ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ធុន​យក្ស​ក្រ.ឡា.ប់​ផ្ងារ​ជើង​ លេចចេញ​ដុំ​ក្រណាត់​​ និងគ្រឿង​អេ​​ឡិចត្រូ​និច​ដ៏សន្ធឹក

5 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​​រថយន្ត​ធុន​ធំ​ខ្នាត​យក្ស​ប្រភេទ​វ៉េ​អង​ចំនួន​០១​គ្រឿង មាន​​ដឹក​ទំនិញ​ធ្ងន់​ខ្ពស់កប់ពពក ដែលបម្រុងឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម (សង្ស័យ​ជា​ទំនិញគេចពន្ធ​) ខណៈ​មក​ដល់​កណ្តាលផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​ក្អួត​ចេញដុំ​ក្រណាត់ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច (​មាន​ព្រី​ន​ធើ​រ័ កុំ​ព្យូ​ទ​រ័​)​ត្រូវ​ម្ចាស់​ទំនិញ​រើ​សាង​ទៅ​រថយន្ត​ផ្សេង​ទៀត…


ខេត្តស្វាយរៀង​ ៖ ​​រថយន្ត​ធុន​ធំ​ខ្នាត​យក្ស​ប្រភេទ​វ៉េ​អង​ចំនួន​០១​គ្រឿង មាន​​ដឹក​ទំនិញ​ធ្ងន់​ខ្ពស់កប់ពពក ដែលបម្រុងឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម (សង្ស័យ​ជា​ទំនិញគេចពន្ធ​) ខណៈ​មក​ដល់​កណ្តាលផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​ក្អួត​ចេញដុំ​ក្រណាត់ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច (​មាន​ព្រី​ន​ធើ​រ័ កុំ​ព្យូ​ទ​រ័​)​ត្រូវ​ម្ចាស់​ទំនិញ​រើ​សាង​ទៅ​រថយន្ត​ផ្សេង​ទៀត ​​​។

ករណី​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​៧​ និង​២៥​នាទី​ព្រឹក​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ កញ្ញា ​២០២៤ ​នៅ​លើ​កំណាត់​ផ្លូវលំ ក្នុងភូមិ​ព្រៃរ​បឹ​ស ​ឃុំ​ត្នោត ​ស្រុក​កំពង់​រោ​ទ៍ ។ ​ហើយ​នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ម្ចាស់​ទំនិញ​បាន​ហៅ​កម្មករ​មក​រើ​ទំនិញ​ផ្ទេរ​ដាក់​រថយន្ត​យី​ឌុ​ប​០១​គ្រឿង​ទៀត​ ដើម្បី​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ទេ​។

បើ​តាម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ក្រឡាប់​នេះ​ប្រភេទ​វ៉េ​អង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-0499 ដឹក​ទំនិញ​ខ្ព​ស់កំ​ពពក លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ក្រឡាប់​ផ្ងា​ជើង​តែ​ម្តង​សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទេ​។ ប្រភព​បន្ត​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​ធុន​ធំ​ៗ ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​លើស​ទម្ងន់ ផ្ទុកទំនិញ​ចាប់ពី​៤០​ទៅ​៥០​តោន​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​កៅស៊ូ ឆ្លងកាត់​ឃុំ​ចំនួន​០៤ គឺ​ចេញពី​ផ្លូវជាតិ​លេខ​១ ចំណុច​ភូមិ​ដើម​ពោធិ​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ឆ្លងកាត់​ឃុំ​ខ្សែ​ត្រ ឃុំ​សំឡី ឆ្ពោះទៅ ភូមិ​ធ្លក​ថ្មី​ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទ៍ បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រើន​កន្លែង ហើយ​បន្ត​ទៅ​តាម​ផ្លូវលំ ជនបទ ឆ្លងកាត់​ភូមិ​ព្រៃរ​បឺស និង​ភូមិ​ធ្លក​ថ្មី បង្ក​ឲ្យ​បាក់​ស្រុត​ក្លាយជា​រណ្តៅ​សំបុកមាន់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ដោយសារ​តែ​រថយន្ត​ធុន​យក្ស​ទាំងនេះ​បំផ្លាញ​។

​ប្រភព​បន្ត​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ទាំងន ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ​ក្នុង​១​ថ្ងៃ​ៗ​ចាប់ពី​៣​គ្រឿង​ទៅ​០៥​គ្រឿង​ថ្ងៃ​ខ្លះ​១០​គ្រឿង​ឯណោះ​។ ហើយ​រថយន្ត​ដឹក​ទំនិញ​ទៅផ្ទេរ នៅ​លើ​ផ្លូវលំ​ជិត​ព្រំដែន​ត្រង់​ចំណុច​ប៉ុ​ស្តិ៍ច្រករបៀង​ធ្លក​ថ្មី​ ស្ថិត​នៅ​ភូមិ​ធ្លក​ថ្មី​ ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទ៌​។

ហើយ​រថយន្ត​វៀតណាម​បាន​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​ដី​ខ្មែរ ​ដើម្បី​ផ្ទេរ​ទំនិញ​នៅ​ក្នុង​ដី​ខ្មែរ​ពេល​ថ្ងៃ ​រហូត​ដល់​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ទើប​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម ។ ​

​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ