ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា បាត់​ដំណឹង​វិល​មក​ស្រុក​ខ្មែរ​វិញ ក្រោយ​ចេញ​ទៅ​សម្តែង​នៅ​កា​ណា​ដា

4 ខែ មុន
  • ភ្នំពេញ

គិត​មក​ទល់​​ពេល​នេះ​ មាន​រយៈពេល​​ជាង​៤​ឆ្នាំ​ហើយ ដែល​តារាចម្រៀង​អ្នកនាង ឡាយ ល​ក្ខិ​ណា បាន​ចេញ​ទៅ​សម្តែង​រាំច្រៀង​នៅ​ក្នុង​ប្រទេស​កា​ណា​ដា ក្នុង​ពេល​ដែល​ដំណឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ​ ពី​តារា​ស្រី​រូប​នេះ​មិន​ទាន់​ដឹង​ដំណឹង​នៅឡើយ ។ គេ​នៅ​ចាំ​បាន​ថា…


គិត​មក​ទល់​​ពេល​នេះ​ មាន​រយៈពេល​​ជាង​៤​ឆ្នាំ​ហើយ ដែល​តារាចម្រៀង​អ្នកនាង ឡាយ
ល​ក្ខិ​ណា បាន​ចេញ​ទៅ​សម្តែង​រាំច្រៀង​នៅ​ក្នុង​ប្រទេស​កា​ណា​ដា ក្នុង​ពេល​ដែល​ដំណឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ​ ពី​តារា​ស្រី​រូប​នេះ​មិន​ទាន់​ដឹង​ដំណឹង​នៅឡើយ ។

គេ​នៅ​ចាំ​បាន​ថា ឡាយ ល​ក្ខិ​ណា បាន​ចេញ​ទៅ​ច្រៀង​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​តាំងពី​អំឡុង​ឆ្នាំ​២០១៩ ក្នុង​បេស​កម្ម​រាំច្រៀង​ឲ្យ​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​បាន​រាំ​លេង​កំសាន្ត ខ​ណះ​ពេល​ដែល​នាង​ក៏​ជា​តារាចម្រៀង​មួយ​រូប​ប្រចាំ​ផលិតកម្ម​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ង​ប្រទេស​មួយ​នេះ​ផង​ដែរ ។

ក្រោយ​ចេញពី​ប្រទេស​កម្ពុជា​អស់​រយះ​ពេល​ប្រមាណ​ជាង​៤​ឆ្នាំ​នេះ ឡាយ ល​ក្ខិ​ណា ត្រូវ​បាន​ប្រភព​មួយ​អះអាង​ថា នាង​ទទួល​បាន​សិទ្ធ​រស់នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ពេញ​សិទ្ធិ​ហើយ​តាំងពី​អំឡុង​ឆ្នាំ​២០២១ ដែល​ធ្វើ​ឲ្យ​នាង​អាច​ចេញចូល​សម្តែង​ច្រៀង​រាំ​ជា​ញឹក​ញ៉ាប់​ទាំង​ទឹកដី​អា​មេ​រិ​ក និង​កា​ណា​ដា ។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​នោះ ឡាយ ល​ក្ខិ​ណា ក៏​កំពុង​មាន​សម្ព័ន្ធភាព​ស្នេហា​ជា​ភេទ​ដូច​គ្នា ហើយ​នារី​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ម្ចាស់​ផលិតកម្ម Sandap Production ដែល​នាង​កំពុង​ជ្រកកោន​ក្នុង​ប្រទេស​កាលណា​ដា ។

រឿងរ៉ាវ​មួយ​នេះ​គឺ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ដោយ​ឥត​លាក់លៀម​ពី​គូរ​ស្នេហ៍​របស់​នាង​ដែល​មានឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា Sandap Sand ដែល​បាន​បង្ហោះ​រូបភាព​ស្និត​ស្នាល​ជាមួយ ឡាយ ល​ក្ខិ​ណា ដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ខ្លី​ថា Yes, We are a couple មាន​ន័យ​ថា ពួក​យើង​គឺជា​គូស្នេហ៍ ។

ពាក់ព័ន្ធ​ការ​វិល​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​វិញ​ពី​តារាចម្រៀង​នាង ឡាយ ល​ក្ខិ​ណា នៅ​ពេល​ណា​នោះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​តារា​ស្រី​រូប​នេះ​នៅឡើយ​ទេ ខ​ណះ​ពេល​ដែល​ការ​សាកសួរ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប ។

យ៉ាងណា ​បើ​ទោះបីជា​មិន​ទាន់​លេច​ឮ​ដំណឹង​ពី​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ពេល​ណាមួយ​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​បណ្តាញ​សង្គម ឡាយ ល​ក្ខិ​ណា តែងតែ​បង្ហោះ​សកម្មភាព​របស់​ខ្លួន​ទាំង​ការ​ច្រៀង​រាំ និង​ដើរ​លេង​កំសាន្ត​តាម​ទីកន្លែង​នានា​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី​ជា​បន្តបន្ទាប់​ស្ទើ​មិន​ដាច់​សូរ ។

ជា​ការ​កត់សម្គាល់ ឡាយ ល​ក្ខិ​ណា ត្រូវ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​តាំងពី​អំឡុង​ចុងឆ្នាំ ២០១៩ ប៉ុន្តែ​ការ​ដែល​នាង​បន្ត​ស្នាក់​នៅ​នេះ នាំ​ឲ្យ​មាន​ចចាមអារ៉ាម​ថា នាង​ទំនង​បាន​នឹង​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន និង​រស់នៅ​ទីនោះ​លែង​ត្រឡប់​ហើយ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​សំខាន់​មួយ​គឺ​អ្នក​នាង ចៅ សណ្ដាប់ ហើយ​ថា អ្នក​ឧបត្ថម្ភ​រូប​នេះ ទំនងជា​មនុស្ស​ម្នាក់​នៅ​ពីក្រោយ រឿង​ដែល ល​ក្ខិ​ណា មិន​ទាន់​ត្រឡប់​មក​ស្រុក​វិញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ