ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឧប​ករណ៍​ចល័ត​នៅ​ប្រទេស​លីប​ង់​ស្លា.ប់​៨​នា​ក់​, រ.បួ.ស​រាប់​ពាន់​នាក់​

2 ថ្ងៃ មុន

ទី​ក្រុង​បេរូត​៖ មាន​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ទំនាក់​ទំនង​ចល័ត​នៅ​ប្រទេស​លីបង់​​បណ្ដាល​ឱ្យ​មនុស្ស​បី​នាក់​ស្លាប់​​ និង​​ជាង១​ពាន់​នាក់​រង​​របួស​។ ​ក្នុង​​​នោះ​ក៏​មាន​​យុទ្ធ​ជន​របស់​ក្រុម​ហេស្បូឡា​​​ផង​ដែរ​។ ក្រៅ​ពី​នេះ​មាន​គ្រូ​ពេទ្យ​ និង​​អ្នក​ការ​ទូត​​​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​លីបង់​ក៏​ត្រូវ​របួស​ផង​ដែរ​នៅ​ពេល​​ឧបករណ៍​ទំ​នាក់​ទំនង​​ចល័ត​ដែល​ពួក​គេ​ប្រើ​ប្រាស់​​នោះ​ស្រាប់​តែ​ផ្ទុះ​ឡើង​ព្រម​ៗ​គ្នា​​កក្រើក​ប្រទេស​លីបង់​តែ​ម្ដង​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​​ឱ្យ​ដឹង​ពី​កង​សន្តិសុខ​ជាតិ​របស់​ប្រទេស​លីបង់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​ហេស្បូឡា​ដែល​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ករណី​ផ្ទុះ​ឧបករណ៍​ទំនាក់​ទំនង​​​យ៉ាង​កង​រំពង​ពេញ​ផ្ទៃ​ប្រទេស​ដល់​ថ្នាក់​នេះ​មិន​មែន​ជា​រឿង​តូច​តាច​ទេ​។​ វា​ជា​ចំណុច​ចន្លោះ​ប្រហោង​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​វិស័យ​សន្តិ​សុខ​ជាតិ​ដែល​ក្រុម​ហេស្បូឡា​ជួប​ប្រទះ​។ ករណី​នេះ​កើត​ឡើង​ជិត​១​ឆ្នាំ​បន្ទាប់​ពី​ក្រុម​ហេស្បូឡា…

ទី​ក្រុង​បេរូត​៖ មាន​ហេតុ​ការណ៍​ផ្ទុះ​ឧប​ករណ៍​ទំនាក់​ទំនង​ចល័ត​នៅ​ប្រទេស​លីបង់​​បណ្ដាល​ឱ្យ​មនុស្ស​បី​នាក់​ស្លាប់​​ និង​​ជាង១​ពាន់​នាក់​រង​​របួស​។ ​ក្នុង​​​នោះ​ក៏​មាន​​យុទ្ធ​ជន​របស់​ក្រុម​ហេស្បូឡា​​​ផង​ដែរ​។ ក្រៅ​ពី​នេះ​មាន​គ្រូ​ពេទ្យ​ និង​​អ្នក​ការ​ទូត​​​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​លីបង់​ក៏​ត្រូវ​របួស​ផង​ដែរ​នៅ​ពេល​​ឧបករណ៍​ទំ​នាក់​ទំនង​​ចល័ត​ដែល​ពួក​គេ​ប្រើ​ប្រាស់​​នោះ​ស្រាប់​តែ​ផ្ទុះ​ឡើង​ព្រម​ៗ​គ្នា​​កក្រើក​ប្រទេស​លីបង់​តែ​ម្ដង​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​​ឱ្យ​ដឹង​ពី​កង​សន្តិសុខ​ជាតិ​របស់​ប្រទេស​លីបង់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​ហេស្បូឡា​ដែល​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ករណី​ផ្ទុះ​ឧបករណ៍​ទំនាក់​ទំនង​​​យ៉ាង​កង​រំពង​ពេញ​ផ្ទៃ​ប្រទេស​ដល់​ថ្នាក់​នេះ​មិន​មែន​ជា​រឿង​តូច​តាច​ទេ​។​ វា​ជា​ចំណុច​ចន្លោះ​ប្រហោង​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​វិស័យ​សន្តិ​សុខ​ជាតិ​ដែល​ក្រុម​ហេស្បូឡា​ជួប​ប្រទះ​។ ករណី​នេះ​កើត​ឡើង​ជិត​១​ឆ្នាំ​បន្ទាប់​ពី​ក្រុម​ហេស្បូឡា និង​អ៊ីស្រាអែល​ប៉ះ​ទង្គិច​គ្នា​​។

អ៊ីស្រាអែល និង​ក្រុម​ហេស្បូឡា​​​បាន​បាញ់​កាំ​ភ្លើង​ដាក់​គ្នា​នៅ​តំបន់​ព្រំដែន​ជា​ហូរ​ហែ​ស្រប​ពេល​ដែល​សង្គ្រាម​រវាង​អ៊ី​ស្រាអែល និង​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ក៏​បន្ត​កើត​ឡើង​មិន​ទាន់​បញ្ចប់​ទៅ​វិញ​នៅ​ឡើយ​ទេ​។ ចំពោះ​ករណី​ផ្ទុះ​​ឧបករណ៍​ទំនាក់​ទំនង​​​នៅយប់​ថ្ងៃ​អង្គារ​នោះ អ៊ីស្រាអែល​សូម​​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​។ ក្រុ​មហេស្បូ​ឡា​បញ្ជាក់​ថា​ហេតុ​ការណ៍​នេះ​បាន​សម្លាប់​មនុស្ស​បី​នាក់​ពិត​ប្រាកដ​មែន​។ យុទ្ធ​ជន​របស់​ក្រុម​ហេស្បូឡា​​ពីរ​នាក់​ក៏​បាន​ស្លាប់​ផង​ដែរ​។

​​មនុស្ស​ទី​បី​ដែល​ស្លាប់​​ជា​កុមារី​ម្នាក់​។ ឥឡូវ​នេះ សមត្ថ​កិច្ច​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ដើម្បី​ចង់​ដឹង​អំពី​មូល​ហេតុ​របស់​វា​។ ​រឹត​តែ​សំខាន់​ទៅ​ទៀត​នោះ ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ជា​កូន​ប្រុស​របស់​សមាជិក​សភា​ប្រទេស​លីបង់​ និង​ជា​សមាជិក​ក្រុម​ហេស្បូឡា​។ ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​លីបង់​​​មិន​អាច​គេច​ផុត​ពី​​ហេតុ​ការណ៍​​នេះ​បាន​ឡើយ​​។ ​លោក​​ត្រូវ​​របួស​ស្រាល​ ហើ​យ​ត្រូវ​គេបញ្ជូន​ទៅ​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

ឧប​ករណ៍​ទំនាក់​ទំនង​ចល័ត​​ដែល​ផ្ទុះ​នោះ​ជា​ឧបករណ៍​ទំនើប​ចុង​ក្រោយ​ដែល​ក្រុម​ហេស្បូឡា​ទិញ​យក​មក​​ប្រើ​ប្រាស់​ទើប​តែ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ គេ​ឃើញ​រថ​យន្ត​គិលាន​សង្គ្រោះ (ឡាន​ពេទ្យ​) បើក​ចេញ​ចូល​តំបន់​ជាយ​ក្រុង​ក្រុង​បេរូត​ជា​ហូរ​ហែ។ ទី​នោះ​ជា​បញ្ជា​ការ​ដ្ឋាន​ដ៏​ធំ​មួយ​របស់​ក្រុម​ហេស្បូឡា​។ ​ភ្នាក់​ងារ​សន្តិ​សុខ​ជាតិ​ម្នាក់​ប្រាប់​ថា​នៅ​ប្រទេស​លីបង់​ខាង​ត្បូង​ក៏​មាន​ហេតុ​​ការណ៍​ផ្ទុះ​ឧបករណ៍​ទំនាក់​ទំ​នង​​​នេះ​ដូច​គ្នា​។

បើ​គេ​ក្រឡេក​ទៅ​មើល​ទិដ្ឋ​ភាព​នៅ​មន្ទីរ​ពេទ្យ​លីបង់​ឯណោះ​វិញ​ ​ គេ​ឃើញ​ម៉ូតូ​ដឹក​អ្នក​របួស​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​​យ៉ាង​ប្រញឹក​ដៃ​។ អ្នក​ដែល​ត្រូវ​របួស​ដៃ​បាន​ស្រែក​​​កង​រំពង​ដោយ​សេចក្ដី​ឈឺ​ចាប់​​។ ​ប្រធាន​មន្ទីរ​ពេទ្យ​សា​ធារណៈ​នៅ​ភាគ​ខាង​ត្បូង​ លោក​ហា​សាន់ វ៉ាស់​ស្នី (Hassan Wazni) ប្រាប់​ថា​នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​គាត់​ក៏​ទទួល​អ្នក​របួស​ប្រមាណ​៤០​នាក់​ផង​ដែរ​។

សាក្សី​និយាយ​ថា​ហេតុ​ការណ៍​ផ្ទុះ​ឧបករណ៍​ទំនាក់​ទំនង​​​នោះ​ចាប់​ផ្ដើម​ដំបូង​នៅ​ម៉ោង​៣:៤៥​ល្ងាច​។ បន្ទាប់​មក​ក៏​មាន​ហេតុ​ការណ៍​ផ្ទុះ​នេះ​កើត​ឡើង​ជា​ហូរ​ហែ​ពេញ​ប្រទេស​លីបង់​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ឧប​ករណ៍​ទាំង​នេះ​ផ្ទុះ​ឡើង​ដោយ​របៀប​ណា​ទេ​។ កង​សន្តិ​សុខ​លីបង់​ប្រាប់​ថា​ឧបករណ៍​ទំនាក់​ទំនង​​​ចល័តមិន​ប្រើ​ខ្សែ​ (wireless) ផ្ទុះ​ខ្លាំង​ជាង​គេ​នៅ​តំបន់​ជាយ​ក្រុង​​​បេរូត​ខាង​ត្បូង​។

យោង​តាម​ព័ត៌​មាន​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​​ រដ្ឋ​មន្ត្រី​សុខាភិបាល​លីបង់​ប្រកាស​ថា​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​៨​នាក់​ហើយ​ ហើយ​ចំនួន​អ្នក​របួស​សរុប​ជាង​២៧០០​នាក់​។​ ក្រុម​យុទ្ធ​ហេស្បូឡា​ត្រូវ​របួស​លើក​នេះ​មិន​តិច​នាក់​ទេ​ព្រោះ​ឧបករណ៍​ទំនាក់​ទំនង​ចល័ត​នេះ​ត្រូវ​ក្រុម​ហេស្បូឡា​ទិញ​យក​មក​ចែក​ចាយ​នៅ​ក្នុង​ចំណោម​ក្រុម​របស់​គេ​ដើម្បី​ងាយ​ស្រួល​ទំនាក់​ទំនង​គ្នា​។

ទោះបី​គ្មាន​ភស្តុ​តាង​អ្វី​ក៏​ដោយ ក៏​លី​បង់​និយាយ​ម៉ៃ​ទុក​ជា​មុន​ថា​នេះ​ជា​ស្នា​ដៃរ​បស់​ក្រុម​អ៊ីស្រាអែល​។ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ថ្លែង​ថា​​ដ្ឋាភិ​បាល​លីបង់​សូម​ប្រកាស​ថ្កោល​ទោស​ទង្វើ​នេះ​ជា​ទម្ងន់​​ដែល​ជា​អំពើ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​។ លោក​ថ្លែង​ថា​លីបង់​នឹង​ចាត់​វិធាន​ការ​សង​សឹក​ឱ្យ​បាន​ចាស់​ដៃ​បន្តិច​ដើម្បី​ឱ្យ​ស័ក្ដិ​សម​ទៅ​នឹង​ទង្វើ​របស់​ពួក​គេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ