ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ៤៤៩​គ្រួសារ ក្នុងស្រុក​ព្រៃ​នប់ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

1 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សរុប​របាយការណ៍​ពី​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​បញ្ចា​ក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង សរុប​ចំនួន…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​សរុប​របាយការណ៍​ពី​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​បញ្ចា​ក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង សរុប​ចំនួន ៤៤៩​គ្រួសារ ក្នុង​នោះ
១-​ឃុំ​ព្រៃ​នប់ ១១៥​គ្រួសារ
២-​ឃុំ​ទួល​ទទឹង ១៥៧​គ្រួសារ
៣-​ឃុំ​អណ្តូង​ថ្ម ១៧៧​គ្រួសារ
យ៉ាងណា មិន​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ឡើយ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ អាកាសធាតុ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​តំបន់​ក្នុង​ឃុំ​មួយ​ចំនួន រង​ការ​ជន់​លិច ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​ត្រង់​ចំណុច​ស្ពាន​ភូមិ​បន្ទាយ​ប្រិ​យ៍ (​ព្រំប្រទល់​ឃុំ​អណ្ដូង​ថ្ម និង​ឃុំ​សំរុង​) និង​បណ្ដា​ឃុំ​មួយ​ចំនួន​ទៀត នៅ​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ លោក​អភិបាលខេត្ត បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវ​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​ប្រចាំ ពិសេស​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រង​គ្រោះ មាន​ដូច​ជា ចាស់ជរា និង​កុមារ មក​កាន់​ទីទួល​សុវត្ថិភាព​ឱ្យ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ