ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស្លាក​លេខ​ខេមរភូមិន្ទទាំងអស់ត្រូវតែជានាយទាហានមានសិទ្ធពេញលេញដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬបរទេសប្រើបានឡើយ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា យោង​តាម​អនុ​ក្រិ​ត្យ​លេខ​៧៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៨ ស្តី​ពី​ការ​ចេញ​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា យោង​តាម​អនុ​ក្រិ​ត្យ​លេខ​៧៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៨ ស្តី​ពី​ការ​ចេញ​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ជូនដំណឹង​ដល់​បណ្ត​ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន និង​គ្រប់​បណ្តា​ប្រភេទ​ទ័ព​ជំនាញ​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​កើត​មាននូវ​បាតុភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ ដូច​ជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បុគ្គល​អ្នក​ប្រើប្រាស់​មួយ​ចំនួន មាន​ភាព​ក្រអឺតក្រទម មិន​សក្ដិ​សមជា​មន្ត្រី​យោធា ធ្វើ​ឱ្យ​មានការ​វា​.​យ​តម្លៃ និង​ទទួល​ការ​រិះគន់​ពី​សាធារណជន ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងមូល ។

អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ជូនដំណឹង និង​បញ្ជាក់​បន្ថែម​អំពី​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ​ទាំងអស់ ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​៧៧​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៨ អ្នក​ប្រើប្រាស់​ត្រូវ​តែ​ជា​នាយទាហាន ដែល​មាន​សិទ្ធ​ពេញលេញ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ ។

ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរ​ខេមរភូមិន្ទ ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួងការពារជាតិ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​វិស័យ​ការពារ​ជាតិ​នានា​ក៏​ត្រូវ​បាន​អនុវត្ត​ដូច​គ្នា ។ ក្នុង​ករណី​ដែល​អនុវត្ត​ការ​ប្រើប្រាស់​ផ្ទុយ​ខុស​ពី​ខ្លឹមសារ​ខាងលើ អគ្គនាយក​ដា្ឋ​ន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ​នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន ។ អាស្រ័យ​ហេតុនេះ សូម​បណ្តា​ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ញា​ការដ្ឋាន និង​គ្រប់​បណ្តា​ប្រភេទ​ទ័ព​ជំនាញ​ទាំងអស់ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ