ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះ១ខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​ស្ទើរតែ​ទាំងស្រុង ដោយសារ​តែ​ឆ្លង​ចរន្ត​ភ្លើង ។ ហេតុការណ៍ខាងលើនេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​របង​ច្រុះ ឃុំ​សំរោង​ទង…

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​ស្ទើរតែ​ទាំងស្រុង ដោយសារ​តែ​ឆ្លង​ចរន្ត​ភ្លើង ។

ហេតុការណ៍ខាងលើនេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​របង​ច្រុះ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ប៉ា​ង ប៉ូ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហ៊ុន សុភា អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បញ្ជាក់​ថា​អគ្គិភ័យ​ចាប់​ផ្ដើម​ដំបូង​ចេញពី​ផ្នែក​ចង្ក្រាន​បាយ​ខាងក្រោយ​ផ្ទះ​រួច​ហើយ​បាន​រាលដាល​មក​ដល់​ខាង​មុខ បណ្ដាល​ឱ្យ​រង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​៖​មាន​ដូច​ជា​ឆេះ​ផ្ទះ​ចំនួន ០១​ខ្នង ទំហំ ៦​ម៉ែត្រ គុណ​និង​៨​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ជញ្ជាំង​ក្តារ និង
-​ឆេះ​គ្រែ ចំនួន ០៤
-​ឆេះ​ពូក ចំនួន ០៤
-​ឆេះ​ទូរ​ដាក់​ខោអាវ ចំនួន ០២
-​ឆេះ​កង្ហារ ចំនួន ០២ គ្រឿង

-​ឆេះ​សា​ឡុ​ង​ឈើ ចំនួន ០១​ឈុត
-​ឆេះ​មាស ចំនួន ០១ តម្លឹង
-​ឆេះ​លុយ​ខ្មែរ ៨០០,០០០​រៀល (​ប្រាំបី​សែន​រៀល​)
-​ឆេះ​ប្លង់​ដី ចំនួន ០៧ សន្លឹក
-​ឆេះ​សំបុត្រ​កំណើត ចំនួន ០៣​សន្លឹក
-​ឆេះ​សៀវភៅ​ស្នាក់​នៅ ចំនួន ០១ ក្បាល
-​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

លោក អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ពេល​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ រថយន្ត​ពន្លត់​អគ្គិភ័យ វិទ្យាស្ថាន​បច្ចេកទេស​តេ​ជោ ហ៊ុន សែន ចំនួន​០១​គ្រឿង ដោយ​បាន​ប្រើប្រាស់​ទឹក​ចំនួន​០៣​រថយន្ដ ប៉ុន្ដែ​ស្ថានភាព​មិន​អំណោយផល​គឺ​បណ្ដាល​ឲ្យ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ស្ទេ​ី​រ​តែ​ទាំងស្រុង​ទៅ​ហើយ ប៉ុន្តែ​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​រង​របួស​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​និង​សត្វ​នោះ​ទេ​។

បើ​តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​ជំនាញ​ករណី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ស្ទើរតែ​ទាំងស្រុង​នេះ មូលហេតុ​បណ្ដាល​មក​ពី ឆ្លង​ចរន្ត​អគ្គី​ស​នី​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ