ខេត្តក្រចេះ ៖ ថ្វីត្បិតទឹកទន្លេហក់ឡើងបន្តិចម្ដងៗ យ៉ាងណាក្តី ខេត្តក្រចេះ នៅពុំទាន់រងឥទ្ធិពលធ្ងន់ធ្ងរអំពីជំនន់ទឹកភ្លៀងនៅឡើយទេ ពោល គឺជន់លិចដោយកន្លែង ហើយវានឹងស្រកទៅវិញ ក្នុងរយៈពេលខ្លីផងដែរ ។
កម្រិតទឹកទន្លេមេគង្គនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១៨ កញ្ញា ២០២៤ កម្ពស់២០.២២ម៉ែត្រ នេះតាមប្រសាសន៍របស់លោក គង់ គឹមនី អភិបាលរងខេត្តបានប្រាប់កោះសន្តិភាព នារសៀលថ្ងៃទី១៨ កញ្ញា២០២៤នេះ ។
លោកអភិបាលរងបានបន្តថា ៖ ខេត្តក្រចេះ យើងពុំទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ចំណែកនៅស្រុកចិត្តបុរី ដែលរងផលប៉ះពាល់តិចតួច ហើយទឹកដែលបានជនលិចតិចតួចនោះ វានឹងអាចស្រកទៅវិញក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ប្រសិនបើមេឃស្រឡះនោះដែរ ។
លោក គង់ គឹមនី អភិបាលរងខេត្តបានបន្តថា ៖ កម្ពស់ទឹក ក្នុងខេត្តក្រចេះ នាថ្ងៃទី១៨ កញ្ញា ២០២៤មានកម្ពស់២០.២២ ម្សិលមិញ កម្ពស់១៩.៨៤ ដោយកម្រិតប្រកាសអាសន្ន ក្នុងកម្ពស់២២ម៉ែត្រ ៕
ចែករំលែកព័តមាននេះ