ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ​ ស្តេច​យាងធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន

21 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ពិនិត្យ​ព្រះរាជ​សុខភាព​ ព្រះករុណា​ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ពិនិត្យ​ព្រះរាជ​សុខភាព​ ព្រះករុណា​ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាងធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ប៉េ​កាំ​ង សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ។

នៅ​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​រូប បាន​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាងធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ប៉េ​កាំ​ង សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់​ពី​បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​ ។

តាម​គម្រោង​ព្រឹកស្អែក​ជា​ទិវា​ប្រកាសរ​ដ្ធ​ម្មនុញ្ញ​ឆ្នាំ​១៩៩៣ ព្រះមហាក្សត្រ ព្រះ​អង្គ​នឹង​យាង​ជា​ព្រះរាជ​អធិបតីភាព​ដ៍​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ “​វិមាន​រដ្ឋធម្មនុញ្ញ​” ដែល​ស្ថិត​នៅ​ក្បែរ​រូបសំណាក​លោក ជា វិជ្ជា ខាងលិច​វិមាន ឯករាជ្យ និង​ទល់មុខ​វត្ត​លង្ការ ។

សូម​ក្រាប​បង្គំ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់​រូប រស់នៅ​ក្នុង​សុខ​សន្តិភាព តរៀង​ទៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ