ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទូស្ត​រាយ​ ពេល​កម្លាំង​សណ្ដាប់ធ្នាប់ ចុះ​ឃាត់​មិន​ឲ្យ​បុរស​ចិន​ម្នាក់ ដាក់​លក់​ខោអាវ​លើ​ច​ញ្ចើ​ម​ផ្លូវ​វ៉េ​ង​ស្រេង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចោម​ចៅ​ទី​២ ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ ហើយ​បាន​ឃាត់​មិន​ឲ្យ​គាត់​ដាក់​លក់​ខោអាវ​លើ​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ ខណៈនោះ​បុរស​ជនជាតិ​ចិន ក៏​បាន​ទាញ​ដុំ​ថ្ម​ធំ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចោម​ចៅ​ទី​២ ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ ហើយ​បាន​ឃាត់​មិន​ឲ្យ​គាត់​ដាក់​លក់​ខោអាវ​លើ​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ ខណៈនោះ​បុរស​ជនជាតិ​ចិន ក៏​បាន​ទាញ​ដុំ​ថ្ម​ធំ ១​ដុំ ក្បែរ​ខ្លួន ធ្វើ​សកម្មភាព​ដេញ​គប់​កម្លាំង​សណ្ដាប់ធ្នាប់​និង​កម្លាំង​ប្រជា​ការពារ រត់​ជាន់​ជើង​គ្នា ប៉ុន្តែ​ពុំ​ត្រូវ​នគរ​ណា​ម្នាក់​ឡើយ ។

បន្ទាប់​មក ដើម្បី​ការពារ​ខ្លួន កម្លាំង​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ចាប់​យក​ដុំ​ថ្ម ចេញពី​ដៃ​ជនជាតិ​នោះ បង្ក​ជា​ការ​ប្រទូស្ត​រាយ​គ្នា បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ខាងលើ រង​របួស​ហូរ​ឈាម​ច្រមុះ​ជោក​អាវ ។ ហើយ​ជនជាតិ​ចិន ក៏​បាន​ចោទ​ថា កងកម្លាំង​នោះ​វាយ​គាត់​ថែម​ទៀត​ផង ប៉ុន្តែ​ខណៈនោះ កម្លាំង​សណ្ដាប់ធ្នាប់ និង​កម្លាំង​ប្រជា​ការពារ បាន​បដិសេធន៍​ភ្លាម​ផង​ដែរ​ថា អត់​បាន​វាយ​បុរស​ជនជាតិ​ចិន​នោះ​ទេ គ្រាន់តែ​ចាប់​បេះ​យក​ដុំ​ថ្ម​ចេញ ហើយ​គាត់​រើ​ខ្លាំង​ពេក ក៏​ដួល​ផ្កាប់មុខ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​នោះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប្រជា​ការពារ​សង្កាត់​ចោម​ចៅ​ទី​២ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង​នោះ ដើម្បី​បង្ក​ការ​កកស្ទះ​ផង កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផង និង​ដើម្បី​សោភ័ណ​ភាព​ផ្លូ​ង​ផង​ដែរ ព្រោះ​ផ្លូវ​នោះ មានការ​ធ្វើ​ចរាចរណ៍​យ៉ាង​មមារ​ញឹក ហើយ​ក៏​សម្បូរ​ទៅ​ដោយ​រថយន្ត​ប្រភេទ​ធំ​ៗ បើក​ឆ្លងកាត់​ទៀត​ផង ខណៈនោះ​បានឃើញ​បុរស​ជនជាតិ​ចិន​ខាងលើ​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ១​គ្រឿង ដឹក​ខោអាវ និង​សម្ភារ​ដាក់​ព្យួរ​ខោអាវ យក​ទៅ​ដាក់​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ត្រង់​ចំណុច​ខាងលើ ហើយ​ក៏​ត្រូវ​កម្លាំង​ក៏​ធ្វើ​ហាមឃាត់ មិន​ឲ្យ​លក់​ឡើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​ហាមឃាត់​នេះ គឺ​ធ្វើ​ឡើងជា​ទូទៅ​មិន​បាន​ហាមឃាត់ តែ​ជនជាតិ​ចិន​ម្នាក់​នេះ​ទេ ហើយ​បាន​ប្រាប់​ឲ្យ​គាត់​យក​ទៅ​ដាក់​លក់​នៅ​កន្លែង​ផ្សេង ដែល​មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ទៅ ។ ខណៈនោះ មិន​អាច​យល់​ភាសា​គ្នា​បាន ក៏​ស្រាប់តែ​បុរស​ជនជាតិ​ចិន​ខាងលើ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង និង​បាន​ស្រែក​ឡូឡា រួច​ទាញ​ដុំ​ថ្ម​១​ដុំ​ធំ ដេញ​គប់​កងកម្លាំង​សណ្ដាប់ធ្នាប់ និង​ប្រជា​ការពារ​ខាងលើ​រត់​ជន​ជើង​គ្នា ភ្លាម​ៗ​នោះ ដើម្បី​ការពារ​ខ្លួន​កម្លាំង​ខាងលើ​ក៏​បាន​ចូល​ទៅ​ចាប់ ដើម្បី​បេះ​យក​ដុំ​ថ្ម ចេញពី​ដៃ​បុរស​ជនជាតិ​ចិន​នោះ បង្ក​ជា​ការ​ប្រវាយប្រតប់​គ្នា បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ខាងលើ ឈាម​ច្រមុះ និង​ផ្អើល​ពេញ​ដងផ្លូវ ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ត​ថា បុរស​ជនជាតិ​ចិន បាន​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​បាន​ចោទប្រកាន់​ថា កម្លាំង​សណ្ដាប់ធ្នាប់ និង​ប្រជា​ការពារ​ថា​បាន​វាយ​គាត់ រួច​ក៏​បាន​កាក់​រថយន្ត​កងកម្លាំង​នោះ មិន​ឲ្យ​ទៅ​ណា​ឡើយ​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​កងកម្លាំង បាន​បដិសេធន៍​ទាំង​ស្រុក​ថា មិន​បាន​វាយ​ជនជាតិ​ចិន​រូប​នោះ​ឡើយ គឺ​នៅ​ពេល​ហានិភ័យ​មក​ដល់ ដើម្បី​ការពារ​ខ្លួន កងកម្លាំង​ត្រូវ​តែ​សម្រុកចូល​ទៅ​ចាប់​បេះ​យក​ដុំ​ថ្ម​ចេញពី​ដៃ​ជនជាតិ​ចិន​នោះ បើ​មិន​ដូច្នេះ​ទេ អាច​នឹង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កងកម្លាំង​មិន​ខាន ព្រោះ​ដុំ​ថ្ម​ធំ​ណាស់ ត្រូវ​ក្បាល​តែ​មួយ គឺ​ស្លា​.​ប់​មិន​ខាន ប៉ុន្តែ​ពេល​ចាប់​នោះ គាត់​រើ​ខ្លាំង​ពេក ទើប ដួល​ផ្កាប់មុខ​រង​របួស​ខ្លួនឯង ។

ទោះបីជា​បែប​ណា ក្រោយ​ពី​មានការ​សម្របសម្រួល​គ្នា ទើប​បុរស​ជនជាតិ​ចិន​នោះ ព្រម​បើកផ្លូវ​ឲ្យ​ក្រុម​សណ្ដាប់ធ្នាប់ និង​ប្រជា​ការពារ​បាន​ចាកចេញ​ទៅ​បាត់​អស់ បន្ទាប់​មក​គាត់ (​បុរស​ជនជាតិ​ចិន​នោះ​) បាន​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​ខោអាវ​ចេញ​ទៅ​ដែរ ប៉ុន្តែ​ប្រាប់​តាម​រយៈ​អ្នក​ជួយ​បកប្រែ​ថា គាត់​នឹង​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ដើម្បី​រកមុខ​អ្នក ដែល​វាយ​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ