ប្រទេសជប៉ុន ៖ ទៅលេងប្រទេសជប៉ុននៅប៉ុន្មានឆ្នាំទៀត អ្នកប្រហែលជានឹងភ្ញាក់ផ្អើលខ្លាំង ដែលរថភ្លើងដំណើរការដោយគ្មានអ្នកបើកបរ ខណៈដែលកាលពីសប្តាហ៍មុនក្រុមហ៊ុនផ្លូវដែកដ៏សំខាន់មួយរបស់ប្រទេសជប៉ុន East Japan Railway បានប្រកាសថា…
ប្រទេសជប៉ុន ៖ ទៅលេងប្រទេសជប៉ុននៅប៉ុន្មានឆ្នាំទៀត អ្នកប្រហែលជានឹងភ្ញាក់ផ្អើលខ្លាំង ដែលរថភ្លើងដំណើរការដោយគ្មានអ្នកបើកបរ ខណៈដែលកាលពីសប្តាហ៍មុនក្រុមហ៊ុនផ្លូវដែកដ៏សំខាន់មួយរបស់ប្រទេសជប៉ុន East Japan Railway បានប្រកាសថា ខ្លួននឹងដំណើរការរថភ្លើងល្បឿនលឿនគ្មានអ្នកបើកបរនៅឆ្នាំ ២០២៨។
សារព័ត៌មានក្នុងស្រុក Japan Times បានឱ្យដឹងថា ក្រុមហ៊ុន East Japan Railway ឬ JR East បានបញ្ជាក់ថា ខ្លួននឹងដំណើរការរថភ្លើងស្វ័យប្រវត្តិអមជាមួយអ្នកបើកបរម្នាក់ ដើម្បីគ្រប់គ្រងរថភ្លើងនៅពេលជួយគ្រាអាសន្ន សម្រាប់ខ្សែរថភ្លើងល្បឿនលឿន Joetsu Shinkansen រវាងស្ថានីយ៍ទីក្រុងតូក្យូ និងស្ថានីយ៍ទីក្រុងនីហ្គាតា ដោយរំពឹងថានឹងក្លាយជារថភ្លើងល្បឿនលឿនដំបូងគេដំណើរការដោយគ្មានអ្នកបើកបរ។ ហើយក្រុមហ៊ុននឹងធ្វើស្វ័យប្រវត្តិកម្មបន្តបន្ទាប់ ដើម្បីអនុញ្ញាតឱ្យរថភ្លើងដំណើរការស្វ័យប្រវត្តិ ឬគ្មានអ្នកបើកបរពេញលេញតែម្តង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។
ចែករំលែកព័តមាននេះ