ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​គោរព​ខ្ជាប់ខ្ជួន រដ្ឋធម្មនុញ្ញ ជា ច្បាប់​កំពូល​របស់​ប្រទេស​

14 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​ម ហា ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ថែរក្សា​ការពារ​គោរព​ខ្ជាប់ខ្ជួន…

​រាជធានី​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​ម ហា ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ថែរក្សា​ការពារ​គោរព​ខ្ជាប់ខ្ជួន រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​។​

​ស្ដេច​យាង​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ ដែល មាន​ទីតាំង​ស្ថិត​នៅ​ជិត​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ ២០២៤ ព្រះ​អង្គ មាន​ព្រះ​បន្ធូ​ល​បញ្ជាក់​ថា​៖«​សមិទ្ធិ​ផល​ធម្មនុញ្ញ​ដែល​សម្រេច​បាន​មក​ដល់​ពេល​នេះ​ខ្ញុំព្រះករុណា ខ្ញុំ​សូមពរ​សូម​ប្រជាជាតិ​ខ្មែរ​ទាំងមូល​តាំងចិត្ត​ក្នុង​សមាទិដ្ឋិ​ប្រកាន់​យក​ជា​និច្ច​និរន្តរ៍​នូវ​ស្មារតី​៖ យើង​ប្រជារាស្ត្រ​ខ្មែរ​រួបរួម​គ្នា ថែរក្សា​ការពារ​គោរព​ខ្ជាប់ខ្ជួន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់ ប្រ​ទេ ស ជា​និមិត្តរូប​នៃ​គុណ​តម្លៃ​ទំនើប រួម​ផ្សំ​បុរាណ ជា​ការ​សន្យា​ចំពោះ​អនាគត​រុងរឿង នៃ​ប្រជា ជាតិ យើង​»​។​

​ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ធូ​ល​ទៀត​ថា​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ មាន អា​ត្តិ​ភាព​និង​ស្ថិរភាព​ជាង​៣​ទស្ស​វត្ស​មក​ហើយ ដែល​រយៈពេល​មួយ​វែង​ក្នុង​ប្រវត្តិ​ធម្មនុញ្ញ​និង ដោ យ​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​ធានា បាន នូវ​រដ្ឋធម្មនុញ្ញ​ដូច្នេះ​ជា​ពេលវេលា​សម​ស្រប​ត្រូវ​មាន​វិមាន​រដ្ឋធម្មនុញ្ញ​សម្រាប់​ឲ្យ​សាធារណៈជន​នៅ​ពេល​បច្ចុប្បន្ន​និង​តទៅ​អនាគត​ដឹងគុណ​ពី​របស់​ឥស្ស​ជន​ស្នេហា​ជាតិ​និង​ប្រតិបត្តិ​ករ​រប ស់​ច្បាប់ កំពូល​មួយ​នេះ និង​គោរព​ចង់​ចាំ​អំពី​ក្រមសីលធម៌ និង​ច្បាប់​នានា​នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា​។

​ ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​បន្ថែម​ថា​វិមាន​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ ក្នុង​ទម្រង់​សិល្បៈ​ស្ថាបត្យកម្ម​ដ៏​ល្អ​វិចិត្រ​បែប​នេះ​។ ផ្អែក​តាម​ខ្លឹមសារ​ដែល​លើក ឡើង ដោយ​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អ៉ឹ​ម ឈុ​ន​លឹ​ម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បង្ហាញ ថា​វិមាន​រដ្ឋធម្មនុញ្ញ​ជា​នីតិ​បូជនីយដ្ឋាន ដ៏​ពិសិដ្ឋ​តំណាង​ឲ្យ និ​មិ​ត្តិ​រូប​នីតិរដ្ឋ ដែល​មាន រដ្ឋ​ធ ម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ច្បាប់​ទាំងឡាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា​សច្ចធម៌​មិន​អាច​ប្រកែក​បាន រយៈពេល​ជាង​៣០​ឆ្នាំ នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខ​សន្តិភាព និង​ឯកភាព​ជាតិ អា​ស្រ័ យ​ដោយ​មាន​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ត្រូវ បាន​ដាក់​ចេញ និង​ដឹកនាំ​អនុវត្ត​ផ្ទាល់ ប្រកប ដោយ​ភាព​ប ចិន​ប្រសប់ ឈ្លាសវៃ ដ៏​ឆ្នើម របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ ឱ្យ​សម្រេច​សមិទ្ធផល​ដ៏​ធំធេង​ក្នុ ង​ការ​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង ” ការ​ពង្រឹង ឯកភាព​ជាតិ រក្សា​ការ ពារ​ទឹកដី​កម្ពុជា អធិបតេយ្យ​ថ្លៃថ្លា និង​អរិយធម៌​អង្គរ​ដ៏​បវរ កសាង​ប្រទេស​ជាតិ ទៅ​ជា “​កោះសន្តិភាព​” ឡើង​វិញ ផ្អែក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធានា​សិទ្ធិ​មនុស្ស គោរព​ច្បាប់ ធ្វើ​ឲ្យ​ប្រទេស​ជាតិ បាន​ឈាន​ឡើង​រីក​ចម្រើន​លូតលាស់​សម្បូរ​រុងរឿង ដូច​បច្ចុប្បន្ន ។​

ព្រះ​អង្គ​បន្ថែម​ថា​សមិទ្ធផល ធម្មនុញ្ញ​ដ៏​ឧត្តុង្គឧត្តម​នេះ គឺជា​មរតក​របស់​ជាតិ ដែល​កំពុង​ត្រូវ​បាន​ថែរក្សា និង​បន្ត​អភិវឌ្ឍ ប្រកបដោយ​ភាព​អង់អាច​ស្វាហាប់ ដោយ​ស ម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​កាល​បច្ចុប្បន្ន​ដើម្បី​បន្ត ដឹកនាំ​កម្ពុជា​ឲ្យ​កា ន់​តែ​មានការ​អភិវឌ្ឍ​ក្លាយជា​អរិយ​ប្រទេស ។

​ជាមួយ​គ្នា​នោះ​ដែរ​ព្រះមហាក្សត្រ​ក៏​សូម​កោតសរសើរ និង​ថ្លែង​អំណរ​គុ ណ​ដ៏ ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នក​ផ្តួច ផ្តើមគំនិត​, បង្កើត​ទស្សនាទាន​, និង​ដឹកនាំ​ការ​កសាង​វិមាន​រដ្ឋ ធម្មនុញ្ញ ដ៏​ពិសិដ្ឋ​នេះ​ឡើង នៅ​លើ​ទីតាំង​ប្រកបដោយ​ជយភូមិ ដែល​ជា​សំណង់​បេតិកភណ្ឌ​ជាតិ ដ៏​វិសេសវិសាល​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​តំណ​ភ្ជាប់​មោទនភាព​បច្ចុប្បន្ន ទៅ​នឹង​អតីតកាល ដ៏​ថ្កុំថ្កើង​រុងរឿង​រប ស់​ប្រជាជាតិ​ខ្មែរ​ដែល​ធ្លាប់​មាន​អរិយធម៌​ឧត្តុង្គឧត្តម​, កិត្យានុភាព​ខ្ពង់ខ្ពស់ តាំងពី​បុរាណកាល​រៀង​មក ។

​ព្រះ​អង្គ​ក៏​បាន​កោតសរសើរ​បណ្ឌិត​ជា​ស្ថាបត្យករ​, នីតិ​បញ្ញវន្ត​, វរ​សិល្បករ និង​ក្រុម​ជាង គ្រប់​ផ្នែក​ទាំងឡាយ ដែល​បាន​រួមចំណែក​ក្នុង​ដំណើរការ​កសាង វិមាន​រដ្ឋធម្មនុញ្ញ នេះ រហូត​ទ ទួល​បាន​សមិទ្ធផល​ដ៏​ល្អ​ស្កឹមស្កៃ​នេះ​ឡើង​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ