិ សាសនា ព្រះមហាក្សត្រ​” នៅ​អម​ជាមួយ​គុណ​តម្លៃ​ធម្មនុញ្ញ​ទំនើប​។

ឯកឧត្តម​អុ​ឹ​ម ឈុ​ន​លឹ​ម​ក៏​ឲ្យ​ដឹង​ទៀត​ថា ដោយ​ផ្អែក​លើ​គុណ​តម្លៃ និង​លក្ខណៈ ពហុ​ស ណ្ឋា​ន​នៃ​រដ្ឋធម្មនុញ្ញ​ដូចនេះ ទើប​ដំណើរការ សិក្សា​គម្រោង​ប្លង់​នៃ​វិមាន ត្រូវ​អនុវត្ត​ក្នុង​ទិ​ដ្ឋ ភាព​អត្ថប្បដិរូប​កម្ម ដោយ​នាំ​យក​ទស្សនាទាន​ធម្មនុញ្ញ មក​មូល​សង្ខេប​នៅ​លើ សំណង់ ស្ថា​ប ត្យ​កម្ម ដែល​មាន​សណ្ឋាន​សំយោគ​រវាង ស្ថាបត្យកម្ម​ក្រិ​ក​រ៉ូ​ម៉ាំង ជា​និមិត្តរូប​នៃ គុណ​តម្លៃ​ធ ម្មនុញ្ញ​ទំនើប និង​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ ជា​និមិត្តរូប​នៃ គុណ​តម្លៃ​ប្រពៃណី​ខ្មែរ​។ ដើម្បី​សម្រេច នូវ​ទស្សនាទាន​ស្ថាបត្យកម្ម​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​” បាន​ជ្រើសរើស​សម្រាំង​យក គោលការណ៍ និង​ទស្សនៈ​សំខាន់​ៗ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ជា​មូលដ្ឋាន​សម្រាប់​ការ​រចនា សំយោគ ជាមួយ​ទស្សនា ទាន​សិល្បៈ​ស្ថាបត្យកម្ម ដើម្បី​ជូន​ទៅ​បណ្ឌិត​ស្ថាបត្យករ លី រស្មី ដែល​ជា អ្នករ​ច នា​ប្លង់​នៃ​វិមាន និង​ទទួលខុសត្រូវ​ដឹកនាំ​ការងារ​ទាំងមូល​នៃ​ការ​សាងសង់​។

ឯកឧត្តម​ឲ្យ​ដឹង​បន្ថែម​ថា​លើ​ផ្នែក​ស្ថាបត្យកម្ម​ក្រិ​ក​រ៉ូ​ម៉ាំង មានការ​បញ្ចូល​នូវ​គុណ តម្លៃ​ធ ម្មនុញ្ញ​ទំនើប តាម​រយៈ ការ​ធ្វើ​អត្ថប្បដិរូប​កម្ម​អត្ថន័យ​នៃ​គោលការណ៍​គ្រឹះ​ទាំង​៤ នៅ​ក្នុង​ក្បាច់ រចនា​លើ​ទ្វារ ទាំង​បួន​ទិស របស់ វិមាន​រដ្ឋធម្មនុញ្ញ ដោយ​ទ្វារ​ខាងកើត តំណាង​ឱ្យ​សិទ្ធិ​មនុស្ស​, ទ្វារ​ខាងត្បូង តំណាង​ឱ្យ​ប្រ ជា​ធិ​ប​តេ​យ្យ​, ទ្វារ​ខាងលិច តំណាង​ឱ្យ​នីតិរដ្ឋ និង​ទ្វារ​ខាងជើង តំណាង​ឱ្យ​ការ​បែងចែក​អំណាច​។ លើ​ផ្នែក​គុណ​តម្លៃ​ប្រពៃណី​ខ្មែរ ត្រូវ​បាន​យក មក​ធ្វើ​អ ត្ថ​ប្បដិរូបកម្ម ក្នុង​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ នៅ​គ្រប់​ផ្នែក​នៃ​សំណង់ តាម​រចនាបថ​សម័យ​មហា នគរ និង​រចនាបថ​សម័យ​កណ្តាល​។

ដោយឡែក នៅ​លើ​តួ​មហា​បុស្បុក មាន​តម្កល់​ក្រាំង​គម្ពីរ​រដ្ឋធម្មនុញ្ញ ដែល​មាន​ចារឹក អក្សរ “​រដ្ឋធម្មនុញ្ញ តំណាង​ឱ្យ រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សំណុំ​វិ ធាន​នៃ​ការ​គ្រប់គ្រង​រដ្ឋ មាន​ឋានានុក្រម ជា​កំពូល​លើ​ច្បាប់​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​រាល់​ច្បាប់​ទាំងនោះ​ត្រូវ​ស្រប​នឹង ស្មារតី​នៃ​រដ្ឋ​ធម្ម​នុ ញ្ញ​ជា​ដាច់ខាត​។ ចំពោះ​ផ្នែក ឋិត នៅ​ជា​កំពូល​ស្រួច​នៃ វិមាន​រដ្ឋធម្មនុញ្ញ​មាន​ត្រីសូល៍ ជា​វត្ថុ​មង្គល ដែល​បុព្វបុរស​ខ្មែរ ស​ម័ យ​មហានគរ​មាន​ទំនៀម​តាំង​លើ​កំពូល​ប្រាសាទ​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ឲ្យ​បាន​ឲ្យ​ដឹង​ថា​ការ​សាងសង់​វិមាន​រដ្ឋធម្មនុញ្ញ បន្ទាប់​ពី​សម្រេច​បាន​គំនូស ប្លង់​នៃ​វិមាន ហើយ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​លើ ក​សំណើ​ជូន រាជរដ្ឋាភិបាល​ដើម្បី​សុំ​គោលការណ៍​បន្ត នីតិវិធី​ឈាន​ទៅ​ដំណាក់កាល​សា ង​សង់ ។ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម ន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ឯកភាព​លើ​គំនូស​ប្លង់ និង​បាន​អនុញ្ញាត​ឱ្យ​សាងសង់ វិមាន​រដ្ឋធម្មនុញ្ញ ដោយ​ប្រើប្រាស់ ថវិកាជាតិ​សរុប​ចំនួន ២.២៣៨.៨៤៧ (​ពីរ​លាន ពីរ​សែន​បី​ម៉ឺន​ប្រាំបី​ពាន់​ប្រាំបី​រយ​សែសិប​ប្រាំពីរ​) ដុល្លារ​អា​មេ​រិ​ក​។

សូម​ជម្រាប​ថា​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ ជា​មង្គល​បឋម​កិច្ច​នៃ​ការ​កសាង​វិមាន​រដ្ឋធម្មនុញ្ញ​។ វិមាន​រដ្ឋធម្មនុញ្ញ មាន​កម្ពស់​ពី​ទ្រនាប់​ខ្សាច់​ដល់​កំពូល​ត្រីសូល៍​សរុប ២៣,៤​ម៉ែត្រ និង​មាន ទម្ងន់​សរុប​ប្រមាណ ១១២,៩៩​តោន ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ២៣៨០​ម៉ែត្រក្រឡា សង់​បែរ មុខ​ទៅ​ទិ ស​ខាងកើត​។ សំណង់​វិមាន​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​រៀបចំ​ជា​ពីរ​ផ្នែក​ចម្បង ៖ ផ្នែក​ទី​១ គឺ វិមាន ផ្នែក​ខាងក្រោម មាន​សាល​តូច​រាង​កាកបាទ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ខេ​មរ សន្តិ​មូល​សាល ជា ទីតាំង ស្តម្ភ​រដ្ឋធម្មនុញ្ញ ដែល​នៅ​ខាងលើ​មាន​ទម្រ​តម្កល់ ព្រះ​សិរ​មហាព្រហ្ម កសាង​ពី​សំរឹទ្ធ​។

សសរស្តម្ភ​រដ្ឋធម្មនុញ្ញ មាន​រាង​៦​ជ្រុង ដែល​ជ្រុង​ខាង​មុខ​មាន​ចារឹក​បុព្វកថា​រដ្ឋធម្មនុញ្ញ និង​៥ ជ្រុង​ផ្សេង​ទៀត សម្រាប់​ចារឹក​យុទ្ធវិធី​ទាំង​ប្រាំ​នៅ​ក្នុង​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះ​-​ឈ្នះ​នាំ​មក នូវ​សន្តិភាព​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ បំបែក​; ឯកោ បញ្ចប់​; សមាហរណកម្ម​; អភិវឌ្ឍន៍ តំណាង​ដោយ​ព្យព្ជានៈ​ប្រាំ​តូ គឺ “​ប – ៦-​ប – ស – អ​”​។ ផ្នែក​ទី​២ គឺ តូ​មហា​បុ​ស្បែក មាន​ទម្ងន់​សរុប​ប្រមាណ ១២​តោន កសាង​ពី​សំរឹទ្ធ​ប្រមាណ​៧០% ស្ពាន់​ប្រ មា​ណ​៣០% ក្នុង​ទម្រង់​សិល្បៈ​ខ្មែរ​ប្រកបដោយ​ក្បូរក្បាច់​ដ៏​ល្អិតល្អន់ ល្អ​វិចិត្រ សាង​ឡើង​តាម ក្បួនខ្នាត​រចនាបថ​ខ្មែរ​បុរាណ​។

ក្នុង​ទម្រង់​សិល្បៈ​បែប​នេះ ទើប​នាំ​ឱ្យ​សន្និដ្ឋាន​បាន​ថា វិមាន​រដ្ឋ ធម្មនុញ្ញ គឺជា សិលា​-​លោហ​ប្រាសាទ ដ៏​ធំ​ល្អ​វិចិត្រ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង ក្លាយជា សំណង់ សតវត្សរ៍ ក្នុង​អនាគតកាល​។ រាប់​ចាប់ពី​កាលបរិច្ឆេទ​បញ្ចុះ​បឋមសិលា ដោយ​ប្រើ​រយៈពេល​អស់​ប្រមាណ​១៤​ខែ ក្រោម​ការ ដឹកនាំ​ប្រកបដោយ​ឆន្ទៈ និង​ការ​ទ​ទួ ល​ខុស ត្រូវ​ខ្ពស់​របស់​បណ្ឌិត​ស្ថាបត្យករ លី រស្មី រួម​ជាមួយ​ក្រុម អ្នកបច្ចេកទេស​ជំនាញ​ជា​ស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នក​អក្សរសាស្ត្រ សរុប​ចំនួន ៧០​រូប ដែល​បាន​ខិតខំ​ប្រឹង ប្រែង​កសាង​វិមាន​រដ្ឋធម្មនុញ្ញ រហូត​សម្រេច​បានជា​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤​។

វិមាន​រដ្ឋធម្មនុញ្ញ​ដ៏​ល្អ​ប្រណីត​ឧត្តម​ថ្លៃថ្លា ដែល​ប្រតិស្ឋាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ចំពោះ​អង្គ​ព្រះរាជ​ពិធី​នៅ​ពេល​នេះ គឺជា​និមិត្តរូប នៃ​គុណ​ត ម្លៃ​ធម្មនុញ្ញ ទំនើប ផ្សារ​ភ្ជាប់​ជាមួយ​វប្បធម៌ សាសនា ប្រពៃណី​ទំនៀមទម្លាប់ ល្អ​នៃ​ដួង ព្រលឹង​ជាតិខ្មែរ ធ្វើ​ឱ្យ​វិមាន ដ៏​ពិសិដ្ឋ​នៅ​លើ​ទី​ឧទ្យាន​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ជួបជុំ នៃ​ប្រជា ពលរដ្ឋ ជនានុជន​ទាំងឡាយ​គ្រប់ និន្នាការ​នយោបាយ ដែល​នឹង​មក​ទស្សនា សិក្សា​ស្រាវជ្រាវ បាន​យល់​ដឹង​អំពី​អត្ថន័យ​ខ្លឹមសារ​នៃ រដ្ឋធម្មនុញ្ញ និង​អត្ថន័យ​នៃ​ស្ថាបត្យកម្ម​វិមាន​រដ្ឋធម្មនុញ្ញ នឹង ពិតជា​បាន​លើកកម្ពស់​មនសិការ​ឯកភាព ជាតិ និង​ស្នេហា​ជាតិ ដែល​នេះ​គឺជា​ស្មារតី​ដ៏​ថ្លៃថ្លា ដូច​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ ដែល បាន​ភ្ញាក់រលឹក ក្រោកឈរ​ឡើង ចង បាច់​ឆន្ទៈ​មោះមុត ប្តូរផ្តាច់​រូប​រួម​គ្នា ពង្រឹង​ឯកភាព​ជាតិ រក្សា​ការពារ ទឹកដី​កម្ពុជា អធិប​តេ យ្យ​ថ្លៃថ្លា និង​អារ្យធម៌​អង្គរ​ដ៏​បវរ កសាង​ប្រទេស​ជាតិ​ឱ្យទៅ​ជា “​កោះសន្តិភាព​” ឡើង​វិញ ផ្អែក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​សិទ្ធិ​មនុស្ស គោរ​រា​ច្បាប់​, ទទួលខុសត្រូវ ខ្ពស់​ចំពោះ​វាសនា​អនាគតជាតិ ឱយ​បាន​ឈាន​ឡើង​រីក​ចំរើន លូតលាស់ សម្បូរ​រុងរឿង ជា​និ ច្ច​និរន្តរ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ