ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ពន្លៃ​ស្រុក​បរិបូ​ណ៍​រង​ការ​លិចលង់​​​ឱ្យ​តែ​​មាន​ភ្លៀង​​ម្ដង​ៗ អាជីវករ​សុំការសង្គ្រោះ​​​

1 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូណ៌ បាន​ត្អូញត្អែរ​ពី​ប្រព័ន្ធ​ទឹកលូ​នៅ​ក្នុង​ផ្សារ​មិន​បាន​ល្អ​ធ្វើ​ឲ្យ​លិចលង់​ពេល​ភ្លៀង​ខ្លាំង​ម្ដង​ៗ​ ។ ជាក់ស្ដែង​ ​កាលពី​​ថ្ងៃ​ទី​១៧ ​កញ្ញា ឆ្នាំ​២០២៤…

ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូណ៌ បាន​ត្អូញត្អែរ​ពី​ប្រព័ន្ធ​ទឹកលូ​នៅ​ក្នុង​ផ្សារ​មិន​បាន​ល្អ​ធ្វើ​ឲ្យ​លិចលង់​ពេល​ភ្លៀង​ខ្លាំង​ម្ដង​ៗ​ ។ ជាក់ស្ដែង​ ​កាលពី​​ថ្ងៃ​ទី​១៧ ​កញ្ញា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ​ ភ្លៀង​បាន​ធ្លាក់​មួយ​មេ​ បង្ក​ឲ្យ​លិច​ក្នុង​ផ្សារ​ត្រឹម​ក្បាលជង្គង់​ ។

អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ពន្លៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​កញ្ញា​ ​បាន​បញ្ជាក់​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា ​ថ្ងៃនេះ​ទឹកបាន​ស្រក​ទៅ​វិញ បន្ទាប់​លិច​អស់​មួយ​យប់​ ។ ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងទៀត​ វា​នឹង​លិច​ដូច​ដើម​វិញ ហើយ​បញ្ហា​នេះ​កើត​ឡើងជា​ដដែល​ៗ​ក្នុង​មួយ​រដូវវស្សា​នេះ​លេច​បួន​ប្រាំ​ដង​ហើយ​ ។

​ពួក​គាត់​ជា​អាជីវករ​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្តកំពង់ឆ្នាំង លោក​អភិបាលស្រុក​បរិបូណ៌ ​សូម​មេត្តា​ជួយ​ជំរុញ​ឲ្យ​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ជួយ​ស្ដារ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឲ្យ​ពួក​គាត់​លក់ដូរ​បាន​ស្រួល​ផង​ ។ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ​របស់របរ​ពួក​គាត់​មួយ​ចំនួន​ត្រូវ​ខូចខាត​ដោយសារ​លិច​ទឹក​អស់ហើយ ជាក់ស្ដែង​ ដូច​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ជាដើម ​ពួក​គាត់​រើ​អីវ៉ាន់​ស្ទើរ​មិន​ទាន់ ។ ​

លោក ចេ​ង ចាន់​ដូ​ណា អភិបាលស្រុក​បរិបូរណ៍​បាន​បញ្ជាក់​ថា​ ជុំវិញ​បញ្ហា​ផ្សារ​នេះ​ ដោយសារ​ស្ថានភាព​ធ្វើ​ផ្លូវជាតិ​លេខ​៥ ដែល​មាន​ប្រព័ន្ធ​លូ​នៅ​ខ្ពស់​ជាង​កម្ពស់​ផ្សារមិន​អាច​លូ​ចេញ​ទៅ​បាន​ ។​ កន្លង​មក ​អ្នក​ម៉ៅ​ការភា​ស៊ី​ផ្សារ​ ក៏​ធ្លាប់​ស្ដារ​លូ​ជា​ញឹកញាប់​ដែរ  ។ ​តែ​បងប្អូន​ជា​អាជីវករ​ខ្លះ​ទៀត ​មិន​យកចិត្តទុកដាក់​យកសំរាម​ ​ឬ​របស់​ផ្សេង​ៗ​ញាត់​ចោល​ក្នុង​លូ​ទើប​បង្ក​ឲ្យ​ផ្ទះ​បែប​នេះ ។

លោក​ក៏​បាន​បញ្ជាក់​ថា ​ផ្សារ​នេះ​បើ​មិន​ចង់ឱ្យ​ទឹក​លិច​ លុះត្រា​លើក​ផ្សារ​ឲ្យ​ខ្ពស់​។ តែ​កន្លង​មក​ ធ្លាប់​សាកល្បង​សួរ​អាជីវក​រ ហើយ​គាត់​ថា​ ធ្វើ​យ៉ាង​ដូច្នេះ​ គឺ​ខាត​ពេលវេលា​លក់ដូរ​ ។ ម្ល៉ោះហើយ​ ជម្រើស​ចុង​ក្រោយ ​មាន​តែ​ពេល​ស្ទះ​ម្ដង​ៗ ឲ្យ​ម្ចាស់​អាជីវកម្ម​ទារ​ភាស៊ី ស្ដារ​លូ​ឬ​ដាក់​ម៉ាស៊ីនបូមទឹក​ចេញ​តែ​ប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ