ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ចោ.​ទ​ថា​អ៊ីស្រាអែល​នៅ​ពី​ក្រោ​យ​ការ​ផ្ទុះ​ឧប​ករណ៍​ចល័ត​នៅ​លីបង់

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេរ៉ង់៖ រដ្ឋាភិបាល​អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ «អំពើ​មនុស្ស​ឃាត​ទ្រង់​ទ្រាយ​ធំ​» នៅ​ក្នុង​ហេតុ​ការណ៍​បញ្ជា​ឱ្យ​ផ្ទុះ​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ (pager) ស្លាប់​មនុស្ស១២​នាក់ និង​របួស​២៨០០​នាក់​។ ការ​ចោទ​ប្រកាន់​នេះ​ក៏​មិន​ខុស​ពី​អ្វី​ដែល​ក្រុម​ហេស្បូ​ឡា​នៅ​ប្រទេស​លីបង់​​ចោទ​ប្រកាន់​ដូច​គ្នា​ថា​នេះ​ជា​ស្នា​ដៃ​របស់​អ៊ីស្រាអែល​​យ៉ាង​ពិត​ប្រាកដ​​​។ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ​យុទ្ធ​ជន​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​ហេស្បូឡា​ព្រោះ​ពួក​គេ​ជា​អ្នក​ទិញ​ឧបករណ៍​នេះ​រហូ​ត​ដល់​៥​ពាន់​គ្រឿង​ប្រើ​ប្រាស់​នៅ​ក្នុង​ចំណោម​គ្នា​របស់​គេ​។​…

ទី​ក្រុង​តេ​អេរ៉ង់៖ រដ្ឋាភិបាល​អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ «អំពើ​មនុស្ស​ឃាត​ទ្រង់​ទ្រាយ​ធំ​» នៅ​ក្នុង​ហេតុ​ការណ៍​បញ្ជា​ឱ្យ​ផ្ទុះ​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ (pager) ស្លាប់​មនុស្ស១២​នាក់ និង​របួស​២៨០០​នាក់​។ ការ​ចោទ​ប្រកាន់​នេះ​ក៏​មិន​ខុស​ពី​អ្វី​ដែល​ក្រុម​ហេស្បូ​ឡា​នៅ​ប្រទេស​លីបង់​​ចោទ​ប្រកាន់​ដូច​គ្នា​ថា​នេះ​ជា​ស្នា​ដៃ​របស់​អ៊ីស្រាអែល​​យ៉ាង​ពិត​ប្រាកដ​​​។

អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ​យុទ្ធ​ជន​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​ហេស្បូឡា​ព្រោះ​ពួក​គេ​ជា​អ្នក​ទិញ​ឧបករណ៍​នេះ​រហូ​ត​ដល់​៥​ពាន់​គ្រឿង​ប្រើ​ប្រាស់​នៅ​ក្នុង​ចំណោម​គ្នា​របស់​គេ​។​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក​អាប់​បាស់ អា​រ៉ាក់​ឈី (Abbas Araghchi) ប្រកាស​ថ្កោល​ទោស​អំពើ​នេះ​ និង​ចាត់​ទុក​ថា​ជា​អំពើ​ភេរវ​កម្ម​ប្រព្រឹត្ត​ឡើង​ដោយ​អ៊ីស្រា​អែល​ និង​ជា​ភស្តុ​តាង​បញ្ជាក់​ពី​​អំពើ​មនុស្ស​ឃាត​ទ្រង់​ទ្រាយ​ធំ​។

លោក​ទើប​តែ​និយាយ​​ទូរ​ស័ព្ទ​ជា​មួយ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​លីបង់​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ត្រូវ​របួស​ដោយ​សារ​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ពេញ​ផ្ទៃ​ប្រទេស​លីបង់​នោះ​ក៏​មាន​ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​លីបង់​​ផង​ដែរ​គឺ​លោក​ម៉ូថាបា​ អាម៉ានី​​ផង​ដែរ (Mojtaba Amani)។ សារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​គាត់​ត្រូវ​របួស​នៅ​ត្រង់​​ដៃ​ និង​មុខ​។

ទូរ​ទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់​ផ្សាយ​ថា​លោក​អាម៉ានី​ត្រូវ​របួស​មិន​ធ្ងន់​ធ្ងរ​ពេក​​ទេ​។ ស្ថាន​ទូត​អ៊ីរ៉ង់​នៅ​ទី​ក្រុង​បេរូត​ក៏​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​អ៊ិច​ច្រាន​ចោល​ពាក្យ​ច​ចាម​អារ៉ាម​ដែល​ថា​លោក​ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ​មានរបួស​ធ្ងន់​ដល់​ថ្នាក់​​មិន​អាច​កម្រើក​ខ្លួន​បាន និងងងឹត​ភ្នែក​។ ទូរ​ទស្សន៍​នេះ​អះ​អាង​ថា​គាត់​ទទួល​បាន​ការ​ព្យាបាល​​​ល្អ​ណាស់​។​ អឌ្ឍ​ចន្ទ​ក្រហម​អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​គ្រូ​ពេទ្យ​វះ​កាត់​ភ្នែក​ទៅ​ប្រទេស​លីបង់​ជា​បន្ទាន់​ដើម្បី​ព្យាបាល​មុខ​របួស​របស់​គាត់​។

ប្រធាន​ក្រុម​គ្រូ​ពេទ្យ​ដែល​ទទួល​បេសក​កម្ម​ទៅ​​លីបង់​លើក​នេះ​ប្រកាស​​ថា​ «​នៅ​ក្នុង​ករណី​ចាំ​បាច់ យើង​ត្រៀម​​បញ្ជូន​អ្នក​របួស​ធ្ងន់​ៗ​ទៅ​ប្រទេស​អ៊ីរ៉ង់ដើម្បី​បន្ត​ការ​ព្យាបាល​នៅ​ទី​នោះ​»។ រហូត​មក​ដល់​ពេល​នេះ​ អ៊ីស្រាអែល​នៅ​រក្សា​ភាព​ស្ងប់​ស្ងាត់​បាន​ល្អ​ណាស់​​​​។ ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ផ្ញើ​សារ​ចល័ត​ទូទាំង​ប្រទេស​លីបង់​កាល​ពី​ម្សិល​មិញ​នោះ​កើត​ឡើង​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​បន្ទាប់​ពី​អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​នឹង​ពង្រីក​សង្គ្រាម​ដែល​ដុត​បញ្ឆេះ​ដំបូង​ដោយ​ក្រុម​ហាម៉ាស់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​នោះ​ឱ្យ​កាន់​តែ​ឆាប​ឆេះ​លើស​ពី​តំបន់​ហ្សាហ្សា​ទៅ​ទៀត​។

អ៊ីស្រាអែល​ចង់​មាន​ន័យ​ថា​ខ្លួន​នឹង​ធ្វើ​សកម្ម​ភាព​​អុជ​អាល​ឱ្យ​ក្រុម​ហេស្បូឡា​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ក្រុម​ហាម៉ាស់​​ចូល​រួម​លេង​ល្បែង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​នេះ​ដែរ​​។ អ្នក​នាំ​ពាក្យ​អ៊ីរ៉ង់ថ្លែង​នៅក្នុង​សេច​ក្ដី​ប្រកាស​ថាអ៊ីរ៉ង់​ស្ថិត​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​ និង​របួសទាំង​អស់​។ លោក​ថ្លែង​ថា​យើង​ចាំ​បាច់​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម​​ និង​គ្រោះ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​អ៊ីស្រាអែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ