ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ អេស​ប៊ី​អាយ អុីន​សួ​រេ​ន ម​. ក ពួតដៃគ្នា​ក្នុង​ការផ្តល់​នូវ​ដំណោះស្រាយ​ទូទាត់​តាម​បែប​ឌី​ជី​ថ​ល​ដ៏ទំនើប ដើម្បី​បង្កើន​បទ​ពិសោធ​អតិថិជន​ឱ្យកាន់តែ​ប្រសើរ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី ៥ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ អេស​ប៊ី​អាយ អ៉ីន​សួ​រេ​ន ម​. ក ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដ៏​ល្បីល្បាញ​មួយ បាន​ប្រកាស​នៅ​ថ្ងៃនេះ​អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ​។ កិច្ចសហការ​នេះ​មាន​គោលបំណង​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផ្តល់​ភាព​ងាយស្រួល​កាន់តែ​ច្រើន​ដល់​អតិថិជន តាម​រយៈ​ការ​រួម​បញ្ចូល​ការ​ទូទាត់​បុព្វលាភ​ធានា​រ៉ាប់រង​ទៅ​ក្នុង​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ ហត្ថា​ ។

ក្រោម​ភាព​ជា​ដៃគូ​ថ្មី​នេះ អតិថិជន​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ អេស​ប៊ី​អាយ អ៉ីន​សួ​រេ​ន ម​. ក អាច​ទូទាត់​បុព្វលាភ​ធានា​រ៉ាប់រង​បាន​យ៉ាង​រលូន​តាម​រយៈ​មធ្យោបាយ​ផ្សេង​ៗ រួម​មាន​កម្មវិធី​ធនាគារ​ចល័ត ហត្ថា ម៉ូ​បាល និង​ហត្ថា អ៉ីន​ធឺ​ណិ​ត​ប៊ែ​ង​ឃី​ង ដ៏​ទំនើប ​។ លើស​ពី​នេះ អតិថិជន​ក៏​អាច​ធ្វើការ​ទូទាត់​នៅ​គ្រប់​សាខា​ទាំងអស់​របស់​ធនាគារ ហត្ថា ទូ​ទាំង​ប្រទេស ផង​ដែរ​ ។

លោក Wee Mun Seng អនុប្រធាន​អគ្គនាយក ធនាគារ ហត្ថា បាន​សម្តែង​ការ​សាទរ​ចំពោះ​ភាព​ជា​ដៃគូ​ថ្មី​នេះ ដោយ​មាន​ប្រសាសន៍​ថា “​តាម​រយៈ​ការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ អេស​ប៊ី​អាយ អ៉ីន​សួ​រេ​ន ម​. ក យើង​កំពុង​អះអាង​បញ្ជាក់​ជា​ថ្មី​ពី​ការ​យកចិត្តទុកដាក់​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផ្តោត​លើ​អតិថិជន​ជា​អាទិភាព​ ។ ភាព​ជា​ដៃគូ​នេះ​គឺជា​សក្ខីភាព​មួយ​ចំពោះ​គោលដៅ​រួម​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​សេវា​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​កាន់តែ​ងាយស្រួល​ប្រើប្រាស់ និង​មាន​ប្រយោជន៍​សម្រាប់​អតិថិជន និង​បុគ្គលិក​របស់​យើង​ដូច​គ្នា​”​ ។

អ្នកឧកញ៉ា លី សុភាព នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ អេស​ប៊ី​អាយ អ៉ីន​សួ​រេ​ន ម​. ក បាន​មាន​ប្រសាសន៍​ថា “​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ថ្ងៃនេះ ជា​និមិត្តរូប​នៃ​ជំហាន​ឆ្ពោះទៅ​មុខ​យ៉ាង​សំខាន់​ក្នុង​ស្មារតី​នៃ​ភាព​ជា​ដៃគូ ការ​រីក​ចម្រើន និង​ចក្ខុវិស័យ​រួម​គ្នា ​។ កិច្ចសហការ​នេះ​មិន​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ វា​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​តម្លៃ​កាន់តែ​ច្រើន និង​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន​ទៅ​វិញ​ទៅ​មក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​”​ ។

ដូច្នេះ​ហើយ សម្ព័ន្ធភាព​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​តំណាង​ឱ្យ​ជំហាន​ឆ្ពោះទៅ​មុខ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​នៅ​កម្ពុជា ​។ វា​រួម​បញ្ចូល​គ្នា​នូវ​ភាព​រឹង​ខ្លាំង និង​ភាព​ជឿជាក់​នៃ​ថ្នាល​ឌី​ជី​ថ​ល និង​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​របស់​ធនាគារ ហត្ថា ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​ធានា​រ៉ាប់រង​ដែល​អាច​ជឿ​ទុកចិត្ត​បាន​របស់ ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ អេស​ប៊ី​អាយ អ៉ីន​សួ​រេ​ន ម​. ក ដើម្បី​ផ្តល់​នូវ​បទ​ពិសោធ​កាន់តែ​មាន​ប្រសិទ្ធភាព សន្សំ​សំចៃ និង​ងាយស្រួល​ប្រើ​សម្រាប់​អតិថិជន​ទាំងអស់​។ ជា​លទ្ធផល​ចុង​ក្រោយ វា​នឹង​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​សហគមន៍​របស់​ខ្លួន​ ។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល ​៣០​ ឆ្នាំ​ មក​ហើយ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់​ខ្លួន ​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២៣ ធនាគារ ហត្ថា កំពុង​កាន់កា.ប់​តំណែង​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​ ៤​ ផ្អែក​លើ​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន​ ។ ធនាគារ ហត្ថា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ទី ​៥ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ ដែល​មាន​អាយុកាល​អាជីវកម្ម​ជាង ៧៨​ ឆ្នាំ​ ។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​យុទ្ធសាស្ត្រ​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG Financial Group ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ​។

សូម​បញ្ជាក់​ថា​ ធនាគារ ហត្ថា បាន​ទទួល​ការ​វាយតម្លៃ​ជា​ស្ថាប័ន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹង​មាំ តាម​រយៈ​ការ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់ BBB+ អស់​រយៈពេល​ ០៦​ឆ្នាំ ជាប់​គ្នា ពី​ក្រុមហ៊ុន TRIS Rating ដែល​ចំណាត់ថ្នាក់​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ធនាគារ ហត្ថា មានដំណើរ​ការ​មុខ​ជំនួញ​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព និង​ឈរជើង​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ​។ បន្ថែម​ជាង​នេះ​ទៀត ធនាគារ ហត្ថា ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ភាគ​ទុ​និករ​បស់​ខ្លួន ដែល​រួមចំណែក​ជំរុញ​ឱ្យ​ធនាគារ ហត្ថា មាន​ធនធាន​គ្រប់គ្រាន់ និង​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ ។

អំពី លី ហួរ អេស ប៊ី អាយ អ៉ីន​សួ​រេ​ន
លី ហួរ អេស ប៊ី អាយ អ៉ិន (LHSBI) គឺជា​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន លី ហួរ គ្រុប ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ​។ លី ហួរ អ៉ីន​សួ​រេ​ន ម​.​ក ដែល​ក្រោយមក​បាន​ប្តូ​រនាម​ករ​ណ៍​ជា លី ហួរ អេស ប៊ី អាយ អ៉ិន ដែល​កើត​ចេញពី​ការ​រួម​បញ្ចូល​គ្នា​នៃ លី ហួរ អ៉ីន​សួ​រេ​ន ម​.​ក និង​ក្រុមហ៊ុន​ជប៉ុន SBI Holdings, Inc. ត្រូវ​បាន​បង្កើត​ឡើងជា​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះបញ្ជី​លេខ ០០០២៧៤១៥ ចុះ​ថ្ងៃ​ទី ​២១ ខែសីហា ឆ្នាំ ​២០១៧ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា ​ជា​ក្រុមហ៊ុន ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ធានា​រ៉ាប់រង​ដ៏​ទូលំទូលាយ ​។ ក្រុមហ៊ុន​បាន​កសាង​កេរ្តិ៍ឈ្មោះ​ដ៏​រឹង​មាំ​សម្រាប់​ភាព​ជឿជាក់ និង​ការ​យកចិត្តទុកដាក់​ចំពោះ​ការ​ពេញចិត្ត​របស់​អតិថិជន ទទួល​បាន​ទំនុកចិត្ត និង​ការ​គោរព​ពី​អតិថិជន​របស់​ខ្លួន​ ។

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៉ីន​សួ​រេ​ន គឺជា​ការ​រួម​បញ្ចូល​គ្នា​នូវ​កម្លាំង និង​គុណ​តម្លៃ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប និង ក្រុមហ៊ុន SBI Holdings, Inc. ដើម្បី​ពង្រឹង​វិស័យ​ធានា​រ៉ាប់រង និង​បង្កើន​នូវ​បទ​ពិសោធន៍​ថ្មី​ជូន​ដល់​អតិថិជន ព្រមទាំង​នាំ​មក​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម ដើម្បី​ធានា​បាន​នូវ​ការ​ផ្លាស់​ប្តូរ​មួយ​ប្រកបដោយ​ភាព​រលូន​នៃ​សេវាកម្ម និង​បទ​ពិសោធន៍​ថ្មី​ជូន​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។ ការ​ប្តេជ្ញា​ចិត្ត ភាព​ជឿជាក់ និង​ក្រមសីលធម៌​ដែល​ផ្តោត​លើ​អតិថិជន​ដោយ​ស្មើភាព​ដែល​ដៃគូរ​អាជីវកម្ម និង​អតិថិជន​ធ្លាប់​ស្គាល់​និង​ទទួល​បាន​ពី លី ហួរ អ៉ី​ន​សួ​រេ​ន ម​.​ក ឥឡូវនេះ​ត្រូវ​បាន​បង្កើន​សមត្ថភាព​រួម​បញ្ចូល​គ្នារ​ជា ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៉ិន​សួ​រេ​ន ។ ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៉ីន​សួ​រេ​ន ប្ដេជ្ញា​ក្នុង​ការ​រក្សា​នូវ​ស្តង់ដារ​វិជ្ជាជីវៈ​លំដាប់​កំពូល សុចរិត​ភាព និង​ផ្តោត​លើ​អតិថិជន​ប្រកប​ការ​យកចិត្តទុកដាក់ សង្កត់ធ្ងន់​លើ​ការ​ផ្តល់​ដំណោះស្រាយ និង​សេវាកម្ម​ធានា​រ៉ាប់រង​៕ អត្ថបទសហការ