ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​យប់ ​លិច​ផ្លូវ​មួយ​ចំនួន​នៅ​សង្កាត់​ចំនួន២ ក្នុងក្រុងប៉ោយប៉ែត​

3 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ភ្លៀង​មួយ​យប់​បណ្តាល់​លិច​ផ្លូវ​មួយ​ចំនួន​នៅ​សង្កាត់​អូរ​ជ្រៅ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​ ​នៅក្រុងប៉ោយប៉ែត បន្ទាប់ពីមានភ្លៀង​​កាលពី​​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​ ។ ប្រជាពលរដ្ឋ​ប្រាប់​ថា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ភ្លៀង​មួយ​យប់​បណ្តាល់​លិច​ផ្លូវ​មួយ​ចំនួន​នៅ​សង្កាត់​អូរ​ជ្រៅ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​ ​នៅក្រុងប៉ោយប៉ែត បន្ទាប់ពីមានភ្លៀង​​កាលពី​​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤​ ។

ប្រជាពលរដ្ឋ​ប្រាប់​ថា​ ​ពេល​ទឹកភ្លៀង​បាន​ជន​លិច​ផ្លូវ​មួយ​ចំនួន​នៅ​សង្កាត់​អូរ​ជ្រៅ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ពេល​មាន​ភ្លៀង​មួយ​មេ​ធំ​មួយ​យប់​ទាល់​ភ្លឺ​ចាប់ពី​ល្ងាច​រហូត​ដល់​យប់​ជិត​ទាល់​ភ្លឺ​ទើប​ភ្លៀង​រាំង​ហើយ​ពេល​នេះ​ទឹកបាន​លិច​ផ្លូវ​ជា​ច្រើន​ខ្សែ​និង​ប៉ៈ​ពាល់​ដល់​ប្រជាពលរដ្ឋ​ជាប់​ដងផ្លូវ​និង​នៅ​តំបន់​ទំនាប​ត្រូវ​បាន​លិច​ដោយ​ទឹកភ្លៀង​។

អាជ្ញាធរ​សង្កាត់​បាន​ប្រាប់​ថា​៖​ភ្លៀង​មួយ​មេ​ធំ​ដែល​លិច​ផ្លូវ​មួយ​ចំនួន​នៅ​សង្កាត់​អូរ​ជ្រៅ និង​សង្កាត់​ប៉ោយ​ប៉ែ​ត គឹ​បណ្តាល​មក​ពី​ប្រព័ន្ធ​លូ​រំដោះ​ទឹកតូច​ហូរ​មិន​ទាន់​តែបើ​រាំងភ្លៀង​រយៈពេល​១​ថ្ងៃ​អាច​ស្រក​អស់​ទៅ​វិញ តែ​ពេល​នេះ​សុខចិត្ត​អោយ​ទឹក​លិច​ប្រសើ​ជាង​អត់​ទឹក​ប្រើប្រាស់​ ព្រោះ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​រយៈ​នេះ​ប្រើប្រាស់​ទឹក​ស្អាត​អាន​កូ​មិន​បាន​គ្រាប់​គ្រាន់​នោះ​ទេ​ ព្រោះ​អាង​ស្ត​ប់​ទឹកអូរ​ខៃ​ដ​ន​សម្រាប់​ផលិត​ប្រើប្រាស់​ត្រូវ​បាន​ រីង​បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ​អាច​១០​ថ្ងៃ​ខាង​មុខ​ត្រូវ​ខ្វះទឹក​ប្រើប្រាស់​។

រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ក្រុង​ហ៊ុន​ទឹក​ស្អាត​អាន​កូ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​បានដឹង​មុន​ពេល​អាង​ស្តុកទឹកអូរ​ខៃ​ដូន​ត្រូវ​រីង​អស់​ទឹក​ដែល​កំពុង​ប្រើប្រាស់​ទឹក​អាង​ស្ត​ប់​ទឹក​ចាស់​ក្បែ​ព្រំដែន​ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល​១០​ថ្ងៃ​ទៀត​និង​អស់​បើ​គ្មាន​ទឹកភ្លៀង​ធ្លាក់​គ្មាន​ទឹក​ផលិត​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​អាជ្ញាធរ​ក្រុង​និង​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​មន្ទី​ជំនាញ​បាន​បូមទឹក​ពី​អាង​ស្ត​ប់​ទឹក​បឹង​ជ​ម្រុ​ក​ស្រុក​ម៉ា​ឡៃ​ចូល​មក​អាង​ស្ត​ប់​ទឹកអូរ​ខៃ​ដ​ន​ក្រុង​ប៉ោយ​ប៉ែ​ត​សម្រាប់​ផលិត​ទឹក​ប្រើប្រាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ