ត្រឹមតែ១ថ្ងៃ! ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ខាតបង់ប្រាក់ជិត៣០០ពាន់លានដុល្លារ
សហរដ្ឋអាមេរិក ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ បានធ្លាក់ចុះរហូតដល់ ៩.៥%…
សហរដ្ឋអាមេរិក ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ បានធ្លាក់ចុះរហូតដល់ ៩.៥%…
សហរដ្ឋអាមេរិក ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ បានធ្លាក់ចុះរហូតដល់ ៩.៥% ដោយខាតបង់ប្រាក់ដ៏មហាសាលចំនួន ២៧៩ពាន់លានដុល្លារអាមេរិក ដែលត្រូវបានចារជាការខាតបង់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក សម្រាប់ភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់អាមេរិកមួយនេះ។
ប្រភពសារព័ត៌មាន Bloomberg បានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះ ២% នៅក្នុងការជួញដូរជាបន្តបន្ទាប់ ក្រោយក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ ទទួលបានដីកាពីនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតពាក់ព័ន្ធលើការបាត់បង់សេចក្តីទុកចិត្ត។
ការកើនឡើងប្រាក់ចំណូលដ៏ធំរបស់ក្រុមហ៊ុន Nvidia ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងភាពលេចធ្លោក្នុងការផលិតបន្ទះឈីប AI កម្រិតខ្ពស់ សម្រាប់មជ្ឈមណ្ឌលទិន្នន័យ ដែលត្រូវបានបង្កើតឡើងជាច្រើនឆ្នាំ មុនពេលដៃគូប្រកួតប្រជែងរបស់ខ្លួនដូចជា ក្រុមហ៊ុន AMD និង Intel ចាប់ផ្តើមយកចិត្តទុកដាក់លើ បន្ទះឈីបប្រភេទនេះផងដែរ។
បើយោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានរាយការណ៍ថា ទីផ្សារហិរញ្ញវត្ថុនៅអាស៊ី និងអាមេរិកបានធ្លាក់ចុះ ដោយសារការភ័យខ្លាចថា ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ អាចឈានទៅរកវិបត្តិសេដ្ឋកិច្ច។ ពោលនៅក្រោយពេលដំណឹង នៃការធ្លាក់ចុះភាគហ៊ុនដ៏សម្បើមរបស់ក្រុមហ៊ុន Nvidia។
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា សន្ទស្សន៍សំខាន់ៗនៅអាស៊ីបានធ្លាក់ចុះ ក្រោយសន្ទស្សន៍ភាគហ៊ុនសំខាន់ៗនៅទីក្រុងញូវយ៉កបានធ្លាក់ចុះយ៉ាងខ្លាំង។ វិនិយោគិនមានការប្រុងប្រយ័ត្នជាងមុន ខណៈទិន្នន័យថ្មីបានបង្ហាញថា សកម្មភាពផលិតកម្មរបស់សហរដ្ឋអាមេរិកនៅតែធ្លាក់ចុះ ដោយនៅពេលនេះ កំពុងផ្តោតលើតួលេខការងារសំខាន់ៗ ដែលនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ។
នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ សន្ទស្សន៍ភាគហ៊ុន S&P 500 បានបិទទាបជាង ២% ខណៈ Nasdaq ដែលជាបច្ចេកវិទ្យាធុនធ្ងន់បានធ្លាក់ចុះជាង ៣%។ នៅថ្ងៃទី៤ ខែកញ្ញានេះ ភាគហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះប្រហែល ៣% រីឯ Kospi របស់កូរ៉េខាងត្បូងកំពុងជួញដូរទាបជាង ២% និង Hang Seng នៅហុងកុងធ្លាក់ចុះ ១.៥% ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅអាស៊ី រួមមាន Samsung Electronics, SK Hynix និង Tokyo Electron ក៏មានកម្រិតទាបយ៉ាងខ្លាំងផងដែរ៕ (ប្រភព ៖ CNBC News, BBC, Reuters និង The Sydney Morning Herald)
ចែករំលែកព័តមាននេះ