ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ដឹ​កអេ​ត​ចាយ ​រវល់​តែ​មើល​ទូរសព្ទ​ ជ្រុល​ទៅ​បុក​ក្មេង​ស្រី​២​នាក់ ​ឈប់​ចាំ​ស្តុ​ប​ របួសធ្ងន់ អ្នកដំណើរ​ចាប់​​វាយប៉ោង​មុខ

6 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ បុរស​អ្នកបើកបរ​រថយន្ត​ដឹក​អេ​ត​ចាយ​ម្នាក់ បាន​មើល​ទូរសព្ទ​ក្នុង​ពេល​កំពុង​បើកបរ ស្រាប់តែ​ជ្រុល​ទៅ​បុក​ពីក្រោយ​ក្មេង​ស្រី​សិស្សសាលា​២​នាក់ ដែល​កំពុង​អង្គុយ​លើ​កង់ ​ឈប់​រង់ចាំ​ភ្លើងស្តុប​ក្រហម​ ទាំង​កំរោល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់។ បន្ទាប់​មក​បុរស​នោះ​…

រាជធានីភ្នំពេញ ​៖ បុរស​អ្នកបើកបរ​រថយន្ត​ដឹក​អេ​ត​ចាយ​ម្នាក់ បាន​មើល​ទូរសព្ទ​ក្នុង​ពេល​កំពុង​បើកបរ ស្រាប់តែ​ជ្រុល​ទៅ​បុក​ពីក្រោយ​ក្មេង​ស្រី​សិស្សសាលា​២​នាក់ ដែល​កំពុង​អង្គុយ​លើ​កង់ ​ឈប់​រង់ចាំ​ភ្លើងស្តុប​ក្រហម​ ទាំង​កំរោល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់។ បន្ទាប់​មក​បុរស​នោះ​ បាន​ឈប់​រថយន្ត​រួច​ចុះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​អ្នកដំណើរ​ ដេញ​តាម​ឃាត់​បាន ​រួច​ព្រួត​គ្នា​វាយ​ម្នាក់​១​ដៃ ​១​ជើង ​រង​របួស​ប៉ោងមុខ ​និង​ទ្រម​ខ្លួន រួច​ទើ​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​ចាត់ការ​បន្ត ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​លើ​ផ្លូវ​៥០​ម៉ែត្រ​កែង​និង​ផ្លូវ​២១៧ ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គាត់​បើកបរ​រថយន្ត​ ១​គ្រឿង​ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3910 ដឹក​អេ​ត​ចាយ ហើយ​ត្រូវ​បាន​នគរបាល​ នាំ​យក​ទៅ​សាកសួរ​នៅ​អធិការ​ដ្ខា​នគរបាល​ខណ្ឌដង្កោ​ភ្លាម​ៗ ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​នោះ ក៏​ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទី​ពេទ្យ​បង្អែក​ដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​សិស្សសាលា​រង​គ្រោះ​ទាំង​ ២​នាក់​ខាងលើ បាន​ជិះ​កង់​ ១​គ្រឿង ​ឌុ​ប​គ្នា ចេញពីផ្ទះ​ទៅ​សាលារៀន ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​ឈប់​រង​ចាំ​ភ្លើងស្តុប​ក្រហម ស្រាប់​ពេល​នោះ ​រថយន្ត​ដឹក​អេ​ត​ចាយ ​បើកបរ​ដោយ​បុរស​ខាងលើ ​ក្នុង​ទិស​ដៅ​ស្របគ្នា ​ទៅ​ដល់​បុក​ពីក្រោយ​ទាំង​កំរោល​ តែ​ម្ដង ។

ប្រភព​ដដែល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អ្នកបើកបរ​រថយន្ត​ខាងលើ​ បើករថយន្ត​បណ្តើរ និង​មើល​ទូរសព្ទ​បណ្តើរ អត់​មើលទៅ​មុខ​នោះ​ទេ ទើប​បានជា​ជ្រុល​ចង្កូត​ទៅ​បុក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​នោះ​ ទាំង​កំរោល​បែប​នេះ ។ បន្ទាប់​មក ​អ្នកបើកបរ​រថយន្ត​នេះ បាន​ឈប់​ រួច​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​អ្នកដំណើរ​ជួយ​ដេញ​ស្ទាក់​ចាប់​បាន ​និង​នាំ​គ្នា​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​១​ជើង បណ្ដាល​ឲ្យ​រង​របួស​មុខមាត់​យ៉ាងដំណំ ។

ប្រភព​ខាងលើ ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ដង្កោ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ​ ជួយ​អន្តរាគមន៍ ។ ដោយ​នាំ​យក​អ្នកបើកបរ​រថយន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដង្កោ បន្ទាប់​មក​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ ដើម្បី​សង្គ្រោះ​បន្ទាន់ រួច​ធ្វើការ​វាស់វែង​ នាំ​យក​រថយន្ត​បង្ក ​និង​កង់​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ