ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​បើក​ឡានតិច​ៗ​ក៏​ឡើង​បើក​ ជ្រុល​ចង្កូត​ឡើង​​ខឿន​បុ.ក​ជ​ញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រៀន​បើករថយន្ត​ទាំង​យប់​ក៏​បាន​ជ្រុល​ចង្កូត​ឡើង​ខឿន​បុក​ជ​ញ្ចាំ​ង​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៨ កែង​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រៀន​បើករថយន្ត​ទាំង​យប់​ក៏​បាន​ជ្រុល​ចង្កូត​ឡើង​ខឿន​បុក​ជ​ញ្ចាំ​ង​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៨ កែង​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​កំពុង​ឡើង​បើកបរ​រថយន្ត TOYOTA GRANVIA ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា AU-0527 ដោយ​ដំបូង​រថយន្ត​ខាងលើ ឈប់​នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ប្រមាណ​២០​ម៉ែត្រ ភ្លាម​ៗ​នោះ​បុរស​ខាងលើ​ក៏​ឡើង​បើករថយន្ត ក្នុង​គោលបំណង​រៀន​បើកបរ ក៏​ស្រាប់តែ​រេ​ចង្កូត​ឡើង​ខឿន​ផ្ទះ​ប្រជាពលរដ្ឋ រួច​បុក​ដើមឈើ​បាក់​អស់​មួយ​ដើម​ថែម​ទៀត​។

គួរ​បញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង ព្រមទាំង​បាន​នាំ​ខ្លួន​ម្ចាស់​រថយន្ត​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ពិនិត្យ​មើល​ជាតិ​អាល់កុល ខ្លាចក្រែង​ពិសារ​គ្រឿង​ស្រវឹង ចំណែក​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ