ប្រទេសសិង្ហបុរី ៖ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសសិង្ហបុរី Singapore Airlines បានជាប់ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេបំផុតរបស់អាស៊ី នៅក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៤ (World Travel Awards) និងជាឆ្នាំ៦ជាប់ៗគ្នា។ ដោយយកឈ្នះក្រុមហ៊ុនចំនួន ១៣ ផ្សេងទៀត ដែលរួមមាន Korean Air របស់ប្រទេសកូរ៉េខាងត្បូង, Air China របស់ប្រទេសចិន, Cathay Pacific របស់ហុងកុង ហើយនឹង Vietnam Airlines របស់ប្រទេសវៀតណាម។
ក្រៅកិត្តិយសកំពូលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេបំផុតរបស់អាស៊ី Singapore Airlines ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី សម្រាប់កៅអី First Class និងជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ីទៅកាន់មហាសមុទ្រឥណ្ឌាផងដែរ។
ចែករំលែកព័តមាននេះ