ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វរ​សេនីយ៍​ទោម្នាក់​ជា​ថៅកែ​ស្ថា​នី​យប្រេង ​និង​កម្មករ​​៣​នាក់​ទៀត​ ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណី​បង្ក​ហិ.ង្សា​

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ​ម្នាក់​ និង​ជា​ថៅកែ​ស្ថានីយ៍​ប្រេង​សារី​មិច​ ព្រមទាំង​កម្មករ៣​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឃាត់ខ្លួន​ បន្ទាប់​ពី​មាន​បទបញ្ជា​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​រូប​នោះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦…

រាជធានី​ភ្នំពេញ ៖ ​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ​ម្នាក់​ និង​ជា​ថៅកែ​ស្ថានីយ៍​ប្រេង​សារី​មិច​ ព្រមទាំង​កម្មករ៣​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឃាត់ខ្លួន​ បន្ទាប់​ពី​មាន​បទបញ្ជា​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

ការ​ឃាត់ខ្លួន​មន្ត្រី​យោធា​រូប​នោះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០ នាទី​យប់​ថ្ងៃ​ទី​២១ ​ខែកញ្ញា ​ឆ្នាំ​២០២៤ ​នៅ​ចំណុច​ស្ថា​នី​យប្រេង ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំង ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១​ឈ្មោះ​តាំង សឿ​ន​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជា​មន្ត្រី​យោធា​ថ្នាក់​វរៈសេនីយ៍ទោ​នៅ​ក្រសួងការពារជាតិ​និង​ជា​ថៅកែ​ស្ថាន​នី​យ៍​ប្រេង​សា​វី​ម៉ិច មាន​លំនៅ​ផ្ទះ​​លេខ A៦ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
, ២-​ឈ្មោះ​ឡុ​ច ប៊ុ​ន​នី​ អាយុ១៩​ឆ្នាំ​ ជា​កម្មករ​ចាក់​សាំង​, ៣-ឈ្មោះ​​អាំ សុខា​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ជា​កម្មករ​ចាក់​សាំង​ ​និង​៤-​ឈ្មោះ​សារ៉ូ អ​ក្កា​រ៉ា​ អាយុ​១៨​ឆ្នាំ​ ជា​កម្មករ​ចាក់​សាំង​។ ចំណែង​ជន​រង​គ្រោះ​១-​ឈ្មោះ​មាន សត្យា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំង ​ជា​សិស្ស​, ២-​ឈ្មោះ​ផា ម៉េ​ង​ហេង ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​ និង​៣-​ឈ្មោះ​ផ​ល្លី​រិ​ទ្ធី​រស្មី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ជន​និង​គ្រោះ​និង​មាន​បទបញ្ជា​ពី​ឯកឧត្តម​ជួន ណា​រិ​ន្ទ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

តាម​នគរបាល​ខណ្ឌ​សែន​ទុក​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី ១៩​ខែកញ្ញា​ឆ្នាំ ២០២៤​វេលា​ម៉ោង​ប្រមាណ​១១ និង​៣០ នាទី​យប់​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ទិញ​បាយ​ឆា​នៅ​ម្ដុំ​វត្ត​ក្រាំងធ្នង់​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អស់​សាំង​ហើយ​បាន​ចូល​ទៅ​ចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​សា​វី​ម៉ិច​របស់​ជនសង្ស័យ​។​

ខ​ណៈនោះ​ជនសង្ស័យ​បាន​គិត​ថា ក្រុម​ជន​រង​គ្រោះជា​អ្នក​គប់​ផាវ​ចូល​ស្ថានីយ​ប្រេង​របស់​ខ្លួន​ហើយ​ក៏​នាំ​គ្នា​ដេញ​តាម​ដោយ​កម្មករ​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ចំណែក​ជនសង្ស័យ​ជា​ម្ចាស់​ស្ថានីយ៍​ក៏​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ដេញ​តាម​ចាប់​ជន​រង​គ្រោះ​នាំ​មក​ស្ថានីយ៍​ប្រេង​វិញ​នឹង​ចាប់​ចងដៃ​វាយ​ទាត់​ធាក់​ជន​រង​គ្រោះ​សួរនាំ​បង្ក​ឱ្យ​រង​របួស​។​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​ឆ្នាំ​២០២៤ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ក្រាំងធ្នង់​ ។

​ដោយ​មាន​បទបញ្ជា​របស់​ឯកឧត្តម​ជួនណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ក៏​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្រាវ​ជាវ ហើយ​ឈាន​​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ស្ថា​នី​យប្រេង​និង​កម្មករ​ចាក់​ប្រេង​ទាំង​អស់​៤​នាក់​ បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​​សែន​សុខ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​ហិង្សា​មក​លើ​ជន​រង​គ្រោះ​បណ្ដា​ឲ្យ​រង​របួស​ពិតប្រាកដ​មែន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ