ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ​ជនបទក្នុងស្រុក​ព្រះ​រំកិល ខេត្តស្ទឹងត្រែងសម្រេច​បាន៧០​%ហើយ

3 ខែ មុន
  • ស្ទឹងត្រែង

រាជធានី​ភ្នំពេញ ​៖​ គម្រោង​ផ្លូវ​ជនបទក្នុងស្រុក​ព្រះ​រំកិល ខេត្តស្ទឹងត្រែង សម្រេច​វឌ្ឍនភាព​សាងសង់​បាន​ចំនួន៧០​ភាគរយ ​។​ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។…

រាជធានី​ភ្នំពេញ ​៖​ គម្រោង​ផ្លូវ​ជនបទក្នុងស្រុក​ព្រះ​រំកិល ខេត្តស្ទឹងត្រែង សម្រេច​វឌ្ឍនភាព​សាងសង់​បាន​ចំនួន៧០​ភាគរយ ​។​ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី​ នៅ​ថ្ងៃ​ទី​៥​ខែ កញ្ញា ឆ្នាំ២០២៤​ បាន​លើក​ឡើង​ថា​ គម្រោង​ផ្លូវ​ជនបទ​នេះ នឹង​ត​ភ្ជាប់​ទៅ​កាន់​សហគមន៍​ព្រះ​រំកិល រហូត​ដល់​ព្រំដែន​ឡាវ និង​ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ហើយ​ក៏​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ដ៏​ល្បីល្បាញ​មួយ​របស់​ខេត្ត ជាមួយនឹង​អន្លង់​ផ្សោត​ទឹកសាប​នៃ​ទន្លេមេគង្គ ដែល​ជា​ថនិកសត្វ​ក៏​កម្រ ។

ផ្លូវ​នេះ បាននិង​កំពុង​សាងសង់ ដោយ​បែងចែក​ជា​ពីរ​ប្រភេទ មាន​ដូច​ជា​៖ ផ្លូវ​កៅស៊ូ​DBST និង​ផ្លូវ​បេតុង ដោយ​មាន​ប្រវែង​សរុប ៧៣១០​ម៉ែត្រ ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​ផ្លូវ ក៏​ដូច​ជា​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកទេសចរ ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​សហគមន៍​ព្រះ​រំកិល ។

គូស​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រាប់​​ការ​កសាង និង​ការ​ការពារ​មាតុភូមិ ឆ្នាំ​២០២៣-២០២៨ ក៏​បាន​កំណត់​គោលដៅ​ក្នុង​ការ​អភិវឌ្ឍ​ជនបទ ដោយ​បន្ត​ជំរុញ​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​ជនបទ តាម​រយៈ ការ​ស្តារ ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹក​ជញ្ជូន​ជនបទ និង​ការ​លើក​កម្រិត​ផ្លូវ​ជនបទ សំដៅ​ធានា​បាន​នូវ​ការ​ប្រើប្រាស់​យូរអង្វែង ៕​​