ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​១​ខ្នង​ហ្មត់​ទាំង​ព្រឹក​នៅ​ស្រុក​មោង​ប្ញ​ស្សី

3 ខែ មុន
  • បាត់ដំបង

ខេ​ត្ត​បាត់ដំបង ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​ទូល​ស្នូល ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី ដែល​គេ​សន្និដ្ឋាន​ថា…

ខេ​ត្ត​បាត់ដំបង ៖ លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ស្ថិត​នៅ​ចំណុច​ភូមិ​ទូល​ស្នូល ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី ដែល​គេ​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​ពន្លត់​អគ្គិភ័យ​បានដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​អស់​គ្មាន​សល់​នោះ មាន​ទំហំ​១០​ម៉​x១២​ម៉ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​របស់​ឈ្មោះ ម៉ៅ គឿ​ន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ត្រូវ​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង សូ​ម្បី​រថយន្ត​ពន្លត់​អគ្គិភ័យ​សមត្ថកិច្ច ក៏​ទៅ​មិន​ទាន់ដង្ហើម​ដែរ ។
សេចក្ដីរាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិភ័យ​នេះ​បាន​កើតឡើង ដោយសារ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​នៅ​ខាងលើ​ផ្ទះ ។ អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ពន្លត់ តែ​ដោយសារ​អណ្ដាតភ្លើង​មាន​សន្ទុះ​ខ្លាំង​ពេក ទើប​មិន​អាច​ជួយ​សង្គ្រោះ​បាន ។

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ខ្លាំង​ពេញបន្ទុក​នៅ​ផ្នែក​ខាងលើ ដែល​អ្នក​ភូមិ​ពិបាក​ក្នុង​ការ​ចូល​ជួយ​ពន្លត់ ។ ដោយឡែក ការ​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​វិញ ក៏​មិន​អាច​ជួយ​ទាន់​ពេល​ដែរ ។ ព្រោះ​ផ្លូវ​ចូល​តូច​ចង្អៀត​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​រួច ហើយ​ម្យ៉ាងទៀត​ការ​ផ្ដល់​ព័ត៌មាន​ពី​មូលដ្ឋាន​មាន​ភាព​យឺតយ៉ាវ​ផង ។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​លំនៅ​ឋាន​ដ៏​ធំ​មួយ​ខ្នង​នេះ ត្រូវ​អគ្គិភ័យ​លេប​យក​អស់ទាំង​ស្រុង​តែ​ម្ដង ។ មាន​អីវ៉ាន់ និង​ស​ម្ផា​រ​មួយ​ចំនួន​ត្រូវ​បាន​ជួយ​សង្គ្រោះ តែ​ភាគច្រើន​នៃ​សម្ភារ​នៅ​ក្នុងផ្ទះ​ត្រូវ​ក្លាយជា​ចំណីភ្លើង ក្នុង​នោះ ក៏​មាន​មាស​០២​ជី និង​លុយ​ខ្មែរ​ចំនួន​០១​លាន​រៀល​ផង​ដែរ ។ បើ​បូក​សរុប​ទាំង​ផ្ទះ ទាំង​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​គិត​ជា​ទឹកប្រាក់​អស់​ជាង​២៣​លាន​រៀល តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

គួរ​កត់សម្គាល់​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ខេត្តបាត់ដំបង អគ្គិភ័យ​បាន​កើត​ឡើងជា​បន្តបន្ទាប់ ដែល​ភាគច្រើន​នៃ​អគ្គិភ័យ​ត្រូវ​គេ​សង្កេត​ឃើញ​ថា កើតឡើង​ដោយសារ​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី ។ ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ក្នុង​មួយ​ករណី​ៗ តែ​មិន​ធ្លាប់​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ នេះ​បើ​តាម​ការ​កត់សម្គាល់​ពេល​មាន​អគ្គិភ័យ​កើតឡើង​ម្ដង​ៗ ។

ដូច្នេះ ប្រជាពលរដ្ឋ​គូរ​តែ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រួតពិនិត្យ​ឲ្យ​បាន​ជាក់លាក់​ចំពោះ​ខ្សែភ្លើង ដែល​ប្រើប្រាស់​ក្នុងផ្ទះ ។ យ៉ាងណា ករណី​អគ្គិភ័យ​កើតឡើង​នៅ​ស្រុក​មោង​ប្ញ​ស្សី​ខាងលើ​នេះ ពេល​នេះ​អាជ្ញាធរ​កំពុង​ចុះ​ពិនិត្យ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ដល់​គ្រួសារ​ជន​រង​គ្រោះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ