រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានប្រាប់ឯក អគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) យ៉ាងដូច្នេះថាវិធានការរបស់អាជ្ញាធរទៅលើបុគ្គលមួយចំនួន ដែលញុះញ៉ងក្នុងគោលបំណងបង្កើតចលនាផ្តួលរំលំរដ្ឋាភិបាលនាពេលថ្មីៗនេះ គឺដើម្បីថែរក្សាស្ថិរភាពសង្គម និងសន្តិសុខជាតិ ហើយធ្វើឡើងដោយស្របតាម ច្បាប់ជា ធរមានរបស់កម្ពុជាផងដែរ។
ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សក ម្ពុជាខណៈទទួលជួបលោក IGOR DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារ នៅទីស្តីការគ.ស.ម.ក.។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ស.ម.ក.បានលើកឡើងថា កិច្ចជំនួបនេះ រៀបចំឡើងក្នុង គោលបំណងបង្ហាញពីមូលដ្ឋានជាក់លាក់ ក្នុងការដាក់ចេញនូវវិធា នការទាំងឡាយ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ។
បន្ទាប់ពីការម្តែ ងនូវកិច្ចស្វាគមន៍ចំពោះលោក Igor Driesmans និងសហការី, ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីមូលហេតុ នៃចាប់ខ្លួនបុគ្គលមួយចំនួន កាលពីពេលថ្មីៗនេះ ដោយសារអាជ្ញាធរបានរកឃើញភស្តុតាងរឹងមាំ និងជាក់លាក់ ដូចជា កាំបិ ត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និង សារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំ ព្រមទាំង ការកំណត់គោលដៅជាក់លាក់សម្រាប់ ការវាយប្រហារ តួយ៉ាង ដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
ឯកឧត្តមបានបន្ដថា ផ្អែកលើភស្តុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់បុគ្គលទាំងនោះ គឺមានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ឯកឧត្តមទេសរដ្ឋមន្ត្រីកែវ រ៉េមីបានគូសបញ្ជាក់ថា៖«ហេតុនេះ វិធានការរបស់អាជ្ញាធរ ដើម្បីថែរក្សាស្ថិរភាពសង្គម សណ្តាប់សាធារណៈ និងសន្តិសុខជាតិ គឺធ្វើឡើងដោយស្រ បតាមច្បាប់ និងនីតិវិធី ជាធរមាន។ ម្យ៉ាងវិញទៀត វិធានការចាប់ និងបញ្ជូនខ្លួន ទៅតុលាការតាមនីតិវិធី ធ្វើឡើងចំពោះតែមេក្លោង តែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេក្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងអនុញ្ញាតឱ្យវិល ត្រឡប់ទៅផ្ទះវិញ»។
ក្រោយពីបានស្តាប់ការពន្យល់បកស្រាយរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រីកែវ រ៉េមី រួចមក លោក Igor Driesmans បានបង្ហាញនូវចំណាប់អារម្មណ៍ថា រាល់កិច្ចសន្ទនាជាមួយឯកឧត្តម ទេស រដ្ឋមន្ត្រី តែងតែមានលក្ខណៈបើក ចំហក្នុងន័យស្ថាបនានា ដោយ លោក បានវាយ តម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះនឹងនាំមកនូវប្រសិទ្ធភាព ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។
ជាមួយគ្នានោះដែរលោកទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍផ្នែ កសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ហើយ លោក នឹងបន្តគាំទ្រ និងជំរុញបន្ថែ មដើម្បីទាក់ទាញការវិនិយោគ ឱ្យកាន់តែច្រើនពីអឺរ៉ុបមកកម្ពុជា រួមទាំងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងអឺរ៉ុប ក្នុងអាណត្តិ ការងាររបស់លោក។
ទន្ទឹមនឹងនេះ លោកទូត ក៏បានបង្ហាញពីការយល់ឃើញមិនស្របគ្នា ខ្លះជាមួយនឹង អាជ្ញាធរកម្ពុជា ចំពោះការអនុវត្តច្បាប់លើករណីមួយចំនួននាពេលថ្មីៗនេះ ជាពិសេស ការឃាត់ខ្លួនយុវជនបីនាក់ក្នុងពេលមកចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយសហភាពអឺរ៉ុប ដោយ លោក បានសំណូមពរ ឱ្យធ្វើការពិនិត្យពិចារណាលើករណីនេះ ក៏ដូចជា ករណីមួយចំនួនទៀតផងដែរ ដើម្បីបង្រួមគម្លាតនៃការយល់ ឃើញមិនស្របគ្នារវាង គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីកែវ រ៉េមី បានបញ្ជាក់ថា ដោយសារតួនាទីភារកិច្ច និងការទទួលខុសត្រូវផ្សេងៗគ្នា ជាសត្យានុម័ត នឹងនាំឱ្យមានការយល់ឃើញមិន ស្របគ្នា លើបញ្ហាខ្លះ តែតាមរយៈការជួបជជែក ពិភាក្សាគ្នា នឹងនាំឱ្យមានការយល់ពីគ្នាកាន់តែច្បាស់ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីគោលជំហរមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការជួយទាក់ទាញ អ្នកវិនិយោគបន្ថែមទៀត៕
ចែករំលែកព័តមាននេះ