រាជធានីភ្នំពេញ ៖ បញ្ហាសាមញ្ញបំផុតអាចជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកុមារ ដូច្នេះការដោះស្រាយបញ្ហា គឺជាជំនាញសំខាន់ណាស់ ដែលយើងត្រូវបង្រៀនកូនតាំងពីតូច ។ ក្នុងនាមជាឪពុកម្តាយ យើងនឹងមិនតែងតែមានវត្តមាន ឬឈានជើងចូលជួយដោះស្រាយ និងជជែកដេញដោលអំពីរឿងតូចតាច ឬបញ្ហាគណិតវិទ្យាដ៏លំបាក ឬសម្ពាធពីមិត្តភ័ក្តិអវិជ្ជមាននោះទេ ។ កុមារគ្រប់វ័យប្រឈមមុខនឹងបញ្ហាជារៀងរាល់ថ្ងៃ ដូច្នេះការងាររបស់យើង គឺរៀបចំពួកគេសម្រាប់ការសម្រេចចិត្តទាំងនេះ ដោយបង្រៀនពួកគេពីរបៀបដោះស្រាយបញ្ហាដោយខ្លួនឯង ។
កុមារដែលខ្វះជំនាញដោះស្រាយបញ្ហាអាចជៀសវាងការធ្វើសកម្មភាពនៅពេលប្រឈមមុខនឹងបញ្ហា ។ ពួកគេអាចនឹងមានការខកចិត្ត ឬបោះបង់នៅពេលដែលអ្វីមួយហាក់ដូចជាពិបាកពេក ។ ផ្ទុយទៅវិញ ការមានជំនាញដោះស្រាយបញ្ហានឹងបង្កើតទំនុកចិត្តចំពោះកុមារ ។ កុមារដែលមានជំនាញដោះស្រាយបញ្ហា នៅតែបន្តខំប្រឹងរហូតដល់ពួកគេរកឃើញដំណោះស្រាយ ។ ពួកគេជាអ្នកគិតប្រកបដោយភាពច្នៃប្រឌិត ហើយអាចសម្របខ្លួនបានល្អ ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រចំនួន ៤ សម្រាប់បង្រៀនជំនាញដោះស្រាយបញ្ហាដល់កុមារ ៖
១. ធ្វើជាគំរូដ៏ល្អមួយ ៖ កុមាររៀនដោយមើលយើង ដូច្នេះចូរអនុញ្ញាតឱ្យពួកគេមើលពីរបៀបដែលអ្នកដោះស្រាយបញ្ហានានា។
២. ចូលរួមជាមួយកូនរបស់អ្នកក្នុងការប្រជុំដោះស្រាយបញ្ហាគ្រួសារ ៖ លើកទឹកចិត្តកូនរបស់អ្នកឱ្យចូលរួមក្នុងការដោះស្រាយបញ្ហាគ្រួសារតូចៗ នោះពួកគេនឹងរៀនសូត្រ ហើយកសាងទំនុកចិត្តលើខ្លួនឯង ។
៣. បង្រៀនកូនរបស់អ្នកនូវជំហានឆ្ពោះទៅរកការដោះស្រាយបញ្ហា ៖ បញ្ជាក់បញ្ហាឱ្យបានច្បាស់លាស់, រកដំណោះស្រាយដែលអាចធ្វើទៅបាន (រួមគ្នាគិត), ជ្រើសរើសអ្វីដែលហាក់ដូចជាដំណោះស្រាយល្អបំផុត, សាកល្បងដំណោះស្រាយ, ពិនិត្យមើលពីរបៀបដែលដំណោះស្រាយដំណើរការ និងធ្វើការផ្លាស់ប្តូរប្រសិនបើចាំបាច់ ។
៤. លើកទឹកចិត្តកូនរបស់អ្នកឱ្យដោះស្រាយបញ្ហាដោយខ្លួនឯង ៖ ការមានការគាំទ្ររបស់អ្នក ខណៈពេលដែលពួកគេអនុវត្តជំនាញដោះស្រាយបញ្ហា វានឹងជួយពួកគេឱ្យស្វែងរកភាពជោគជ័យ ។
ក្នុងនាមជាឪពុកម្តាយ អ្នកត្រូវបង្រៀនជំនាញដោះស្រាយបញ្ហាទៅកាន់កូនរបស់អ្នកឱ្យបានល្អបំផុត ។ នៅពេលដែលកូនរបស់អ្នកមករកអ្នកដើម្បីនិយាយ ឬសួរសំណួរ នោះគឺជាពេលដែលពួកគេទំនងជាត្រៀមខ្លួនដើម្បីរៀនសូត្រហើយ ។ វាមានសារៈសំខាន់សម្រាប់មាតាបិតា និងអ្នកថែទាំដើម្បីបង្ហាញ និងមានវត្តមាននៅពេលដែលគ្រាទាំងនោះកើតឡើង ។ សូមចងចាំថា ត្រូវផ្តល់ឱ្យពួកគេនូវការយកចិត្តទុកដាក់របស់អ្នក ។ ស្តាប់ បង្ហាញការយល់ចិត្ត សួរសំណួរបើកចំហ ហើយណែនាំពួកគេតាមតម្រូវការ ប៉ុន្តែកុំដោះស្រាយបញ្ហាឱ្យពួកគេ ៕ ប្រភព ៖ nationwidechildrens
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ