ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ បង្ក​ផល​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៥​​​ក្នុង​ខេត្ដក្រចេះ

2 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ឃុំ​ចំនួន​៥​មាន​៖ ឃុំ​ដា​.​ឃុំ​បុស​លាវ​.​ឃុំ​ថ្មី​.​ឃុំ​កន្ទួត​.​ឃុំ​សំបុក​ក្នុងស្រុក​ចិត្រ​បុរី ខេត្ដក្រចេះជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​ប៉ះពាល់​និង​ទទួល​រង​ឥទ្ធិពល​ព្យុះ​ទី​១៣ ឈ្មោះ ប៊ី​បី​ន​កា ជាមួយ​និង​ព្យុះ​ទី​១៤ ឈ្មោះ ពូ​ល​ឡា​សាន…

ខេត្តក្រចេះ ៖ ឃុំ​ចំនួន​៥​មាន​៖ ឃុំ​ដា​.​ឃុំ​បុស​លាវ​.​ឃុំ​ថ្មី​.​ឃុំ​កន្ទួត​.​ឃុំ​សំបុក​ក្នុងស្រុក​ចិត្រ​បុរី ខេត្ដក្រចេះជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​ប៉ះពាល់​និង​ទទួល​រង​ឥទ្ធិពល​ព្យុះ​ទី​១៣ ឈ្មោះ ប៊ី​បី​ន​កា ជាមួយ​និង​ព្យុះ​ទី​១៤ ឈ្មោះ ពូ​ល​ឡា​សាន (Pulasan) ដែល​កើត​លើ​គន្លង​តែ​មួយ មាន​ឥទ្ធិពល​ខ្លាំង​លើ​ខ្យល់មូសុង​និរតី បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ​។

បើ​គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ បង្ក​ឱ្យ​ប៉ះពាល់​ឃុំ​ចំនួន​៥ ក្នុងស្រុក​ចិត្រ​បុរី ខេត្ដក្រចេះ ដូច​ជា​៖

ទី​១.​ឃុំ​ដារ​. មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ម៉ោង​១.០០ នាទី​ដល់​ម៉ោង​៤.០០​នាទី​ទាប​ភ្លឺ​ធ្វើ​ឲ្យ​មាន​ជំនន់់​ទឹកភ្លៀង​ខ្លាំង បាន​ប៉ះពាល់​លិច​ទីធ្លា​វត្ត​ដារ​មួយ​កន្លែង​, លិច​សាលា​បឋម​សិក្សា​ដារ​មួយ​កន្លែង​, លិច​មណ្ឌល​សុខភាព​ដារ​មួយ​កន្លែង​, លិច និង​ហូ​កាត់​ផ្លូវ​១០​កន្លែង ប្រវែង​សរុប ១២៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អញ្ចាញ និង​ភូមិ​ស្ទឹង​ស្វាយ​។

ក្នុង​នោះ លិច​ក្រោមផ្ទះ​អ្នក​ភូមិ​ចំនួន​៣១​ខ្នង​ផ្ទះ ស្មើ​៣១​គ្រួសារ មាន​ចំនួន​១៤១​នាក់ ស្រី​៧១​នាក់ (​ភូមិ​អញ្ចាញ​)​។

ចំណែក​ភូមិ​ចំនួន​៤ នៅ​ជាប់​ព្រែក​ទេ​នោះ រួម​មាន​. ភូមិ​ម្រ៉ើ​ម​លិច​ផ្លូវ ប្រវែង​១,៥០០​ម៉ែត្រ ភូមិ​តា​ងួ​ន លិច​ផ្លូវ​ប្រវែង​៣៥០០​ម៉ែត្រ​, ភូមិ​ជួរ​ជ្រៃ​លិច​ផ្លូវ​ប្រវែង​១,២០០​ម៉ែត្រ​, ភូមិ​ខ្នង​ពស់​លិច​ផ្លូវ ប្រវែង​៦៥០​ម៉ែត្រ តែ​មិន​ប៉ះពាល់​ដល់​មនុស្ស និង​សត្វ​ឡើយ​។

តាំ​ពី​ព្រឹក​មក​ដល់​ពេល​ល្ងាច​ទឹកបាន​ស្រក​ផុត​៥​ខ្នង​ផ្ទះ និង​ផ្លូវ​មួយ​ចំនួន​វិញ​ហើយ​។

ទី​២.​ឃុំ​បុស​លាវ​. លិច​ស្រូវពង្រោះ​១៧៣.៦​ហិ​កតា ស្មើនឹង​៤២៥​គ្រួសារ ដែល​មាន​មនុស្ស​១០៧៥​នាក់ ក្នុង​នោះ​ស្រី​៥៩៨​នាក់​. លិច​ផ្លូវលំ ១,៥៥០​ម៉ែត្រ​។

សមត្ថកិច្ច​អាជ្ញាធរ​បាន​ជួយ​ចម្លង​គោ​ទៅ​លើ​ទីទួល​សុ​វិ​ត្ថភាព​បាន​១៨០​ក្បាល​។

មិន​ទាន់​លិច​ដល់​ផ្ទះ​ប្រជាជន​ទេ ចំពោះ​ស្រូវ​ប៉ះពាល់​លិច​គ្រប់​ភូមិ​។

ទី​៣.​ឃុំ​ថ្មី​. ភូមិ​ចម្រើន បាន​លិច​ស្ពាន​វេរ​ប្រវែង​៥៣​ម៉ែត្រ កម្ពស់​ទឹក​១​ម៉ែត្រ​កន្លះ​, ភូមិ​ទ្រាប​បាន​លិច​នៅ​ស្ពាន​វេ​ប្រវែង​១៥០​ម៉ែត្រ កម្ពស់​ទឹក​២​ម៉ែត្រ​កន្លះ​, ស្វាយ​ជ្រុំ​បាន​លិច​ស្ពាន​វេរ ទំនប់​ស្វាយ​ជ្រុំ​ប្រវែង​៤៥​ម៉ែត្រ កម្ពស់​ទឹក​០.៣០​ម៉ែត្រ ភូមិ​ត្នោត​បាន​លិច​ស្ពាន​វេរ​ប្រវែង​១៥​ម៉ែត្រ កម្ពស់​ទឹក​ចំនួន​០.៩០​ម៉ែត្រ​។

ទី​៤.​ឃុំ​កន្ទួត​. ភូមិ​អន្ទង់​វៀន បាន​លិច​ផ្លូវ​ក្នុងភូមិ ប្រវែង​៦៨០​ម៉ែត្រ កម្ពស់​ទឹក​០.៥​ម៉ែត្រ ផ្លូវ​ភូមិ​កន្ទួត​-​ភូមិ​អន្ទង់​វៀន លិច​នៅ​ស្ពាន​អូ​ខ្នាច ប្រវែង​១៥០​ម៉ែត្រ កម្ពស់​ទឹក​០.៥​ម៉ែត្រ​កន្លះ​។

ភូមិ​អង្គ្រង​លិច​ផ្លូវ​ប្រវែង ៦៧​ម៉ែត្រ កម្ពស់​ទឹក ០.៥​ម៉ែត្រ​។

និង​ទី​៥.​ឃុំ​សំបុក​. ភូមិ​សំបុក​លិច​ផ្លូវលំ អស់​ចំនួន​៤៥០​ម៉ែត្រ​។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត (​គ​.​គ​.​ម​.​ខ​.) ខេត្ដក្រចេះ ក៏​បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​វិធានការ​បង្ការ និង​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ រង​គ្រោះ​ទឹកជំនន់ ក្នុង​មូលដ្ឋាន​ខេត្តក្រចេះ ផង​ដែរ​។

តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តក្រចេះ នឹង​ហក់​ឡើង​ដល់​កម្ពស់ ២០.៩៧​ម៉ែត្រ ក្នុង​រយៈពេល ៣​ទៅ​៥​ថ្ងៃ​ខាង​មុខ​នេះ​។

ក្នុង​ន័យ​នេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត (​គ​.​គ​.​ម​.​ខ​.) សូម​ធ្វើការ​ណែនាំ ដល់​មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដូច​ខាងក្រោម​៖
រដ្ឋបាល​ក្រុង​.​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំង​ទាំង​បី​ប្រភេទ ត្រូវ​ត្រួតពិនិត្យ​ធនធាន​សម្ភារ និង​កម្លាំង​អន្តរាគមន៍​បន្ទាន់ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយ​តប និង​សង្គ្រោះ​បន្ទាន់​គ្រោះ​ទឹកជំនន់​។

រដ្ឋបាល​ក្រុង​.​ស្រុក ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​.​សង្កាត់ ភូមិ ដើម្បី​រៀបចំ និង​សម្អាត ទីទួល​សាធារណៈ និង​ទីទួល​សុវត្ថិភាព ដែល​មាន​ស្រាប់ សម្រាប់​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​។

រដ្ឋបាល​ក្រុង​.​ស្រុក ត្រូវ​តាមដាន​ព័ត៌មាន​អាកាសធាតុ និង​កម្ពស់​ទឹកទន្លេ​មេគង្គ​ដែល​ព្យាករណ៍​ដោ ក្រសួង​-​ស្ថាប័ន​ជំនាញ និង​ផ្សព្វផ្សាយ​បន្ត ឱ្យ​ដល់​ប្រជាពលរដ្ឋ​ពិសេស ជន​ងាយ​រង​គ្រោះ និង​គ្រួសារ ងាយ​រង​ហានិភ័យ​។

រដ្ឋបាល​ក្រុង​.​ស្រុក ត្រូវ​ណែនាំ​ដល់​ឃុំ​.​សង្កាត់ និង​ភូមិ ត្រូវ​បំពេញ​ទម្រង់​របាយការណ៍​ទឹកជំនន់ ហើយ ត្រូវធ្វើ​របាយការណ៍​តាម​ប្រព័ន្ធ Telegram និង​តាម​ប្រព័ន្ធ PRISM មក​កាន់​លេខាធិការដ្ឋាន នៃ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ជាប់​ជា​ប្រចាំ​។

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បន្ត​កត់ត្រា និង​ផ្តល់​ព័ត៌មាន​បច្ចុប្បន្នភាព ស្តី​ពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹកទន្លេ​មេគង្គ​រៀងរាល់ថ្ងៃ មក​កាន់ គ​.​គ​.​ម​.​ខ​.​។

មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ត្រូវ​ណែនាំ​គ្រប់​សាលារៀន​ឱ្យ​ណែនាំ​បន្ត​ដល់​សិស្សានុសិស្ស និង អាណាព្យាបាល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុ​វត្តិភាព ការ​ធ្វើ​ដំណើរ​របស់​សិស្ស​នៅ​តំបន់​ទឹកជំនន់​។

ប្រជាពលរដ្ឋ ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ជាប់​ជា​ប្រចាំ និង​ត្រូវ​ម្ចាស់​ការ ឬ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ទីតាំង ដែល​ត្រូវ​ជម្លៀស​សត្វពាហនៈ និង​ក្រុម​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព ក្នុង​ករណី​ទឹកជំនន់​មានការ​គំរាមកំហែង​ដល់​សុវត្ថិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ