មហិច្ឆតារបស់ចិន ក្នុងការប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ក្នុងរយៈពេល១៨ខែកន្លងមកនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសនេះ ចាប់ពី Alibaba ដល់ Tencent…
មហិច្ឆតារបស់ចិន ក្នុងការប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ក្នុងរយៈពេល១៨ខែកន្លងមកនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសនេះ ចាប់ពី Alibaba ដល់ Tencent បានដាក់បង្ហាញគំរូ AI ផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន ។
ការអភិវឌ្ឍកម្មវិធីបញ្ញសិប្បនិម្មិតទាំងនេះ គឺជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ចិន ដើម្បីក្លាយជាអ្នកដឹកនាំពិភពលោកក្នុងវិស័យបច្ចេកវិទ្យា AI ដែលនាំឲ្យពិភពលោកកំពុងតែដាក់ការសង្ស័យកាន់តែខ្លាំងនូវការលេចចេញសង្គ្រាមថ្មីមួយទៀត រវាងមហាអំណាចទាំងពីរ ពោល គឺចិន និងអាមេរិក ។
ចាប់តាំងពីសង្គ្រាមលោកលើកទី២ ចប់នៅឆ្នាំ១៩៤៥ សង្គ្រាមត្រជាក់ផ្ទុះឡើង១៩៤៧ ដល់ឆ្នាំ១៩៩១ រវាងរុស្ស៊ី និងអាមេរិក ។ ចាប់ពីឆ្នាំ១៩៩១ ដល់២០១៨ ពាក្យថា សង្គ្រាមធំៗដល់ថ្នាក់លោក គឺមិនមានទេ ។ នៅក្នុងអំឡុងពេលនោះ សង្គ្រាមដែលមាន គឺមានសង្គ្រាមអ៊ីរ៉ាក់ សង្គ្រាមនៅអាហ្គានីស្ថាន សង្គ្រាមប្រឆាំងភេវរកម្ម សង្គ្រាមនៅបាល់កង់ ហើយធ្ងនធ្ងរបំផុត គឺបដិវត្តន៍ពណ៌ ប៉ុន្តែដល់ឆ្នាំ២០១៨ ក៏មានសង្គ្រាមថ្មី គឺសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ។
ឥឡូវនេះ សង្គ្រាមនេះនៅមិនទាន់បញ្ចប់ហើយក៏គ្មាននរណាដឹងថា វានឹងបញ្ចប់នៅពេលណានោះទេ ប៉ុន្តែសង្គ្រាមថ្មីមួយទៀតក៏នឹងអាចលេចចេញដែរ គឺសង្គ្រាមនៃ AI ។
ទោះបីជាវានៅមិនទាន់ដល់ដំណាក់កាលនៃការប្រើប្រាស់ពាក្យថាសង្គ្រាមក៏ពិតមែន តែការដណ្តើមឧត្តមភាពនៃ AI បានកំពុងតែស្ថិតនៅក្នុងក្របខណ្ឌនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាដែលមិនធ្លាប់មានរវាងចិន និងសហរដ្ឋអាមេរិក ។ នៅពេលនេះប្រទេសចិនត្រូវបានគេមើលឃើញជាប្រវត្តិសាស្ត្រថា កំពុងលើកកម្ពស់បច្ចេកវិទ្យានេះដ៏សម្បើម ។
សេចក្តីប្រាថ្នារបស់ប្រទេសចិន ពាក់ព័ន្ធនឹង AI មិនមែនគ្រាន់តែអំពីឧត្តមភាពនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ ចិនអាចនឹងកំពុងតែរិះគិតយ៉ាងស៊ីជម្រៅជាមួយនឹងការពិចារណាផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រ ។
AI ត្រូវបានគេមើលឃើញថា ជាបច្ចេកវិទ្យាផ្លាស់ប្តូរដែលនឹងកំណត់ឡើងវិញនូវឧស្សាហកម្ម សេដ្ឋកិច្ច និងសូម្បីតែរចនាសម្ព័ន្ធថាមពលសកល ដូច្នេះហើយ អ្នកដឹកនាំរបស់ប្រទេសចិន មើលឃើញថា AI ជាផ្នែកសំខាន់មួយសម្រាប់ការអភិវឌ្ឍ និងការវិនិយោគនាពេលអនាគត ។
នៅឆ្នាំ ២០១៧ រដ្ឋាភិបាលចិនបានដាក់ចេញនូវ «ផែនការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជំនាន់ក្រោយ» ដែលមានគោលបំណងធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ AI ចម្បងរបស់ពិភពលោក នៅឆ្នាំ ២០៣០ ។ ផែនការនេះផ្តោតលើការអភិវឌ្ឍសមត្ថភាព AI ក្នុងស្រុក ការចិញ្ចឹមបីបាច់ទេពកោសល្យ និងការបង្កើតប្រព័ន្ធអេកូ AI និងការបន្សាំដ៏រឹងមាំមួយ ។ សម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការដាក់ពង្រាយ AI ។
នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនដូចជា Alibaba, Tencent, Baidu និង Huawei បានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយបានវិនិយោគយ៉ាងច្រើននៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ AI ។ ក្នុងរយៈពេល១៨ ខែកន្លងមកនេះ ពួកគេបានបើកដំណើរការម៉ូដែល AI ជាច្រើនដែលត្រូវបានរចនាឡើង ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដែលបង្កើតឡើងដោយសមភាគីអាមេរិករបស់ពួកគេ ដូចជា ស៊េរី OpenAI របស់ ChatGPT ឬម៉ូដែល AI របស់ Google ។
ក្រុមហ៊ុនទាំងនេះបានកំពុងតែប្រឹងប្រែងចាក់បញ្ចូលនូវធនធានទៅក្នុងការអភិវឌ្ឍគំរូភាសាធំៗប្រព័ន្ធចក្ខុវិស័យកុំព្យូទ័រ និងកម្មវិធី AI ផ្សេងទៀត ដោយស្វែងរកការទាញយកប្រយោជន៍ពីតម្រូវការសកលសម្រាប់ដំណោះស្រាយដែលជំរុញដោយ AI ។ កិច្ចខិតខំប្រឹងប្រែងរបស់ចិនឆ្លុះបញ្ចាំងពីបំណងប្រាថ្នា ដើម្បីមិនត្រឹមតែប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអាមេរិកដែលមានសក្តានុពលលោតផ្លោះនៅក្នុងផ្នែកសំខាន់ៗនៃ AI ។
ចិនបានឈានដល់ដំណាក់កាលនេះ គឺក្រោយពេលដែលអាមេរិកដាក់យន្តការជាច្រើន ដើម្បីទប់ទល់នឹងឥទ្ធិពល និងទាញទម្លាក់សក្តានុពលនៃកម្មវិធី AI របស់ចិនក៏មិនតិចដែរ ។ អាមេរិកនៅក្នុងនាមជាមហាអំណាច ឬជាខ្លាចាស់របស់ពិភពលោក តាំងពីឆ្នាំ១៩៤៥មក បានព្យាយាមរាំងខ្ទប់ចិន តាមយន្តការជាច្រើន ជាពិសេស គឺការខិតខំរាំងខ្ទប់លំហូរបច្ចេកវិទ្យាហើយសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកដាក់ក៏ជាផ្នែកមួយនៃការទប់ស្កាត់មហិច្ឆិតានៃកម្មវិធី AI របស់ចិនផងដែរ ។
អាមេរិកបានព្យាយាមទប់លំហូរ semiconductor ទំនើបមិនអោយធ្លាក់ដល់ដៃចិន ដើម្បីបង្កើតការរាំងស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនចិន ។ ការរឹតបន្តឹងទាំងនេះបានបង្ខំឱ្យប្រទេសចិនវិនិយោគយ៉ាងច្រើននៅក្នុងឧស្សាហកម្ម semiconductor របស់ខ្លួន ប៉ុន្តែនៅតែមិនទាន់មានលក្ខណៈពេញលេញនៅឡើយ ។ជាងនេះទៅទៀត យន្តការរបស់ចិនចំពោះការអភិវឌ្ឍ AI គឺត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃការត្រួតពិនិត្យរបស់រដ្ឋាភិបាល និងការច្នៃប្រឌិតផ្នែកឯកជន ។
មកដល់ពេលនេះ ក្រុមហ៊ុនអាមេរិកដូចជា Google, Microsoft, OpenAI និង NVIDIA បានត្រួសត្រាយលើការស្រាវជ្រាវ AI ជាមូលដ្ឋាន ហើយបានបង្កើតគំរូ AI ទំនើបបំផុតមួយចំនួនរហូតមកដល់បច្ចុប្បន្ន ។ លើសពីនេះសហរដ្ឋអាមេរិករក្សាភាពជាដៃគូជាសកលដ៏រឹងមាំ ដែលជួយសម្រួលដល់លំហូរនៃទេពកោសល្យ និងធនធាន AI ។ នៅក្រោមទឡ្ហីករណ៍នេះ ការប្រណាំងប្រជែងសម្រាប់ឧត្តមភាព AI គឺជាសមរភូមិណៃការប្រយុទ្ធមួយនៅលើសាកលលោក ។ ដើម្បីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាចង់ ឬមិនចង់ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះ គឺកំពុងតែកសាងយុត្ថាធិការនៃការតានតឹងដែលវានឹងអាចរីករាលដាលទៅជាសង្គ្រាម ។
សរុបសេចក្តី ការជំរុញដ៏ប្ដេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីក្លាយជាអ្នកដឹកនាំ AI ពិភពលោក គឺជាចំណុចថ្មីមួយនៅក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ។ ខណៈពេលដែលសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងកាន់កាប់តួនាទីនាំមុខផ្នែកបច្ចេកវិទ្យា ប្រទេសចិនក៏កំពុងរត់ប្រណាំងនឹងពេលវេលា ដោយប្រើប្រាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការ ។
នៅក្នុងចរន្តនៃការប្រកួតប្រជែងបែបនេះពិភពលោកហាក់កំពុងតែស្ថិតនៅក្នុងរបត់នៃបញ្ហា គឺថាមួយរត់ មួយទប់ ដោយលួចបង្កប់ឧបសគ្គ ដូច្នេះថ្ងៃណាមួយវានឹងប៉ះទង្គិច ហើយកាលណាប៉ះទង្គិចផ្កាភ្លើង នឹងមាន ដូច្នេះសង្ឃឹមថា មហាអំណាយទាំងពីនេះ និងអ្នកដែលពាក់ព័ន្ធនឹងស្វែងរកក៏ដូចជា កំណត់យុត្ថាធិកា ឬទស្សនាទានទប់ស្កាត់ទំនាស់និងរំលាយកំហល់ ដើម្បីការពារសង្គ្រាមដ៏មហន្តរាយ ៕
ចែករំលែកព័តមាននេះ