រដ្ឋាភិបាលទំនងជា នឹងធ្វើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជាលើកដំបូង ចាប់តាំងពីការបង្កើតចេញជារូបរាង ក្រោយការបោះឆ្នោតឆ្នាំ២០២៣។
សេចក្តីជូដំណឹងរបស់រដ្ឋសភា កាលពីថ្ងៃទី១៧ ខែកញ្ញា បានអោយដឹងថា រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប។
សេចក្តីជូនដំណឹងមិនបានបង្ហើបអោយដឹងឡើយថា តើការកែសម្រួលនេះ នឹងធ្វើឡើងនៅក្រសួងណានោះទេ? ប៉ុន្តែគេយល់ថា នេះជាកិច្ចប្រឹងប្រែងមួយ ដើម្បីធ្វើអោយការងាររបស់រដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព។
ចែករំលែកព័តមាននេះ