ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ចិន​ពន្យារ​អាយុ​ចូល​និវត្ត​​ដើ​ម្បីដោះ​ស្រាយ​ការ​ខ្វះ​កម្លាំង​ពល​កម្ម

5 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​ប្រកាស​អំពី​ផែន​ការ​ដំឡើង​អាយុ​ចូល​និវត្ត​ឱ្យ​​កាន់​តែ​ច្រើន​ជាង​មុន​ដើម្បី​ឱ្យ​អ្នក​បម្រើ​ការ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ និង​ឯក​ជន​ធ្វើ​ការ​កាន់​តែ​ច្រើន​ឆ្នាំ​ជាង​មុន​ទើប​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​និវត្ត​។ ផែន​ការ​នេះ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា ឆ្នាំ​២០២៥​ត​ទៅ​។ ​បណ្ឌិត​សៀវ​ជៀន​ផេង (Xiujain Peng) ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​ប្រទេស​អូស្ត្រាលី​​យល់​ថា​​ដល់​ពេល​វេលា​ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ចេញ​វិធាន​​ការ​នេះ​ហើយ​។​ លោក​ស្រី​ថ្លែង​ថា​ការ​ពន្យារអាយុ​ចូល​និវត្ត​នេះ​ត្រូវ​រដ្ឋាភិបាល​យក​ទៅ​ពិ​ភាក្សា​គ្នា​តាំង​ពី​យូរ​មក​ហើយ​​…

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​ប្រកាស​អំពី​ផែន​ការ​ដំឡើង​អាយុ​ចូល​និវត្ត​ឱ្យ​​កាន់​តែ​ច្រើន​ជាង​មុន​ដើម្បី​ឱ្យ​អ្នក​បម្រើ​ការ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ និង​ឯក​ជន​ធ្វើ​ការ​កាន់​តែ​ច្រើន​ឆ្នាំ​ជាង​មុន​ទើប​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​និវត្ត​។ ផែន​ការ​នេះ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា ឆ្នាំ​២០២៥​ត​ទៅ​។ ​បណ្ឌិត​សៀវ​ជៀន​ផេង (Xiujain Peng) ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​ប្រទេស​អូស្ត្រាលី​​យល់​ថា​​ដល់​ពេល​វេលា​ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ចេញ​វិធាន​​ការ​នេះ​ហើយ​។​

លោក​ស្រី​ថ្លែង​ថា​ការ​ពន្យារអាយុ​ចូល​និវត្ត​នេះ​ត្រូវ​រដ្ឋាភិបាល​យក​ទៅ​ពិ​ភាក្សា​គ្នា​តាំង​ពី​យូរ​មក​ហើយ​​ ហើយ​សា​ធារណ​ជន​ក៏​បាន​ជ្រាប​អំពី​​រឿង​នេះ​ជា​បណ្ដើរ​ៗ​ហើយ​ដែរ​។ ​ថ្វី​ដ្បិត​គេ​មិន​បាន​ដឹង​​លម្អិត​អំពី​​​​ការ​បង្កើន​អាយុ​ចូល​និវត្ត​​ ប៉ុន្តែ​សេចក្ដី​ប្រកាស​​នេះមិន​មែន​ជា​អ្វី​ដែល​ថ្មី​ដែលក៏​មិន​មែន​ជា​អ្វី​ដែល​​គេ​មិន​ដែល​បាន​ដឹង​ពី​មុន​មក​ទេ​​។

​​ដូច្នេះ បើ​បាន​ជា​ផែន​ការ​នេះ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ហើយ​ វា​ក៏​ជា​ចំណាត់​ការ​ដ៏​ល្អ​មួយ​ផង​ដែរ​​ដោយ​សារ​​​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​កម្លាំង​ពល​កម្ម​​​ និង​ម៉្យាង​ទៀត​ដោយ​សារ​​មនុស្ស​ដែល​​ត្រូវ​ចូ​លនិវត្ត​មាន​កាន់​តែ​ច្រើន​​។ អីចឹង​ត្រូវ​តែ​ពន្យារ​ពេល​ចូល​និវត្ត​ដើម្បី​កុំសូវ​ឱ្យ​អស់​លុយ​រដ្ឋ​ច្រើន​ពេក​។​

​​​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៥​ត​ទៅ​ រដ្ឋាភិបាល​តម្រូវ​ឱ្យ​បុរស​ត្រូវ​ចូល​និវត្ត​នៅ​អាយុ​៦៣​ឆ្នាំ​។ មាន​ន័យ​ថា​ពន្យារ​ពេល​៣​ឆ្នាំ​ថែម​ទៀត​។ ​សម្រាប់​ស្ត្រី​ដែល​ធ្វើ​ការ​ជា​បុគ្គលិក​ការិយាល័យ​​ដែល​អាយុ​ចូល​និវត្ត​ពី​មុន​៥៥​ឆ្នាំ​ត្រូវ​ដំឡើង​ដល់​៥៨​ឆ្នាំ​។ អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ដែល​ធ្លាប់​ចូល​និវត្ត​នៅ​អាយុ​៥០​ឆ្នាំ​ ឥឡូវ​នេះត្រូវ​ដំឡើង​ដល់​អាយុ​៥៥​ឆ្នាំ​ទើប​អាច​ចូល​និវត្ត​។​

​បណ្ឌិត​ចាវ​លីតាវ (Zhao Litao) ​ជា​​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​សិង្ហ​បុរី​ថ្លែង​ថា​បញ្ហា​​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅជជែក​គ្នា​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។ ប៉ុន្តែ​ដោយ​សារ​មនុស្ស​មិន​សប្បាយ​ចិត្ត​នឹង​ផែន​ការ​នេះ​ និង​ម៉្យាង​ទៀត​សង្គម​នៅ​អាច​ទប់​ទល់​បាន​ (នឹង​បញ្ហា​ខ្វះ​ខាត​កម្លាំង​ពល​កម្ម) ដូច្នេះ​ វិធាន​ការ​នេះ​មិន​ដែល​បាន​យក​មក​អនុវត្ត​ទេ​។ សូម្បី​តែ​របា​យការណ៍​របស់​រដ្ឋា​ភិ​បាល​លចិន​ដែល​អាន​ដោយ​នាយក​រដ្ឋ​មន្ត្រី​ចិន លោក​លីឆៀង កាល​ពី​ពេល​​កន្លង​ទៅ​​​​ក៏​មិន​បាន​និយាយ​​ទេ​អំពី​បញ្ហា​នេះ​​​។

ប៉ុន្តែ​នៅ​ក្នុង​​​កិច្ច​ប្រជុំ​មហា​សន្និ​បាត​​​កាល​ពី​ខែ​កក្កដា​ ​​ថ្នាក់​ដឹក​នាំ​បក្ស​​កុម្មុយ​និស្ត​ចិន​បាន​បំផុស​វិធាន​ការ​នេះ​ឡើង​វិញ​។ យោ​ងតាម​​ដំណោះ​ស្រាយ​ដែល​បាន​ដាក់​ចេញ​នោះ ប្រទេស​ចិន​នឹង​ចាប់​ផ្ដើម​ពន្យារ​អាយុ​​​ចូល​និវត្ត​ជា​បណ្ដើរ​​ៗ​ទៅ​តាម​គោលដំ​ណាក់កាល​នីមួយ​, ទៅ​តាម​គោល​​ការណ៍​ស្ម័គ្រ​ចិត្ត​​ និង​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​។​ មាន​ន័យ​​ថា​ត្រូវ​បត់​បែន​ទៅ​តាម​កា​លៈ​​ទេសៈ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ