ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នា​វា​កងទ័ពជើងទឹក​អង់គ្លេស​១​គ្រឿង មក​ទស្សន​កិច្ច​ផ្លូវការនៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ​

13 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​នាវា​កងទ័ពជើងទឹក​អង់គ្លេស​១​គ្រឿង បាន​ចូល​ចត​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ប្រកបដោយ​សុវត្ថិ​ភាព​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក​អង់គ្លេស មក​ដល់​កំពង់​ផែ​ស្វយ័ត​នា​ឱកាស​នេះ…

ខេត្តព្រះសីហនុ ៖ ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​នាវា​កងទ័ពជើងទឹក​អង់គ្លេស​១​គ្រឿង បាន​ចូល​ចត​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ប្រកបដោយ​សុវត្ថិ​ភាព​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក​អង់គ្លេស មក​ដល់​កំពង់​ផែ​ស្វយ័ត​នា​ឱកាស​នេះ មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក​វរ​នា​វី​ឯក មាន សា​វឿ​ន នាយសេនាធិការរង មូល​ដ្ឋាន​សមុទ្រ​រាម ដោយ​បាន​ដឹកនាំ​នាយ​នា​វី​ចំនួន ៤២​រូប អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​បន្ទាប់​ពី​ការ​ចូល​ចត​បាន​ដោយ​សុវត្ថិភាព​។

យោង​តាម​របាយការណ៍ មូលដ្ឋាន​សមុទ្រ​បាន​ឲ្យ​ដឹង​ថា នាវា​កងទ័ពជើងទឹក​អង់គ្លេស មានឈ្មោះ HMS SPEY (P234) ដឹកនាំ​ដោយ​លោក​វរ​នា​វី​ទោ ប៉ូ​ល ខេ​ដ​ឌី (Cdr Paul Caddy) មេបញ្ជាការ​នាវា​។
លោក​វរ​នា​វី​ឯក មាន សា​វឿ​ន នាយសេនាធិការរង មូលដ្ឋាន​សមុទ្រ​រាម បានឱ្យ​ដឹង​ថា ការ​ចូល​ចត​របស់​នាវា​កងទ័ពជើងទឹក​អង់គ្លេស នា​ពេល​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ និយាយ​ជា​រួម និង​ដោយឡែក ដើម្បី​បង្កើន ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អង់គ្លេស ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

នៅ​លើ​នាវា​មាន នាយ​នា​វី នាយ​នា​វី​រង ពល​នាវិក សរុប​មាន​ចំនួន​រួម ៦៣​នាក់ ហើយ​ចំពោះ​លក្ខណៈ​បច្ចេកទេស​របស់​នាវា​មាន​៖ បណ្តោយ ៩០,៤​ម៉ែត្រ​, ទទឹង​១៣,៥​ម៉ែត្រ​, កម្ពស់​៣៣,១​ម៉ែត្រ​, ជម្រៅ​ទឹក​៤,៣​ម៉ែត្រ និង​ល្បឿន​មធ្យម ២៥kts​។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក​អង់គ្លេស​នា​ពេល​នេះ គណៈប្រតិភូ​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម ជាមួយ​លោក​ឧត្តមនាវីទោ ម៉ី ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម និង​ជួប​សំដែង​ការ​គួរសម​ជាមួយ​លោក​ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ និង​មានការ​ហ្វឹកហាត់​រួម​គ្នា រវាង​កងទ័ពជើងទឹក​កម្ពុជា និង​កងទ័ពជើងទឹក​ប្រទេស​អង់គ្លេស មានកម្ម​វិធី​សប្បុរសធម៌ ការ​ប្រកួត​កីឡា​រួម​គ្នា និង​ដំណើរ​ទស្សនាការ​អភិវឌ្ឍ​របស់​ខេត្ត ក៏​ដូច​ជា​តំបន់​ទេសចរណ៍​នានា ក្នុង​ក្រុងព្រះសីហនុ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ