ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់តុម្នាក់លួ.ចកាបូបថៅកែហាង គេ.ចខ្លួនបាន២ថ្ងៃ ត្រូវអស់លក្ខណ៍

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​រត់​តុ​ម្នាក់​ត្រូវ​បានកំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២​និង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​នៅ​ហាង​យីហោ BACK STAGE OF…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​រត់​តុ​ម្នាក់​ត្រូវ​បានកំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២​និង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​នៅ​ហាង​យីហោ BACK STAGE OF CLOBBER ទីតាំង​ផ្ទះ​លេខ​២១១ ផ្លូវ​លេខ​១៥៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាបូបដៃ​របស់​ថៅកែ​ហាង CLOBBER​នៅ​សង្កាត់​បឹង​កក់​ទី​២​ខណ្ឌទួលគោក​ហើយ គេចខ្លួន​បាន​តែ​២​ថ្ងៃ​។

ជនសង្ស័យ​លួច​រូប​នោះ​ឈ្មោះ វួ​ច​នី ហៅ នី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​រត់​តុ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ចំណែក​ម្ចាស់​កាបូប​ឈ្មោះ​ឈ្មោះ ហេង ហុ​ក​ឆាយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ថៅកែ​ហាង CLOBBER ស្នាក់​នៅផ្ទះ​លេខ​២៨ ផ្លូវ​លេខ​៥៩២ ក្រុម​ទី​៥៣ ភូមិ​០៨ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌ​ទល​គោក​បានអោយ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៩​និង​៣៧​នាទី​យប់​ជនសង្ស័យ​ដែល​ជា​អ្នក​រត់​តុ បាន​ធ្វើ​សកម្មភាព​លួច​កា​កាប​យូ​ដៃ​ចំនួន​២​របស់​ថៅកែ​នៅ​ចំណុច​ហាង យីហោ “CLOBBER “​ដែល​មាន​ទីតាំង​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​៥៩២ ក្រុម​ទី​៥៣ ភូមិ​០៨ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​បន្ទាប់​ពី​លួច​បាន​សម្រេច​គេចខ្លួន​បាន​តែ​២​ថ្ងៃ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ទួល​គោក សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​ចំណុច​នៅ​ហាង​យីហោ “BACK STAGE OF CLOBBER “​នៅ​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​មាន​៖១-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក HONDA VARIO ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ 1JO-7432,២-​ដុំ​ដែក​សម្រាប់​ដោះ SENSOR ចំនួន​០១ ,៣-​កាបូបស្ពាយ​ពណ៌​ស​ចំនួន​០១ ,៤-​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ម៉ាក IPHONE 12 PRO MAX ពណ៌​ខៀវ មាន​ស៊ី​ម​លេខ 071 50 74 409 ,៥-​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ម៉ាក IPHONE 8 PLUX ,៦-​កាបូប​យួរដៃ​ម៉ាក COACH ពណ៌​ត្នោត និង​កាបូប​យួរដៃ​ម៉ាក TORYBRUCH ពណ៌​ទឹក​សណ្តែក​ដើម្បី​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ