ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគ ​៖ កម្ពុជា​បាន​ជាង​៧,៥​ពាន់​លាន​ដុល្លារ ខណៈវៀតណាម​បាន​ជាង​២០​ពាន់​លាន​ដុល្លារ

1 អាទិត្យ មុន

នៅ​ពេល​ដែល​មាន​សេចក្តីរាយការណ៍​អំពី​កំណើន​នៃ​ទុន​វិនិយោគ​នៅ​ប្រទេស​វៀតណាម នៅ​កម្ពុជា​ក៏​មាន​សេចក្តីរាយការណ៍​អំពី​កំណើន​នៃ​ទុន​វិនិយោគ​បទេស​ដែរ ទោះបីជា​ទំហំ​វិនិយោគ​មិន​មាន​ទំហំ​ប៉ុនគ្នា​ក៏​ដោយ​ចុះ ។ ទីភ្នាក់ងារ​វិនិយោគ​បរទេស​នៃ​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​អះអាង​ថា ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជាង​១០០​លាន​នាក់ នៅ​ក្នុង​រយៈពេល​៨​ខែ បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​ជាង…

នៅ​ពេល​ដែល​មាន​សេចក្តីរាយការណ៍​អំពី​កំណើន​នៃ​ទុន​វិនិយោគ​នៅ​ប្រទេស​វៀតណាម នៅ​កម្ពុជា​ក៏​មាន​សេចក្តីរាយការណ៍​អំពី​កំណើន​នៃ​ទុន​វិនិយោគ​បទេស​ដែរ ទោះបីជា​ទំហំ​វិនិយោគ​មិន​មាន​ទំហំ​ប៉ុនគ្នា​ក៏​ដោយ​ចុះ ។

ទីភ្នាក់ងារ​វិនិយោគ​បរទេស​នៃ​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​អះអាង​ថា ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជាង​១០០​លាន​នាក់ នៅ​ក្នុង​រយៈពេល​៨​ខែ បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​ជាង ២០,៥២ ពាន់​លាន​ដុល្លារ​កើន​៧​ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំទៅ ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ដែល​បាន​ស្នើ​នោះ​គឺ​មាន​ចំនួន​សរុប ប្រមាណ​ជា ២.២៤៧ គម្រោង​មក​ពី​ប្រទេស​ចំនួន ៩៤ ដោយនៅ​ក្នុង​នោះ សិង្ហ​បុរី​ដាក់​ទុន​ច្រើន​ជាងគេ គឺ​ជាង ៦,៧៩​ពាន់​លាន​ដុល្លារ ក្រៅពី​នោះ គឺ​ចិន​ហុងកុង ដែល​មាន​ទំហំ ជាង ២,៤ ពាន់​លាន​ដុល្លារ ក្រៅពី​នោះ​មាន​អា​មេ​រិ​ក មាន​ជប៉ុន​ជាដើម ។

សម្រាប់​កម្ពុជា​វិញ តួរ​លេខ​បាន​បង្ហើប​ថា ពី​ខែសីហា​ឆ្នាំ​២០២៣ ដល់​ខែសីហា ឆ្នាំ​២០២៤ កម្ពុជា​ដែល​មាន​ពលរដ្ឋ​ជាង​១៧​លាន​នាក់ គឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​៧,៥ ពាន់​លាន​ដុល្លារ ។ ទឹកប្រាក់​ទាំងនេះ គឺ​សម្រាប់​ដំណើរការ​គម្រោង​សរុប​៣៩១ គម្រោង នៅ​ក្នុង​នោះ​ជាង​៦០ ភាគរយ គឺ​មក​ពី​ចិន ហើយ​អាច​បង្កើត​ការងារ​ធ្វើ​បាន​៣៤០.០០០ កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ