ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​បំបាត់​ការ​ស្មុគស្មាញ​ដល់​វិនិយោគិន

18 ម៉ោង មុន
  • ពោធិ៍សាត់

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត បន្ត​លើកកម្ពស់​បរិយាកាស​ធុរៈកិច្ច និង​ការ​វិនិយោគ ដោយ​ផ្តល់​នូវ​កិច្ច​សម្រួល​វិនិយោគ និង​សេវា​ថែទាំ​វិនិយោគ​ដ៏​សម្បូរ​បែប កម្ពុជា​បាន​ដាក់​ចេញ​ប្រព័ន្ធ​ថ្មី​មួយ​ដែល​គេ​ហៅ​ថា ប្រព័ន្ធ cdcIPM ។ លោក…

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត បន្ត​លើកកម្ពស់​បរិយាកាស​ធុរៈកិច្ច និង​ការ​វិនិយោគ ដោយ​ផ្តល់​នូវ​កិច្ច​សម្រួល​វិនិយោគ និង​សេវា​ថែទាំ​វិនិយោគ​ដ៏​សម្បូរ​បែប កម្ពុជា​បាន​ដាក់​ចេញ​ប្រព័ន្ធ​ថ្មី​មួយ​ដែល​គេ​ហៅ​ថា ប្រព័ន្ធ cdcIPM ។

លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះ​អាង​ថា ពេល​អញ្ជើញ​ជា​អធិបតី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​មី​នេ​បៀ (​ខេ​ម​បូ​ឌា​) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដំបូង​គេ នៃ​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ ថា ប្រព័ន្ធ cdcIPM ជា​ប្រព័ន្ធ​ដែល​មាន​ច​រិ​ក​លក្ខណៈ​ជា​យន្តការ​ច្រក​ចេញចូល​តែ​មួយ សម្របសម្រួល​ដល់​អន្តរក្រសួង​-​ស្ថាប័ន​ពេញលេញ តាម​រយៈ​ការ​ធ្វើ​សន្ធានកម្ម​ចែក​រំលែក​​ទិន្ន​ន័យ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក សំដៅ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​វិនិយោគិន​ដោយ​ប្តូរ​ពី​ការ​ផ្តល់​ព័ត៌មាន និង​ឯកសារ​ដដែល​ៗ​ជា​ច្រើន​លើក​ច្រើន​សារ មក​ជា​ការ​បំពេញ​សំណុំ​បែបបទ​តែ​មួយ​លើក​បាន​យ៉ាង​លឿន​រហ័ស កាត់​បន្ថយ​ភាព​ស្មុគស្មាញ បង្កើន​ទំនុកចិត្ត​ជូន​វិនិយោគិន ដែល​កំពុង​ស្នើ​សុំ​ចុះបញ្ជី​គម្រោង​វិនិយោគ​នៅ​កម្ពុជា និង​អាច​អនុវត្ត​បាន​ពី​គ្រប់​ទិស​ទី និង​គ្រប់ពេលវេលា​តាម​ប្រព័ន្ធ​អន​ឡាញ​។

លោក​បាន​បន្ត​ថា ប្រព័ន្ធ cdcIPM ជា​សមិទ្ធផល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ថ្មី​មួយទៀត របស់​រាជរដ្ឋាភិបាល នៃ​អាណត្តិ​ទី​៧​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង អនុវត្ត​តាម​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា ២០២២-២០៣៥ និង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ២០២១-២០៣៥​។

គួរ​រម្លឹក​ដែរ​ថា សម្រាប់​រយៈពេល​ពី​ខែកញ្ញា ឆ្នាំ​២០២៣ ដល់​ខែសីហា ឆ្នាំ​២០២៤ នៃ​ដើម​នីតិកាល​ទី​៧ នៃ​រាជរដ្ឋាភិបាល ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សរុប​ចំនួន​៣៩១​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៧,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៣៤១​ពាន់​កន្លែង បើ​ធៀប​នឹង​រយៈពេល​១២​ខែ​ចុង​ក្រោយ នីតិកាល​ទី​៦ នៃ​រាជរដ្ឋាភិបាល ការ​អនុម័ត​គម្រោង​វិនិយោគ​មានការ​កើនឡើង​១៦៨​គម្រោង ស្មើនឹង​ប្រមាណ ៧៥% ក្នុង​ទុន​វិនិយោគ​កើនឡើង​ជាង ៤,៦៧២​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ប្រមាណ ១៦១%៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ