ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចឃុំខ្លួនយុវជន​ពីរនាក់បណ្តោះអាសន្នដោយសារលេងផាវ​គ្រា.ប់បែ.កដុតបោះផ្ទុះនៅផ្លូវសាធារណៈ​

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ចំនួន​០២​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លេង​ផាវ​គ្រា​.​ប់​បែ​.​ក ដុត​បោះ​តាម​ផ្លូវ​សាធារណៈ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​សំឡេង​ផ្ទុះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ចំនួន​០២​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លេង​ផាវ​គ្រា​.​ប់​បែ​.​ក ដុត​បោះ​តាម​ផ្លូវ​សាធារណៈ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​សំឡេង​ផ្ទុះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។

នគរបាល​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​កន្លង​ទៅ​មាន​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​ចំនួន​០២ គ្រឿង​បាន​ធ្វើ​សកម្មភាព​ដុត​ផាវ (​ប្រភេទ​ផាវ​គ្រាប់បែក​) បោះ​នៅ​តាម​ទី​ផ្លូវ​សាធារណៈ តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ លេខ​១៤៤០ ស្ថិត​នៅ​ភូមិ​អំពិលផ្អែម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បន្ត​ទៀត​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​បាន​ចេញ​ល្បាត​ស្ទាក់​ឃាត់​បាន​ចំនួន​០២​នាក់ រួម​មាន ៖ ទី​១ ៖ មានឈ្មោះ យ៉េ​ត សៀង​ហៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​តា​សោម ឃុំ​ជំពូព្រឹក្ស ស្រុក​សាមគ្គី​មុនី​ជ័យ មុខរបរ កម្មករ​រោងចក្រ និង​ទី​២ ៖ មានឈ្មោះ យឿ​ន ឡា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​តា​សោម ឃុំ​ជំពូព្រឹក្ស ស្រុក​សាមគ្គី​មុនី​យ មុខរបរ​កម្មករ​រោងចក្រ ។ ចំណែកឯ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ដដែល​បន្ត​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​ដកហូត​បាន​ផាវ​ប្រភេទ​គ្រាប់បែក​មួយ​ចំនួន ដែល​នៅ​សល់​ពី​ពួក​គេ​បាន​បោះ​ទម្លាក់​ចោល​ក្រោយ​សមត្ថកិច្ច​ប្រ​តិ​ប​តិ្ដ​កា​ដេញ​តាម​ឃាត់​ម៉ូតូ​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​នោះ ។

សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​កូនក្មួយ មាតាបិតា អាណាព្យាបាល គួរ​គប្បី​ពិនិត្យ​មើល​កូនចៅ ណែនាំ​ឲ្យ​ប​ញ្ឍ​ប់​សកម្មភាព​បែប​នេះ ករណី​លេង​ផាវ​អាច​កើត​មានការ​ឆេះ​ផ្ទះ​មក​លើ​ខ្លួន និង​បង្ក​ជា​មហន្ដរាយ​ផ្សេង​ៗ​ជាយថាហេតុ​ផង​ដែរ ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​សមត្ថកិច្ច​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ និង​ត្រូវ​បាន​ចៅក្រម​សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ដកំពង់ស្ពឺ ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​មិ​ញ​នេះ​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ