ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​លែង​អនុញ្ញាត​ឱ្យ​ជន​ជាតិ​បរ​ទេ​ស​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹមត​ទៅ​ទៀត​

3 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្ដី​សម្រេច​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​គឺលែង​អនុញ្ញាត​ឱ្យ​ជន​ជាតិ​បរ​ទេស​​​ស្មុំ​កូន​ជា​ជន​ជាតិ​ចិន​យក​ទៅ​ចិញ្ចឹម​ត​ទៅ​ទៀត​ហើយ​​​។ ​មាន​ន័យ​ថា​គោល​នយោបាយ​ស្មុំ​កូន​ដែល​ប្រទេស​ចិន​បាន​អនុវត្ត​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ត្រូវ​បិទ​បញ្ចប់​​នៅ​ពេល​នេះ​ហើយ​​។ កាល​ពី​មុន​នេះ មូល​ហេតុ​​ដែល​ប្រទេស​ចិន​​​អនុ​ញ្ញាត​ឱ្យ​ជន​ជាតិ​បរទេស​​​ស្មុំ​កូន​ចិន​យក​ទៅ​ចិញ្ចឹម​ដោយ​សារ​គ្រួ​សារ​នី​មួយ​ៗ​​អាច​នឹង​មាន​កូន​លើស​ពី​ម្នាក់​ ខណៈ​ដែល​ច្បាប់​ប្រទេស​នេះ​អនុញ្ញាត​ឱ្យ​គ្រួសារ​នី​មួយ​ៗ​មាន​កូន​តែ​ម្នាក់​​។ ​​ចាប់​​ពី​ឆ្នាំ​១៩៩២​រហូត​មក​ដល់​ពេល​​បច្ចុប្បន្ន​នេះ កុមារ​ជន​ជាតិ​ចិន​ជាង​​១​សែន​ ៦​ម៉ឺន​នាក់​ត្រូវ​ជន​ជាតិ​បរទេស​ស្មុំ​យក​ទៅ​ចិញ្ចឹម​នៅ​ទូទាំង​ពិភព​លោក​។…

ទី​ក្រុង​ប៉េកាំង៖ ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្ដី​សម្រេច​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​គឺលែង​អនុញ្ញាត​ឱ្យ​ជន​ជាតិ​បរ​ទេស​​​ស្មុំ​កូន​ជា​ជន​ជាតិ​ចិន​យក​ទៅ​ចិញ្ចឹម​ត​ទៅ​ទៀត​ហើយ​​​។ ​មាន​ន័យ​ថា​គោល​នយោបាយ​ស្មុំ​កូន​ដែល​ប្រទេស​ចិន​បាន​អនុវត្ត​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ត្រូវ​បិទ​បញ្ចប់​​នៅ​ពេល​នេះ​ហើយ​​។ កាល​ពី​មុន​នេះ មូល​ហេតុ​​ដែល​ប្រទេស​ចិន​​​អនុ​ញ្ញាត​ឱ្យ​ជន​ជាតិ​បរទេស​​​ស្មុំ​កូន​ចិន​យក​ទៅ​ចិញ្ចឹម​ដោយ​សារ​គ្រួ​សារ​នី​មួយ​ៗ​​អាច​នឹង​មាន​កូន​លើស​ពី​ម្នាក់​ ខណៈ​ដែល​ច្បាប់​ប្រទេស​នេះ​អនុញ្ញាត​ឱ្យ​គ្រួសារ​នី​មួយ​ៗ​មាន​កូន​តែ​ម្នាក់​​។

​​ចាប់​​ពី​ឆ្នាំ​១៩៩២​រហូត​មក​ដល់​ពេល​​បច្ចុប្បន្ន​នេះ កុមារ​ជន​ជាតិ​ចិន​ជាង​​១​សែន​ ៦​ម៉ឺន​នាក់​ត្រូវ​ជន​ជាតិ​បរទេស​ស្មុំ​យក​ទៅ​ចិញ្ចឹម​នៅ​ទូទាំង​ពិភព​លោក​។ ​នៅ​ក្នុង​ចំណោម​នោះ កុមារ​ជន​ជាតិ​ចិន​៨​ម៉ឺន ២​ពាន់​នាក់​មាន​ប៉ា​ម៉ាក់​ចិញ្ចឹម​ជា​ជន​ជាតិ​អាមេរិក​។​ ភាគ​ច្រើន​ជា​កូន​ស្រី​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​អន្តរ​ជាតិ​​​​ស្រាវ​ជ្រាវ​អំពី​កុមារ​ជន​ជាតិ​ចិន​។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំពាក្យ​ក្រសួង​កា​របរទេស​ចិន លោក​ស្រី​ម៉ៅ​នីង (Mao Ning) ថ្លែង​ថា​រដ្ឋា​ភិ​បាល​​បាន​កែ​ប្រែ​គោល​នយោ​បាយ​ស្មុំ​កូន​សម្រាប់​ជន​ជាតិ​បរទេស​។ លោក​ស្រីថ្លែង​បន្ត​ទៀត​ថា​គោល​​នយោបាយ​នេះ​អនុវត្ត​ស្រប​តាម​និន្នា​ការ​របស់​ប្រទេស​នានា​នៅ​​ទូទាំង​ពិភព​លោក​​​។ «ប្រទេ​ស​ចិន​លែង​អនុញ្ញាត​ឱ្យ​ជន​ជាតិ​បរទេស​ស្មុំ​​កុមារ​តូច​ៗ​ជន​ជាតិ​ចិន​យក​ទៅ​ចិញ្ចឹម​ត​ទៅ​ទៀត​ហើយ​។ ​លើក​លែង​តែ​ជន​ជាតិ​បរទេស​នោះ​ជាប់​សាច់​ឈាម​គ្នា​នឹង​កុមារ​ដែល​ពួក​គេ​ចង់​យក​ទៅ​ចិញ្ចឹម»​​។​​​

​គេ​មិន​ទាន់​ដឹង​ថា​តើ​រដ្ឋាភិបាល​ចិន​​នឹង​មាន​នីតិ​វិធី​បែប​ណា​ចំពោះ​ជន​ជាតិ​បរទេស​ដែលសុំ​កូន​យក​ទៅ​ចិញ្ចឹម​តាំង​ពី​មុន​ពេល​គោល​ការណ៍​​ថ្មី​ចូល​ជា​ធរ​មាន​​ប៉ុន្តែ​មិន​ទាន់​សុំ​បាន​នៅ​ឡើយ​ទេ​។ ​ដូច្នេះ​មិន​ដឹង​ថា​​តើ​រដ្ឋា​ភិ​បាល​ចិន​​​អនុញ្ញាត​ឱ្យ​ពួក​គេ​រត់​ការ​លិខិត​ស្នាម​ជា​បន្ត​ទៀត​រហូត​ដល់​ចប់​ចុង​ចប់​ដើម​? ​ឬ​ក៏​​លុប​ចោល​វិញ​ទាំង​កណ្ដាល​ទី​? ​

​ឥឡូវ​នេះ អ្វី​ដែល​ប្រទេស​ចិន​បារម្ភ​ខ្លាំង​គឺ​យុវជន​ស្រក​រ​ក្រោយ​លែង​ចង់​រៀប​ការ​មាន​ប្រពន្ធ មាន​កូន​ត​ទៅ​ទៀត​។ បើ​ទុក​ជា​ពួក​គេ​រៀប​ការរួច​​​​ហើយ​​ ក៏​ពួក​គេ​មិន​ទាន់​ចង់​ទុក​កូន​ភ្លាម​​ៗ​ដែរ​។ ហេតុ​នេះ​ អត្រា​កំណើត​​​​របស់​កុមារ​ និង​អត្រា​មរណ​ភាព​ប្រចាំ​ឆ្នាំ​​​មិន​សមា​​មាត្រ​គ្នា​ទេ​​។ មាន​ន័យថា​មនុស្ស​ស្លាប់​ច្រើន​ជាង​មនុស្ស​​កើត​ថ្មី​។

​មិន​មែន​តែ​ប្រទេស​ចិន​ទេ សូម្បី​តែ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ក៏​ប្រឈម​នឹង​បញ្ហា​នេះ​ដូច​គ្នា​។ នៅ​ជប៉ុន​ រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ឱ្យ​នារី​ៗ​ទុក​កូន​។ រដ្ឋ​នឹង​រ៉ាប់​រង​ចិញ្ចឹម​កូន​​ព្រម​ទាំង​ផ្ដល់​ការ​​ឧបត្ថម្ភ​គាំទ្រ​​ជា​ច្រើន​ទៀត​ដល់​ស្ត្រី​ជា​ម្ដាយ​។ ​​កូរ៉េ​ខាង​ត្បូង​កំពុង​​​បារម្ភ​យ៉ាង​​ខ្លាំង​ថា​បើ​បណ្ដោយ​ឱ្យ​អត្រា​កំណើត​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ដូច​សព្វ​ថ្ងៃ​នេះ​ទៀត ​ប្រទេស​ជាតិ​​នឹង​ជួប​នឹង​ហា​និ​ភ័យ​ខ្ពស់​។​​

ដោយ​សារ​ប្រទេស​ចិន​មាន​អត្រា​កំណើត​ទាប​បំផុត​នៅ​លើ​ពិភព​លោក​ រដ្ឋ​សន្យា​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ស្ត្រី​ជា​ម្ដាយ​​។ ប៉ុន្តែ​នារី​​ជន​ជាតិ​ចិន​ភាគ​ច្រើន​​មិន​ចង់​ទុក​កូន​ទេ​​។ ពួក​គេ​​សម្លឹង​ឃើញ​បញ្ហា​មួយ​ចំនួន​។ ឧទាហរណ៍​ ទី​១-​នៅ​ពេល​មាន​កូន​តូច​ ពួក​គេ​ត្រូវ​ចំណាយ​​លុយ​ជួល​គេ​មើល​កូន ​​ខណៈ​ដែល​ឪ​ពុក​ និង​ម្ដាយ​ចេញ​ទៅ​ធ្វើ​ការ​បាត់​ៗ​​, ទី​២​-​ពួក​គេ​បា​រម្ភអំពី​បញ្ហា​អត់​ការ​ងារ​ធ្វើ​។

បើ​រវល់​តែ​មាន​ផ្ទៃ​ពោះ​ទម្រាំ​ដល់​ពេល​សម្រាល​ ថៅ​កែ​ក្រុម​ហ៊ុន​អាច​នឹង​ផ្ដាច់​កុង​ត្រា​ការ​ងារ​ចោល​ទៅ​រក​បុគ្គលិក​ថ្មី​ទៀត​ និង​ទី​៣-​​ពួក​គេ​កំពុង​ខ្វាយ​ខ្វល់​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាតិ​កំពុង​​ដើរ​ធាក់​ថយ​ចាប់​តាំង​ពី​វិ​បត្តិ​កូវីដ​១៩​។ ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ប្រថុយ​នឹង​បញ្ហា​នេះ​ប៉ុន្មាន​ទេ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ