ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​ប្រធានា​ធិបតី​អាមេរិក​ត្រៀ​ម​ឡើង​ត​ទល់​មតិ​គ្នា​នៅ​យប់​ថ្ងៃ​អង្គា​រ

1 អាទិត្យ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​នៅ​រាត្រី​ថ្ងៃ​អង្គារ​ បេក្ខ​ជន​ប្រធានា​ធិបតី​ទាំង​ពីរ​រូប​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ និង​គណ​បក្ស​សា​ធារ​ណ​រដ្ឋ​នឹង​ឡើង​ត​ទល់​មតិ​គ្នា​ឱ្យ​ដឹង​ស-​​ខ្មៅ​ម្ដង​បន្ទាប់​ពី​លោក​បៃ​ដិន​ឡើង​ត​ទល់​​ជា​មួយ​លោក​ត្រាំ​កាល​ពី​ចុង​ខែ​មិថុនា​​ចាញ់​ច្រាប​លោក​ត្រាំ​ខ្លាំង​មែន​ទែន​។ កាល​នោះ គេ​សង្កេត​ឃើញ​ថា​លោក​បៃដិន​និយាយ​មិន​បាន​ល្អ​ទេ​តាំង​ពី​ដើម​រហូត​ដល់​ចប់​​។ ដូច្នេះ លើក​នេះ​លោក​ស្រី​ហារីស​នឹង​ឡើង​សង​សឹក​ជួស​លោក​បៃដិន​​វិញ​ម្ដង​។ គេ​គិត​ថា​គម្រោង​ជួប​គ្នា​រវាង​លោក​ត្រាំ និង​លោក​ស្រី​ហារីស​ប្រហែល​មាន​តែ​លើក​នេះ​ប៉ុណ្ណោះ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​នៅ​រាត្រី​ថ្ងៃ​អង្គារ​ បេក្ខ​ជន​ប្រធានា​ធិបតី​ទាំង​ពីរ​រូប​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ និង​គណ​បក្ស​សា​ធារ​ណ​រដ្ឋ​នឹង​ឡើង​ត​ទល់​មតិ​គ្នា​ឱ្យ​ដឹង​ស-​​ខ្មៅ​ម្ដង​បន្ទាប់​ពី​លោក​បៃ​ដិន​ឡើង​ត​ទល់​​ជា​មួយ​លោក​ត្រាំ​កាល​ពី​ចុង​ខែ​មិថុនា​​ចាញ់​ច្រាប​លោក​ត្រាំ​ខ្លាំង​មែន​ទែន​។ កាល​នោះ គេ​សង្កេត​ឃើញ​ថា​លោក​បៃដិន​និយាយ​មិន​បាន​ល្អ​ទេ​តាំង​ពី​ដើម​រហូត​ដល់​ចប់​​។

ដូច្នេះ លើក​នេះ​លោក​ស្រី​ហារីស​នឹង​ឡើង​សង​សឹក​ជួស​លោក​បៃដិន​​វិញ​ម្ដង​។ គេ​គិត​ថា​គម្រោង​ជួប​គ្នា​រវាង​លោក​ត្រាំ និង​លោក​ស្រី​ហារីស​ប្រហែល​មាន​តែ​លើក​នេះ​ប៉ុណ្ណោះ​។ ដូច្នេះ​ ​ជា​លើក​ដំបូង និង​​​​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​​។ វា​នឹង​ក្លាយ​ជា​ការ​​ប្រ​កួត​គ្នា​ដ៏​ស្វិត​ស្វាញ​​តែ​ម្ដង​គត់​ដែល​​កំណត់​ជោគ​វាសនា​-​អនាគត​នៃ​ភាព​ចាញ់​-​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាក់​ស្ដែង​​។​

វេទិកា​ដែល​រៀប​ចំ​ឡើង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​អេប៊ី​ស៊ី​​អាមេរិកនេះ​​ (ABC) ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​​៩​យប់​។ នៅ​សល់​តែ​៨​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​អាមេរិក​ហើយ​។ លទ្ធ​ផល​ស្ទង់​មតិ​មិន​ទាន់​បង្ហាញ​ថា​បេក្ខ​ជន​រូប​ណា​មាន​ប្រៀប​ខ្លាំង​ជាង​បេក្ខ​ជន​រូប​ណា​​ទេ​។ កាល​ពី​មុន​នេះ លទ្ធ​ផល​របស់​រ៉យ​ទ័រ​បង្ហាញ​ថា​លោក​ស្រី​ហារីស​នាំ​មុខ​លោក​ត្រាំ​បន្តិច​បន្តួច​។ ប៉ុន្តែ​​លទ្ធ​​ស្ទង់​មតិ​របស់​ញូយ៉ក​ថាម​បង្ហាញ​ថា​អ្នក​ទាំង​២​មាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​។

​មិន​ចាំ​បាច់​រង់​ចាំ​ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​នោះ​ទេ ពល​រដ្ឋ​អាមេរិក​អាច​ចេញ​ទៅ​បោះ​ឆ្នោត​មុន​កាល​កំណត់​ជា​បណ្ដើរ​ៗ​ចាប់​ពី​ក្រោយ​​ពេល​​ដែល​បេក្ខ​ជន​ទាំង​២​ឡើង​ត​ទល់​មតិ​គ្នា​​​។​ លោក​ត្រាំ​ធ្វើ​អារម្មណ៍​ធម្មតា​សម្រាប់​គម្រោង​ជួប​គ្នា​លើក​នេះ។ ប៉ុន្តែ​លោក​ស្រី​ហារីស​ចាត់​ទុក​ថា​នេះ​ជា​ព្រឹត្តិ​ការណ៍​សំខាន់​​សម្រាប់​អាជីព​នយោបាយ​របស់​លោក​ស្រី​។ ផ្ទុយ​ពី​លោក​ត្រាំ​ដែល​មាន​គេ​ស្គាល់​ច្រើន​ហើយ​ លោក​ស្រី​ហារីស​ត្រូវ​ការ​ផ្សព្វ​ផ្សាយ​ខ្លួន​ឯង​​ទៅ​កាន់​សា​ធារណ​ជន​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​។​​

គេ​សម្លឹង​ឃើញ​ចំណុច​ខ្សោយ​​របស់​លោក​ត្រាំ និ​ងចំណុច​មាន​ប្រៀប​របស់​លោក​ស្រី​ហារីស​នៅ​ត្រង់​ថា​ការ​តទល់​មតិ​គ្នា​នេះ​ធ្វើ​ឡើង​​ចំ​ពេល​លោកត្រាំ​កំពុង​តែ​មាន​រឿង​ក្ដី​ក្ដាំ​នៅ​តុលាការ​។ ​លោក​ស្រី​ហារីស​ធ្លាប់​ធ្វើ​ជា​​រដ្ឋ​អាជ្ញា​ប្រចាំ​រដ្ឋ​កាលី​ហ្វ័រ​ញ៉ា​។ ដូច្នេះ វេទិកា​នេះ​ប្រាកដ​ជា​ល្អ​មើល​ជា​មិន​ខាន​ទេ​បើ​​លោក​ស្រី​ហារីស​​​ឆ្កឹះ​យក​ចំណុច​ខ្សោយ​របស់​លោក​ត្រាំ​មក​វាយ​ប្រហារ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​។ ជា​ពិសេស​ ករណី​ដែល​​​អ្នក​គាំ​ទ្រលោក​ត្រាំ​ចូល​អុក​ឡុក​​​រដ្ឋ​សភា​កាល​ពី​ដើម​ឆ្នាំ​២០២១​។​​

​បើ​វេទិកា​ត​ទល់​មតិ​នេះចេញ​លទ្ធ​ផល​មក​ប្រហាក់​ប្រហែល​គ្នា ​គ្មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់ ក្រុម​អ្នក​បោះ​ឆ្នោត​ដែល​មិន​ទាន់​សម្រេច​ចិត្ត​ជា​លើក​ចុង​ក្រោយ​ថា​ត្រូវ​បោះ​ឱ្យ​បេក្ខ​ជន​រូប​ណា​ប្រាកដ​ជា​នៅ​ស្ទាក់​ស្ទើរ​។ តាម​ដឹង​មក​ថា​ក្រុម​ទី​ប្រឹក្សា​របស់​លោក​ត្រាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​បាន​ជំរុញ​ឱ្យ​លោក​ត្រាំ​ជ្រើស​រើស​យក​​បញ្ហា​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​​ និង​​​នឹង​ទំនិញ​ឡើង​ថ្លៃ​មក​និយាយ​នៅ​ក្នុង​វេទិកា​នោះ​​។ ពល​រដ្ឋ​អាមេរិក​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​​បញ្ហា​ទាំង​​២​នេះ​។

តាម​ពិត​វេទិកា​ត​ទល់​មតិ​គ្នា​នេះ​ទោះ​បី​នរណា​ឈ្នះ​, ​​ចាញ់​ ឬ​ស្មើ​គ្នា​មិន​ពាក់​ព័ន្ធ​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​នោះ​ទេ​។ គ្រាន់​តែ​ថា​វា​អាច​ជា​កាតាលីករ​ ឬ​ធាតុ​ផ្សំ​ដែល​ជួយ​រក​សំឡេង​ឆ្នោត​ឱ្យ​បេក្ខ​ជន​ម្នាក់​ៗ។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​គ្រាន់​តែ​លោក​បៃដិន​ចាញ់​ប្រៀប​លោក​ត្រាំ​នៅ​ក្នុង​វេទិកា​នេះ​ លោក​ត្រូវ​សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជា​ធិតេយ្យ​និយាយ​ដុក​ឱ្យ​លោក​ដក​ខ្លួន​ថយ​​ជា​បន្ទាន់​ ហើយ​ដាក់​លោក​ស្រី​ហារីស​ជំនួស​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ