ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងទេស​​ងាយ​ដាំ​ជុំវិញផ្ទះ តែ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ការពារ​សុខភាព​បេះដូង​

1 អាទិត្យ មុន

អ្នក​ណាខ្លះ​គិត​ទៅ​ថា គ្រឿងទេស​ដែល​ងាយ​ដាំ​ដែល​ធ្លាប់​ស្គាល់​នេះ នឹង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ការពារ​សុខភាព​បេះដូង​។ តោះ​ស្វែង​យល់​អំពី “​ឱសថ​អព្ភូតហេតុ​” នៅ​ក្នុង​សួន​របស់​អ្នក​! នៅ​ក្នុង​ឱសថ​បុរាណ ម្ទេស​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រើន​ដូច​ជា កំ​ដៅ​រាង​កាយ បំបាត់​ភាព​ត្រជាក់…

អ្នក​ណាខ្លះ​គិត​ទៅ​ថា គ្រឿងទេស​ដែល​ងាយ​ដាំ​ដែល​ធ្លាប់​ស្គាល់​នេះ នឹង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ការពារ​សុខភាព​បេះដូង​។ តោះ​ស្វែង​យល់​អំពី “​ឱសថ​អព្ភូតហេតុ​” នៅ​ក្នុង​សួន​របស់​អ្នក​!

នៅ​ក្នុង​ឱសថ​បុរាណ ម្ទេស​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រើន​ដូច​ជា កំ​ដៅ​រាង​កាយ បំបាត់​ភាព​ត្រជាក់ ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​មុខងារ​រំលាយ​អាហារ បំបាត់​ការ​ឈឺចាប់ និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺមហារីក​។ វា​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់​ដើម្បី​ព្យាបាល​រោគ​សញ្ញា​នៃ​ការ​ឈឺក្រពះ​ដែល​បណ្តាល​មក​ពី​ជំងឺ​ផ្តាសាយ ការ​រំលាយ​អាហារ ការ​ឈឺសន្លាក់ ក៏​ដូច​ជា​ការ​ព្យាបាល​ពស់​ចឹក​។

ការ​ស្រាវជ្រាវ​សម័យ​ទំនើប​ក៏​បញ្ជាក់​ពី​ឥទ្ធិពល​វិជ្ជមាន​ដែល​ម្ទេស​នាំ​មក​។ នៅ​ក្នុង​ម្ទេស ធាតុ​ផ្សំ​សំខាន់​គឺ capsaicin ដែល​ជា​សារធាតុ​ដែល​បង្កើត​អារម្មណ៍​ក្តៅ និង​ហឹរ លេចឡើង​តែ​នៅ​ពេល​ម្ទេស​ទុំ ហើយ​មាន​ប្រហែល 0.01-0.1% ប៉ុណ្ណោះ​។ Capsaicin ជួយ​ជំរុញ​ខួរក្បាល​ឱ្យ​ផលិត​អរ​ម៉ូ​ន endorphin ដែល​ជា​សារធាតុ morphine ធម្មជាតិ ដែល​មាន​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺចាប់ ជា​ពិសេស​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​មហារីក​។

ម្ទេស​ក៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​ផង​ដែរ ដោយសារ​សារធាតុ​សកម្ម​ដែល​ជួយ​ធ្វើ​ឱ្យ​ឈាម​រត់​បាន​ប្រសើរ​ឡើង ការពារ​ការ​កកឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ លើស​ពី​នេះ ម្ទេស​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។

បន្ថែម​ពីលើ​ការ​ប្រើប្រាស់​ដែល​បាន​រៀបរាប់ ម្ទេស​ក៏​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​ដូច​ជា ជំងឺ​សរសៃឈាម​បេះដូង មហារីក បង្កើន​ភាព​ធន់ ប្រឆាំង​ជំងឺ​ផ្តាសាយ កាត់​បន្ថយ​ការ​ឈឺក្បាល កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​គ្រប់គ្រង​ទម្ងន់​។

បច្ចុប្បន្ន​នេះ capsaicin នៅ​ក្នុង​ម្ទេស​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ផលិត​បំណះ ឬ​ក្រែ​ម​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ជំងឺរើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ