ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ីវិល​១ក្រុមជិះ​ម៉ូតូ​មក​កៀរ​ និងវា.យ​ខ្នោះ​រុញ​ចូល​ឡាន ​តែ​ជន​រង​គ្រោះ​រត់​រួច ​រីឯ​ម៉ូតូ​​ត្រូវ​ក្រុម​ជន​ទាំងនោះ​ជិះ​យក​ទៅ​បាត់

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​លេង​បាល់​ត្រូវ​ក្រុមជន​ស៊ី​វិល​ជិះ​ម៉ូតូ​មក​កៀរវាយ​ខ្នោះ​រុញ​ចូល​រថយន្ត​តែ​ជន​រង​គ្រោះ​ម្នាក់​រត់​រួច​ដៃ​ជាប់​ទាំង​ខ្នោះ ខណៈ​ពេល​មាន​បងប្អូន​ប្រជាពលរដ្ឋ មក​ជួយ​អន្តរាគមន៍​ហើយ​យ​ម៉ូតូ​រង​គ្រោះ​ត្រូវ​ក្រុម​ទាំងនោះ​ជិះ​យក​ទៅ​បាត់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី យប់​ថ្ងៃ​ទី ១៥​ខែកញ្ញា​ឆ្នាំ​២០២៤ នៅ​ម្តុំ​វត្ត​តាំង​កសាង ដែល​ស្ថិត​នៅ​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌​មាន​ពី​បុរស​រងគ្រោះម្នាក់​ដែល​ត្រូវ​ក្រុម​ស៊ី​វិល​មួយ​ក្រុម​ខាងលើ…

រាជធានី​ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​លេង​បាល់​ត្រូវ​ក្រុមជន​ស៊ី​វិល​ជិះ​ម៉ូតូ​មក​កៀរវាយ​ខ្នោះ​រុញ​ចូល​រថយន្ត​តែ​ជន​រង​គ្រោះ​ម្នាក់​រត់​រួច​ដៃ​ជាប់​ទាំង​ខ្នោះ ខណៈ​ពេល​មាន​បងប្អូន​ប្រជាពលរដ្ឋ មក​ជួយ​អន្តរាគមន៍​ហើយ​យ​ម៉ូតូ​រង​គ្រោះ​ត្រូវ​ក្រុម​ទាំងនោះ​ជិះ​យក​ទៅ​បាត់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី យប់​ថ្ងៃ​ទី ១៥​ខែកញ្ញា​ឆ្នាំ​២០២៤ នៅ​ម្តុំ​វត្ត​តាំង​កសាង ដែល​ស្ថិត​នៅ​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌​មាន​ពី​បុរស​រងគ្រោះម្នាក់​ដែល​ត្រូវ​ក្រុម​ស៊ី​វិល​មួយ​ក្រុម​ខាងលើ ចាប់​ដាក់​ក្នុង​រថយន្ត​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ដោយ​រត់​ទាំង​ខ្នោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កេ​ី​ត គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ឌ្រី​ម​សង់ ​ស៊េរី​ឆ្នាំ​២០២២ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ 1IX-5160 ត្រឡប់​មក​ពី​លេង​បាល់ ហើ​យ​ជិះ​ម៉ូតូ​មក​បន្ទប់​ជួល​វិញ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ សុំ​គាត់​ជិះ​ម៉ូតូ​ថាអោយ​គាត់​ឌុ​ប​ទៅ​មុខ​បន្តិច ។

បុរសរងគ្រោះបានបន្តថា បន្ទាប់​មក​គាត់​ឌុ​ប​បាន​បន្តិច ក៏​ស្រាប់តែ​មាន​បក្សពួក​មួយ​ក្រុម ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​២​ទៅ​៣​គ្រឿង​ ព្រមទាំរថយន្ត​មួយ​គ្រឿង​ផង​ដែ​រ​ម៉ាក​ឡិច​​ស៊ី​ស ​RX330​ មិន​ចាំ​ពណ៌​ នឹង​ស្លាក​លេខ មក​កៀររូប​គាត់​ជិះ​ម៉ូតូ​បុក​ហើយ​រត់​ តែ​គាត់​មិន​បាន​ជិះ​ម៉ូតូ​បុក​ទេ ម្តង​ថា​រូប​គាត់​លួច​យក​ទូរ​ស័ព្ទ ។

តាមប្រភព​ព​ត៌​មានបាន​បន្ត​ទៀត​ថា​ ខណៈ​ភ្លាម​ៗ ដោយ​ក្រុមស៊ីវិល​ខាង​លើ​បាន​យក​ខ្នោះ​វាយ​ដៃ​ និងនិយាយថា​ ពួក​អា​ញ់​ជា​សមត្ថកិច្ច ។ បន្ទាប់មក បុរស​ម្នាក់​ដែល​សុំ​ជិះ​ម៉ូតូ​ជាមួយ ថែម​ទាំង​រូប​គាត់​ផង​ ត្រូវបានគេ​អូស​ដាក់​ចូល​ក្នុង​រថយន្ត​ ហើយ​​ជន​រង​គ្រោះ​មិនដឹង​រឿង ​ក៏បាន​​ស្រែក​ឡាំប៉ា បង្កការភ្ញាក់ផ្អើល និង​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ជួយ​អន្តរាគមន៍​ ហើយ​​ក្រុម​ជន​សុ​ី​វិល​ខាង​លើនិយាយថា​ ជន​រង​គ្រោះ​លួច​ទូរ​សព្ទ បន្ទាប់​មក​ប្រជាពលរដ្ឋ​ថា បើ​គាត់​លួច​ទូរ​សព្ទ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទៅ ។ បន្ទាប់​មក ក្រុម​សុ​ី​វិល​មួយ​ក្រុម​ខាងលើ បាន​នាំ​គ្នា​យកបុរស​ម្នាក់ដែលសុំម៉ូតូគាត់ជិះ​ ដាក់​លើ​រថយន្ត​ ហើ​យ​នាំ​គ្នា​ឡើងជិះម៉ូតូ​គេចខ្លួន​បាត់ ព្រមទាំង​យក​ម៉ូតូ​ជន​រង​គ្រោះ​ផង​ដែរ ។ ចំណែក​ជន​រង​គ្រោះ ជា​ម្ចាស់​ម៉ូតូ ដៃ​ជាប់​ខ្នោះ រត់​មក​បន្ទប់​ជួល ដែល​ជាប់​នឹង​ប៉ុស្តិ៍​នគរបាល​សង្កាត់ កា​កាប​ទី​២ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដោះ​ខ្នោះ​វិញ​ភ្លាម​ៗ ។

ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​នៅផ្ទះ​ជួល ខាងលើ​ហួសចិត្ត​គ្រប់​គ្នា​ឃើញ​ក្រុមស៊ី​វិល​គៀប​ប្រជាពលរដ្ឋ​ស្លូតត្រង់​បែប​នេះ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ទេ​ី​ប​តែ​បង់​រំលស់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ