ព្រះគ្រូ គូ សុភាព ៖ ស្លន់ស្លោពេកនាំអោយស្ត្រេស
- ភ្នំពេញ
ព្រះគ្រូ គូ សុភាព បានមានថេរដីកាអប់រំថា ប្រញាប់ប្រញាល់ស្លន់ស្លោពេកនាំអោយកើតស្ត្រេស។ ព្រះគ្រូបានទូន្មានបែបនេះ តាមរយៈហ្វេសប៊ុកកាលពីយប់ថ្ងៃទី ១៤ ខែ កញ្ញា។…
ព្រះគ្រូ គូ សុភាព បានមានថេរដីកាអប់រំថា ប្រញាប់ប្រញាល់ស្លន់ស្លោពេកនាំអោយកើតស្ត្រេស។ ព្រះគ្រូបានទូន្មានបែបនេះ តាមរយៈហ្វេសប៊ុកកាលពីយប់ថ្ងៃទី ១៤ ខែ កញ្ញា។…
ព្រះគ្រូ គូ សុភាព បានមានថេរដីកាអប់រំថា ប្រញាប់ប្រញាល់ស្លន់ស្លោពេកនាំអោយកើតស្ត្រេស។
ព្រះគ្រូបានទូន្មានបែបនេះ តាមរយៈហ្វេសប៊ុកកាលពីយប់ថ្ងៃទី ១៤ ខែ កញ្ញា។
ព្រះគ្រូ បានទូន្មានទៀតថា «តាមសម្រួលប្រកបដោយស្មារតី ទើបផ្លូវចិត្តមិនសូវមានបញ្ហា»។
តាមរយៈដំបូន្មាននេះ យើងគប្បីយល់ថា បញ្ហាអ្វីក៏ដោយ វាគង់តែមានដំណោះស្រាយទេ ទោះបីជាដំណោះស្រាយនោះ មិនអាចធ្វើអោយយើងពេញចិត្ត១០០ភាគរយក្តី។ ការមិនបង្ខំ និងគិតតាមសម្រួល ជួយយើងគិតបានកាន់តែច្បាស់ និងត្រឹមត្រូវ។
រឿងខ្លះកើតមានឡើងដោយសារតែចិត្តយើងអន្ទះសារពេក ហើយមិនបានគិតត្រឹមត្រូវ។ ដូច្នេះ រឿងខ្លះយើងមិនត្រូវបង្ខំពេកទេ យើងអាចដោះស្រាយម្តងមួយៗ។ ចូរចងចាំថាយើងមិនអាចដោះស្រាយរឿងពីរផ្សេងគ្នាក្នុងពេលតែមួយទេ។
មនុស្សណាក៏មានបញ្ហាដែរ ដូច្នេះយើងត្រូវចេះដោះស្រាយបញ្ហាមួយម្តងៗ។ បញ្ហាបន្ទាន់និងអាទិភាពត្រូវដោះស្រាយមុន។ ចំណែកបញ្ហាមិនបន្ទាន់នឹងមិនសូវអាទិភាព យើងអាចដោះស្រាយតាមក្រោយ។ ដូច្នេះ សន្សឹមសន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា៕
ចែករំលែកព័តមាននេះ