ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១មេ​ធំ​! ​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោ​ភ័ណ​ និង​ផ្លូវ​៣​ខ្សែ​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ភ្លៀង​មួយ​មេ​ធំ​ជាង​១​ម៉ោង ​បណ្តាល​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​និង​ផ្លូវ​៣​ខ្សែ​បង្ក​អោយ​ប្រជាប​ល​រដ្ឋ​ជួប​ការ​លំបាកទៅ​មក​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​ភ្លៀង​មួយ​មេ​ធំ​ជាង​១​ម៉ោង​បណ្តាល​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​និង​ផ្លូវ​៣​ខ្សែ​មាន​ផ្លូវ​ខាងលិច​និង​ផ្លូវ​ខាងកើត​ចំណតរថយន្ត​និង​ផ្លូវ​ចេញពី​ផ្សារ​សិរី​សោភ័ណ​ចេញ​មក​ខាង​ត្បូ​វ​ជាប់​ផ្លូវជាតិ​លេខ​៥​ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​រស់​ក្បែរ​ផ្លូវទឹក​លិច​សម្ភារ​និង​រថយន្ត​និង​ម៉ូតូ​ខ្លៈ​ត្រូវ​បាន​លិច​ទឹក​រលត់​ម៉ាស៊ីនអស់។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា​៖​ចំណតរថយន្ត​ក្រុង​និង​ផ្លូវ​នេះ​ត្រូវ​បាន​ទឹក​លិច​រាល់​ឆ្នាំ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​មាន​រយៈពេល​១​ទៅ​២​ម៉ោង​បើ​ភ្លៀង​រាំង​ទៅ​វិញ​រយៈ​១​យប់​១​ថ្ងៃ​អាច​រីង​អស់​ទៅ​វិញ​ដូច​ជា​ចំណតរថយន្ត​ដែល​លិចលង់​បង្ក​ការ​លំបាក់​ដល់​រថយន្ត​ដែល​កំពុង​ចត​ក្នុង​ចំណត​បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រថយន្ត​ខ្លៈ​ត្រូវ​បាន​បើក​ចេញ​ទៅ​រក​ទីទួល​បើក​ចេញ​មិន​ទាន់​ទឹក​លិច​ទុក​រហូត​ដល់​រីង​ទឹក​ទើប​បើក​ចេញ​បាន​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ភ្លៀង​មួយ​មេ​ធំ​ជាង​១​ម៉ោង ​បណ្តាល​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​និង​ផ្លូវ​៣​ខ្សែ​បង្ក​អោយ​ប្រជាប​ល​រដ្ឋ​ជួប​ការ​លំបាកទៅ​មក​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​ភ្លៀង​មួយ​មេ​ធំ​ជាង​១​ម៉ោង​បណ្តាល​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​និង​ផ្លូវ​៣​ខ្សែ​មាន​ផ្លូវ​ខាងលិច​និង​ផ្លូវ​ខាងកើត​ចំណតរថយន្ត​និង​ផ្លូវ​ចេញពី​ផ្សារ​សិរី​សោភ័ណ​ចេញ​មក​ខាង​ត្បូ​វ​ជាប់​ផ្លូវជាតិ​លេខ​៥​ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​រស់​ក្បែរ​ផ្លូវទឹក​លិច​សម្ភារ​និង​រថយន្ត​និង​ម៉ូតូ​ខ្លៈ​ត្រូវ​បាន​លិច​ទឹក​រលត់​ម៉ាស៊ីនអស់។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា​៖​ចំណតរថយន្ត​ក្រុង​និង​ផ្លូវ​នេះ​ត្រូវ​បាន​ទឹក​លិច​រាល់​ឆ្នាំ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​មាន​រយៈពេល​១​ទៅ​២​ម៉ោង​បើ​ភ្លៀង​រាំង​ទៅ​វិញ​រយៈ​១​យប់​១​ថ្ងៃ​អាច​រីង​អស់​ទៅ​វិញ​ដូច​ជា​ចំណតរថយន្ត​ដែល​លិចលង់​បង្ក​ការ​លំបាក់​ដល់​រថយន្ត​ដែល​កំពុង​ចត​ក្នុង​ចំណត​បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រថយន្ត​ខ្លៈ​ត្រូវ​បាន​បើក​ចេញ​ទៅ​រក​ទីទួល​បើក​ចេញ​មិន​ទាន់​ទឹក​លិច​ទុក​រហូត​ដល់​រីង​ទឹក​ទើប​បើក​ចេញ​បាន​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​ទឹក​ដែល​លិច​ចំណតរថយន្ត​និង​ផ្លូវ​៣​ខ្សែ​នេះ​គឺជា​ទឹកភ្លៀង​ហូរ​ធ្លាក់​មក​ពីលើ​ភ្នំ​ស្វាយ​ហូរ​ច្រុះ​មក​ក្រោម​បណ្តាល​អោយ​លិច​រាល់​ឆ្នាំ​បើសិនជា​ភ្លៀង​រាំង​រយៈពេល​១​យប់​១​ថ្ងៃ​អាច​រីង​អស់​ទៅ​វិញ​មូលហេតុ​ប្រព័ន្ធ​រំដោះ​ទឹក​ហូរ​មិន​ទាន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ