ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនជាតិ​ថៃ ៥​នាក់ និង​គ្រឿងញៀ.ន​ជាង ៧៣​គីឡូក្រាម

1 អាទិត្យ មុន

ខេត្តបន្ទាយមានជ័យ ៖ អនុវត្ត​តាម​បទបញ្ជា​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា កម្លាំង​កងរាជអាវុធហត្ថ​រួម​គ្នា បង្ក្រាប​ក្រុម​ចោរលួច ចោរប្លន់​កន្លែង​ផ្ទេរ​ប្រាក់ តាម​បណ្តា​រាជធានី​-​ខេត្ត ជា​ច្រើន​លើក…

ខេត្តបន្ទាយមានជ័យ ៖ អនុវត្ត​តាម​បទបញ្ជា​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា កម្លាំង​កងរាជអាវុធហត្ថ​រួម​គ្នា បង្ក្រាប​ក្រុម​ចោរលួច ចោរប្លន់​កន្លែង​ផ្ទេរ​ប្រាក់ តាម​បណ្តា​រាជធានី​-​ខេត្ត ជា​ច្រើន​លើក ច្រើន​ទីតាំង និង​បទល្មើស​ផ្សេង​ៗ ជាក់ស្ដែង នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​C62 ក្នុង​បុរី​ដួង​ច័ន្ទ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ឣូ​រ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក លុយ ទី​ហួរ ព្រះរាជ​ឣា​ជ្ញា​រង ឣ​ម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​សរុប​ជាង ៧៣​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ បាន​ចំនួន​០៥​នាក់ ។

ជនសង្ស័យ​ជា​ជនជាតិ​ថៃ ទាំង​០៥​នាក់ រួម​មាន ៖
១. ឈ្មោះ វី​រ៉ា​ឆៃ មី​ស៊ី​ន ហៅ ឃី​វ ភេទ​ប្រុស ឣា​យុ​២៩​ឆ្នាំ ជនជាតិ​ថៃ ដកហូត​វត្ថុ​តាង​រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (ICE)​ចំនួន ៧១​ក​ញ្ចា​ប់ ទម្ងន់ ៧៣,៦៧៥​ក្រាម​, គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ម៉ត់​ពណ៌​ស (​ហេ​រ៉ូ​អ៊ី​ន​) ចំនួន ០២​កញ្ចប់ ទម្ងន់ ៧៤៨,២០​ក្រាម​, និង​កាបូប​ពណ៌​ខ្មៅ​សម្រាប់​ដាក់​គ្រឿងញៀន ចំនួន​០៦​កាបូប​។

២. ឈ្មោះ ចាក់​កាក់​ផា​ន់ ផូ​ស៊ី ហៅ ប៉ុក ភេទ​ប្រុស ឣា​យុ​២៩​ឆ្នាំ ជនជាតិ​ថៃ ដកហូត​វត្ថុ​តាង រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន ០១​កញ្ចប់ ទម្ងន់ ១៣១,១០​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល ពណ៌​បៃតង ០១​ថង់​កិប ស្មើនឹង ៤០​គ្រាប់ ទម្ងន់ ៦,៦៩​ក្រាម​, ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ទឹកក្រូច ចំនួន​០១​ថង់​កិប ស្មើនឹង ៣៣២​គ្រាប់ ទម្ងន់ ៧,៨០​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​ត្រីកោណ ពណ៌​ផ្កាឈូក​(​អ៊ិ​ច​ស្តា​ស៊ី​) ចំនួន ០៤​ថង់​កិប ស្មើនឹង ២០​គ្រាប់ ទម្ងន់ ១១​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​ផ្លែ​ឈើ ពណ៌​ត្នោត​(​អ៊ិ​ច​ស្តា​ស៊ី​) ចំនួន ០៤​ថង់​កិប ស្មើនឹង ២០​គ្រាប់ ទម្ងន់ ១១,៥០​ក្រាម​, គ្រាប់​ថ្នាំ​បន្ទះ​ពណ៌​ក្រហម (Erimin5) ចំនួន ០២​បន្ទះ ស្មើនឹង ១២​គ្រាប់ ទម្ងន់ ៤,៧៥​ក្រាម​, គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ម៉ត់​ពណ៌​ស (​កេ​តា​មីន​) ចំនួន ០១​កូន​ថង់​កិប ទម្ងន់ ០,៦៨​ក្រាម​, កញ្ឆា​ក្រៀម​ចំនួន ០១​ថង់​កិប ទម្ងន់ ៧៥,៩០​ក្រាម​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០២​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ។

៣. ឈ្មោះ រ៉ា​ក់​សាន់ ផុង​សឿ ហៅ ឣូ​រ ភេទ​ប្រុស ឣា​យុ​៣៣​ឆ្នាំ ជនជាតិ​ថៃ ដកហូត​វត្ថុ​តាង មាន​កាបូបស្ពាយ​ចំហៀង ពណ៌​ខ្មៅ ចំនួន​០១ មាន​កាំភ្លើងខ្លី ចំនួន​០១​ដើម (​ម៉ាក​SIG SAUER លេខ​58C385402 ពណ៌​ខ្មៅ​) ក្នុង​នោះ​មាន​បង់​ចំនួន​០២ គ្រាប់​ចំនួន ១៩​គ្រាប់ (​ជា​ឣ្ន​ក​ដឹក​ជញ្ជូន​) ។

៤. ឈ្មោះ ប្រា​គីត សាមី​ផាក់ ហៅ គីត ភេទ​ប្រុស ឣា​យុ​៣៨​ឆ្នាំ ជនជាតិ​ថៃ (​ជា​ឣ្ន​ក​ដឹក​ជញ្ជូន​) ។
និង​៥. ឈ្មោះ ព្រី​ឆា យឺន​យ៉ុ​ង ហៅ ឃី​វ ភេទ​ប្រុស ឣា​យុ​២១​ឆ្នាំ ជនជាតិ​ថៃ (​ជា​ឣ្ន​ក​ដឹក​ជញ្ជូន​)​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៥​នាក់ រួម​នឹង​វត្ថុ​ង​តាង​គ្រឿងញៀន​ជាង ៧៣​គីឡូក្រាម ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ