ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

2 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ និង​សហការ​គ្នា​បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​ប្រជាពលរដ្ឋ​ចំនួន​៥១​គ្រួសារ ស្ថិត​ក្នុងភូមិ​១ និង​ភូមិ​២ ក្នុង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ
ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​វា​.​យ​ប្រហារ នា​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ បណ្តាល​ជន់​លិច​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​អស់ និង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​មក​កាន់​ទីទួល ឬ​ភូមិដ្ឋាន​ដែល​មាន​សុវត្ថិភាព​ជា​បណ្តោះអាសន្ន​។

នៅ​ក្នុង​កិច្ចការ​ជួយ​សង្គ្រោះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដែល​ដឹកនាំ​ដោយ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​ព្រះ​សីហ​នុ បាន​ប្រើប្រាស់ ដូច​ជា អាវ​ពោង​ចែក​ជូន​ប្រជាពលរដ្ឋ ទូក អូ​ប័​រ ខ្នាត​មធ្យម​សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង មក​កាន់​ទី​តាំ​ដែល​មាន​សុវត្ថិភាព​ជា​បណ្តោះអាសន្ន រង់ចាំ​ទឹកជំនន់​ស្រក​ចុះ​ទៅ​វិញ ទើប​ជូន​ដំណើរ​ពួក​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន​វិញ ។

តាម​របាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​១២​និង​០០​នាទី នា​ថ្ងៃ​១៧ ខែកញ្ញា​នេះ ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ខេត្ត​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងអស់ ស្ថិត​នៅ​ទីតាំង​នោះ មក​លើ​ទីតាំង​មាន​សុវត្ថិភាព​អស់ហើយ ម្យ៉ាងវិញទៀត​មិន​មាន​ប្រជាពលរដ្ឋ​ណា​រង​គ្រោះ​ដល់​អាយុជីវិត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ